​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ បណ្តា​មេដឹកនាំ​នយោបាយ​ម៉ាឡេស៊ី​បានចាប់ផ្តើម​យុទ្ធនាការ​បោះឆ្នោត​របស់​គេ​កាលពី​ថ្ងៃ​សៅរ៍ សំរាប់​អ្វីដែល​នឹង​ជា​ការប្រកួត​ប្រែង​យ៉ាង​ស្វិតស្វាញ​មួយ ដោយ​នាយក​រដ្ឋ​​មន្ត្រី​ជិត​ចេញពី​តំណែង​អ៊ី​ស្មេ​ល សា​ព្រី ត្រូវ​ប្រជែង​ជាមួយ​មេដឹកនាំ​ប្រឆាំង​អាន់​វ៉ា អ៊ីប្រាហ៊ីម​(Anwar Ibrahim )​និង​អតីត​នាយករដ្ឋមន្ត្រី មូ​យីត​ឌីន យ៉ាស​ស៊ីន​(Muhyiddin Yassin)​។​

​ការស្ទង់មតិ​និង​ការវិភាគ​និយាយថា គ្មាន​គណបក្ស​ទោល​ណាមួយ​ឬ​ក្រុមចំរុះ​ណាមួយ​នឹង​ទទួលបាន​សម្លេង​ភាគច្រើន​អាច​បង្កើត​រដ្ឋាភិបាល​មួយ​បាន​ទេ​ក្នុង​សភា​ដែល​មាន​២២២​អាសនៈ និង​ថា​សម្ពន្ធភា​​ព​ប្រឆាំងនឹង​ព្យាយាម​រួម​គ្នា​បង្កើត​រដ្ឋាភិបាល​នាពេលខាងមុខ​។​

​ប្រជាជន​ម៉ាឡេស៊ី​ប្រមាណ​២១​លាន​នាក់ មាន​សិទ្ធិ​បោះឆ្នោត​នៅ​ថ្ងៃ​១៩​វិច្ឆិកា​ដោយ​បញ្ហា​អតិផរណា​និង​អស្ថិរភាព​នយោបាយ​ថ្មីៗ​ស្ថិត​ក្នុង​កម្មវិធី​ឃោសនា​រក​សម្លេង​របស់​គេ​ចំពេល​សេដ្ឋកិច្ច​ធ្លាក់​ចុះ​។​សូម​​បញ្ជាក់ថា ម៉ាឡេស៊ី​មាន​នាយករដ្ឋមន្ត្រី​បី​រូប​ចាប់តាំងពី​ការបោះឆ្នោ​ចុង​ក្រោយ​នៅ​ឆ្នាំ​២០១៨​។​

​ក្រុមចំរុះ​ប្រជែង​គ្នា​ដឹកនាំ​ដោយ​លោក​អ៊ី​ស្មេ​ល អតីត​នាយករដ្ឋមន្ត្រី​មូ​យីត​ឌីន និង​មេដឹកនាំ​ប្រឆាំង​យូរអង្វែង​អាន់​វ៉ា​។​មាន​គណបក្ស​ជា​ច្រើន​ទៀត​កំពុង​ចូលរួម​ប្រកួតប្រជែង រួម​មាន​មួយ​របស់​អតីត​នា​​យក​រដ្ឋមន្ត្រី មហា​ធៀ ម៉ូ​ហា​ម៉ា​ត ដែល​វា​កាន់តែ​ធ្វើអោយ​សម្លេង​ឆ្នោត​បែក​ខ្ញែក​។​

​អា​ឌី​ប ហ្សា​ល់​កាប្លី នាយក​អង្គការ​ប្រឹក្សា​នយោបាយ​Bower Group Asia បាន​និយាយថា​«​នេះ​ជា​លើកដំបូង​ដែល​យើង​ឃើញ​សម្ពន្ធភាព​មាន​កម្លាំង​ប្រហាក់ប្រហែលគ្នា ដោយ​មេដឹកនាំ​មាន​បទ​ពិ​សោ​​ធន៍​នឹងចូលរួម​ប្រកួតប្រជែង​​។​មានលទ្ធភាព​ខ្ពស់​ណាស់​ថា​នឹង​មិន​មាន​អ្នកឈ្នះ​ដាច់​ទេ​ក្នុង​ការបោះឆ្នោត​នេះ ហើយ​ក្រុមចំរុះ​ណាមួយ​ត្រូវតែ​ចរចា​បង្កើត​រដ្ឋាភិបាល​ថ្មី​មួយ»​។​

