រ៉ូ​ជើ ហ្វេ​ដេ​រ័​រ ឱ្យ​ក្រណាត់​រុំ​ក្បាល​ទៅ​អ្នកគាំទ្រ​វ័យក្មេង​ម្នាក់ ដើម្បី​សម្រេច​ក្តី​សុបិន​របស់​នាង​

978
ចែករម្លែក

នេះ​គឺជា​ពេលវេលា​ដ៏​រំភើប​បំផុត​សម្រាប់​អ្នកគាំទ្រ​វ័យក្មេង​របស់​កីឡាករ​រ៉ូ​ជើ ហ្វេ​ដេ​រ័​រ​។​

​កំពូល​តារា​វាយ​តេ​ន្នី​ស​ស្វី​សរូប​នេះ​បានប្រគល់​ក្រណាត់​រុំ​ក្បាល​របស់ខ្លួន​ឱ្យទៅ​កុមារី មី​ហ៊ី​គា យ៉ូ​ស៊ី បន្ទាប់ពី​នាង​បាន​លើក​ស្លាក​សញ្ញា​ស្នើសុំ​ក្រណាត់​នោះ​។​

​បន្ទាប់ពី​ហ្វេ​ដេ​រ័​រ​ទទួល​ជ័យជម្នះ​លើ​កីឡាករ ឌូ​សាន ឡា​ចូ​វិក នៅ​ទីលាន Centre Court អ្នកគាំទ្រ​ងប់ងុល​ម្នាក់នេះ​បាន​ប្រឹង​ចេញមក​ឈរ​នៅ​កៅអី​ជួរមុខ និង​គ្រវី​ផ្ទាំង​ក្រដាស​ពណ៌​លឿង​ភ្លឺ ដែល​សរសេរថា “​រ៉ូ​ជើ អាចឱ្យ​ក្រណាត់​រុំ​ក្បាល​មក​ខ្ញុំ​បានទេ​!!”​។​

​ហ្វូងមនុស្ស​បាន​អបអរសាទរ​ខណៈពេល​ដែល​តារា​វាយ​តេ​ន្នី​សរូប​នេះ​បាន​ដោះ​ក្រណាត់​នោះ​ប្រគល់ឱ្យ​នាង​។

​ក្មេងស្រី​នេះ​មើលទៅ​ដូចជា​សប្បាយរីករាយ​ណាស់​ជាមួយនឹង​វត្ថុ​អនុស្សាវរីយ៍​មួយ​នេះ ហើយ​នាង​បាន​ចាក​ចេញទៅ​ទាំងមុខ​ញញឹម​ជាប់​ជានិច្ច​។​

​ឪពុក​នាង​បាន​និយាយថា “​ខ្ញុំ​មិន​គិតថា​កូន​នេះ​នឹង​ដេក​មិន​លក់​ទេ​យប់​នេះ​!”៕ ដោយ៖ កញ្ញាដាលីស

រ៉ូ​ជើ​ហ្វេ​ដេ​រ័ ប្រគល់​ក្រណាត់​រុំ​ក្បាល​ឱ្យទៅ​កុមារី មី​ហ៊ី​គា យ៉ូ​ស៊ី ទុកជា​វត្ថុ​អនុស្សាវរីយ៍

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