ដោយៈ ជា សីហៈ/ភ្នំពេញៈ នៅលើពិភពលោកនេះ បើតាមអង្គការរុក្ខជាតិនិងសត្វព្រៃអន្តរជាតិបានអះអាងថា គឺថា មានសត្វពីងពាងសរុបប្រមាណជា ៥០.០០០ ប្រភេទ ។

មកដល់ពេលនេះ អ្នកវិទ្យាសាស្រ្តបានអះអាងថា សត្វពីងពាង គឺជាប្រភេទសត្វស៊ីសាច់ ឫ មំសាសី ហើយវារស់នៅសឹងតែគ្រប់ទីកន្លែងនៅលើផែនដី លើកលែងតែនៅទ្វីបអង់តាកទិច មួយ ប៉ុណ្ណោះ ដែលវាមិនអាចរស់នៅបាន ។

នៅក្នុងចំណោមសត្វពីងពាងទាំងនេះ មានសត្វពីងពាងតែមួយប្រភេទប៉ុណ្ណោះ ដែលមិនត្រូវបានគេចាត់ទុកថាជាសត្វស៊ីសាច់ ៕