ដោយៈមុនីរ័ត្ន/ភ្នំពេញៈ ក្រោមការដឹកនាំ និងការយកចិត្តទុកដាក់របស់លោក ស ថេត ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាសង្កាត់បឹងទំពុន១ សេវាប្រជាពលរដ្ឋ កាន់តែងាយស្រួល ដោយបានបង្កេីតក្រុមការងារមួយក្រុម ដើម្បីយកឯកសារដែលចុះហត្ថលេខានិងបោះត្រារួចយកទៅជូនពលរដ្ឋដល់ផ្ទះដោយមិនបាច់ចំណាយពេលអង្គុយរង់ចាំនៅសង្កាត់ មិនខាតពេលបំពេញការងារ ឬប្រកបរបរទទួលទាន ជាពិសេសគឺ មិនមានបង់ប្រាក់សូម្បី ១រៀល។

ដោយទទួលបានការអនុញ្ញាតពីលោក ស ថេត ប្រធានក្រុមការងារចុះជួយសង្កាត់បឹងទំពុន លោក សាន សុខសីហា តំណាងលោកសថេតបានដឹកនាំកិច្ចប្រជុំប្រចាំខែតុលានិងទិសដៅបន្តជាមួយក្រុមការងារផ្តល់សេវាសារធាណ:ចាំបាច់ជូនប្រជាពលរដ្ឋ ។ ក្នុងកិច្ចប្រជុំនេះដែរក្រុមការងារបានអានរបាយការណ៍លទ្ធផលដែលអនុវត្តបាននាពេលកន្លងមក បញ្ហាប្រឈមមួយចំនួនរបស់ប្រជាពលរដ្ឋ និងដណោះស្រាយផ្សេងៗដែលត្រូវធ្វើជូនប្រជាពលរដ្ឋ ។

សូមបញ្ជាក់ថារយ:ពេល ៤ខែកន្លងមក ចាប់ពីក្រុមការងារនេះបង្កើតឡើង ឯកសារទូទៅ ដែលប្រជាពលរដ្ឋបានមកធ្វេីនៅសង្កាត់ ត្រូវបានក្រុមផ្តល់សេវាដល់ផ្ទះយកជូន សរុបប្រហែលជា ៣០០ឯកសារ ។ បងប្អូនប្រជាពលរដ្ឋរស់នៅសង្កាត់បឹងទំពុន១ បានបង្ហាញអារម្មណ៍សប្បាយរីករាយ កក់ក្តៅ ចំពោះការយកចិត្តទុកដាក់របស់លោក ស ថេត ទាំងការផ្តល់សេវា ទាំងសុខទុក្ខរបស់ប្រជាពលរដ្ឋទីទាល់ក្រ ចាស់ជរាគ្មានទីពឹង ជនពិការ ជាពិសេសគឺ ផ្តោតសំខាន់លើការអភិវឌ្ឍក្នុងមូលដ្ឋាន ដូចជាការសាងសង់ សាលាបុណ្យ ផ្លូវបេតុង២ខ្សែ បំពាក់អំពូលសូឡាបំភ្លឹផ្លូវចំនួន ៣០០គ្រឿង៕សរន / N