​នាយករដ្ឋមន្ត្រី អ៊ី​ស្មេ​ល ដែល​មក​ពី​ក្រុមចំរុះ​Barisan Nasionalបាន​និយាយថា​ក្នុង​ការបោះឆ្នោត​លើក​នេះ​មិន​ងាយ​ទទួលបាន​កៅអី​សភា​ទេ​។​លោក​និង​មេដឹកនាំ​ដទៃ​ទៀត​បាន​ចាប់ផ្តើម​យុទ្ធ​នា​​ការរក​សម្ល​ង​ឆ្នោត​ពីរ​សប្តាហ៍​កាលពី​ថ្ងៃ​សៅរ៍​។​

​នាយករដ្ឋមន្ត្រី អ៊ី​ស្មេ​ល ដែល​មក​ពី​ក្រុមចំរុះ​Barisan Nasional​ចាប់ផ្តើម​យុទ្ធនាការ​រក​សម្ល​ង​ឆ្នោត​ពីរ​សប្តាហ៍​កាលពី​ថ្ងៃ​សៅរ៍​

​មេដឹកនាំ​ប្រឆាំង​អាន់​វ៉ា អ៊ីប្រាហ៊ីម បក់ដៃ​ទៅកាន់​អ្នកគាំទ្រ​ពេល​ទៅ​ដល់​មជ្ឈមណ្ឌល​ចុះ​ឈ្មោះ​សំរាប់​ការបោះឆ្នោត​កាលពី​ថ្ងៃ​សៅរ៍​ មុនចេញធ្វើយុទ្ធនាការ

​ការបោះឆ្នោត​នេះ​ធ្វើឡើង​នៅពេល​សេដ្ឋកិច្ច​ម៉ាឡេស៊ី​ត្រូវ​រំពឹងថា​នឹង​ធ្លាក់​ចុះ ដោយសារ​ការធ្លាក់ចុះ​សេដ្ឋកិច្ច​សកល ។​អតិផរណា​ក៏​កំពុង​កើនឡើង ដោយ​ធនាគារកណ្តាល​ម៉ាឡេស៊ី​បាន​ដំ​ឡើ​ង​អត្រា​កា​​ប្រាក់​នៅ​សប្តាហ៍​នេះ​ជា​លើក​ទី​បួន​ជាប់គ្នា​។​

​ក្នុង​ការបោះឆ្នោត​ឆ្នាំ​២០១៨ ក្រុមប្រឆាំង​ម៉ាឡេស៊ី​បានរួម​គ្នា​ទម្លាក់​ក្រុមចំរុះ Barisan ដែល​បាន​កាន់កាប់​អំណាច​នៅ​ម៉ាឡេស៊ី​អស់​៦០​ឆ្នាំ​ចាប់តាំងពី​ប្រទេស​ទទួលបាន​ឯករាជ្យ​ពី​ការគ្រប់គ្រង​អ​ង់​​គ្លេ​ស​។​ក្រុមប្រឆាំង​ពេលនោះ​ដឹកនាំ​ដោយ​លោក​អាន់​វ៉ា លោក មហាធៀនិង​លោក មូ​យីត​ឌីន តែ​ក្រុមចំរុះ​នេះ​បាន​ដួលរលំ​ក្រោយ​កាន់​អំណាច​បាន​២២​ខែ​ដោយសារ​ជម្លោះ​ផ្ទៃ​ក្នុង​។ មេដឹកនាំ​ទាំង​បី​​ឥឡូវ​មិន​រួម​គ្នា​ទេ​សំរាប់​ការបោះឆ្នោត​នាពេលខាងមុខ​៕

​មហា​ធៀ ដឹកនាំ​គណបក្ស​Gerakan Tanah Air(​ចលនា​មាតុភូមិ​)​ធ្វើ​យុទ្ធនាការ​កាលពី​ថ្ងៃ​សៅរ៍​