ដោយៈ សៅវ៉ាន់ឌី / ព្រះវិហារ៖ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ លោកកិត្តិសង្គហ បណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ បាននាំយកអំណោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ កម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ និងមានជីវភាពខ្វះខាត ចំនួន ១.២៨៨ គ្រួសារ នៅក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត។

នៅក្នុងឱកាសនោះ លោកកិត្តិសង្គហបណ្ឌិត បាននាំយកប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្ដេចអគ្គមហសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលសម្ដេចតែងតែគិតគូរ អំពីសុខទុក្ខប្រជាពលរដ្ឋ គ្រប់ពេលវេលា បើទោះបីជាសម្ដេច មិនបានអញ្ជើញជួបសំណេះសំណាល ដោយផ្ទាល់ក្ដី ក៏ប៉ុន្តែសម្ដេច បានណែនាំដល់រដ្ឋបាលខេត្ត ឱ្យចុះពិនិត្យមើល និងស្វែងរកប្រជាពលរដ្ឋ ដែលកំពុងតែ ជួបប្រទះបញ្ហានានា ដូចជាគ្រោះរាំងស្ងួត និងទឹកជំនន់ជាដើមដើម្បីនាំអំណោយមកចែក ជូនពួកគាត់ឱ្យបានទាន់ពេលវេលា។

លោកបានបញ្ជាក់ថាៈ ការចែកអំណោយសង្រ្គោះបន្ទាន់នេះដែរ មិនបានចែកជូនឱ្យ គ្រប់គ្នាទេ ជាបឋម គឺចែកជូនចំពោះតែប្រជាពលរដ្ឋ ដែលកំពុងខ្វះខាតខ្លាំងជាងគេ និងប្រជាពលរដ្ឋជួបបញ្ហាគ្រោះទឹកជំនន់ នាកន្លងមក ហើយនឹងបន្តចែកជូន ជាបន្តបន្ទាប់ទៀត។

លោកក៏សូមឱ្យមានការអធ្យាស្រ័យ ហើយក៏ផ្ដាំផ្ញើដល់ប្រជាពលរដ្ឋណា ដែលមិនទាន់ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ សូមប្រញាប់ទទួលការចាក់ដូស ជំរុញនេះ ឱ្យបានគ្រប់ៗគ្នា ព្រោះថា ជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជានេះ មិនទាន់ផុត រលត់ទៅណាទេ គឺនៅតែបន្តយាយីប្រជាពលរដ្ឋគ្រប់ពេលវេលា ដូចនេះសូមនាំគ្នារួស រាន់ទៅចាក់វ៉ាក់សាំង នៅតាមមណ្ឌលសុខភាព ឬមណ្ឌលចាក់វ៉ាក់សាំងណាមួយ ដែលនៅជិតផ្ទះបងប្អូន។

លោកកិត្តិសង្គហ បណ្ឌិត គន់ គីម ក៍បានអំពាវនាវដល់ពលរដ្ឋ នៅក្នុងភូមិ បើមាន ការខ្វះខាត ឬជួបទុក្ខលំបាក គ្រប់បែបយ៉ាង សូមទំនាក់ទំនងទៅមេភូមិ មេឃុំជាបន្ទាន់ ដើម្បើឲ្យបានរាយការណ៍បន្ត ជូនដល់ក្រុមការងារ​ឱ្យចុះជួយទាន់ ពេលវេលា។ ម្យ៉ាងវិញទៀត បើបងប្អូននៅជិតខាង បានដឹងពីអ្នកភូមិដូចគ្នា មានទុក្ខលំបាក ក៍សូមរាយការណ៍ ជូនបានដូចគ្នា ដើម្បីជួយទាន់ពេលវេលា។

អំណោយដែលនាំមកចែក ជូនពេលនេះ ក្នុងមួយគ្រួសារៗ ទទួលបាន រួមមាន អង្ករ ២៥ គីឡូក្រាម ទឹកស៊ីអ៊ីវ១យួ ទឹកត្រី១យួរ មី១កេះ ទឹកសុទ្ធ១កេះ ត្រីខ១យួរ ឃីត១កញ្ចប់ មានគ្រាប់ពូជបន្លែ ៦ មុខផងដែរ៕/V