ដោយៈ ជា សីហៈ/ភ្នំពេញៈ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី ០៤ ខែ វិច្ឆិកា ឆ្នាំ ២០២២ បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនពីរនៅខេត្តកំពង់ស្ពឺ និង នៅខេត្តកណ្តាល ។

ប្រភពដដែលបានអះអាងថា ក្រុមហ៊ុនទីមួយ គឺ“NEW SHUI YAT (CAMBODIA) CO., LTD” លើគម្រោងបង្កើតរោងចក្រផលិតកេសកាតុង ថង់ប្លាស្ទិក និងអេប៉ុង ស្ថិតនៅភូមិបូរីកម្មករ សង្កាត់ច្បារមន ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ៨,៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣៥៨កន្លែង។

ប្រភពដដែលបន្ថែមទៀតថា ក្រុមហ៊ុនទី២ គឺ “KANJIN (CAMBODIA) LUGGAGE CO., LTD” លើគម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ២១B ភូមិអន្លង់សាន្ត ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ៥,៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៧៧០កន្លែង៕