​ដោយ​៖ រ៉ា​ម៉ន​/​ភ្នំពេញ​៖ នៅ​ទី​៥ ខែតុលា ឆ្នាំ​២០២២ ​លោក ថេ​ង សុ​ថុល អភិបាលខណ្ឌ​៧​មករា រួមជាមួយ​លោក​-​លោកស្រី អភិបាលរង គណៈនាយក លោក​-​លោកស្រី​ប្រធានការិយាល័យ និង​មន្ដ្រី​សាលាខណ្ឌ​៧​មករា បាន​អញ្ជើញ​សួរសុខទុក្ខ​លោក ណុប ផា អភិបាលរងខណ្ឌ​៧​មករា ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ ។​

​ក្នុងឱកាស​ចុះសួរសុខទុក្ខ​នោះ លោក​អភិបាល ខណ្ឌ​៧​មករា​បាន​សាកសួរ​សុខទុក្ខ និង​លើកទឹកចិត្ត​ឲ្យ​បន្ដ​យកចិត្តទុកដាក់​ថែរក្សា​សុខភាព​ឲ្យ​បានល្អ និង​គោរព​ទៅតាម​ការណែនាំ​របស់​គ្រូពេទ្យ ព្រមទាំង​ជូនពរ​ឲ្យ​លោក​អភិបាលរង ឆាប់​ជាសះស្បើយ​ពី​ជំងឺ ព្រមទាំង​បាន​ឧបត្ថម្ភ​នូវ​ថវិកា​ចំនួន ២.០០០.០០០​រៀល​ផងដែរ ៕​