​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ យោធា​កូរ៉េខាងត្បូង​បាន​និយាយថា កូរ៉េខាងជើង​នៅ​ថ្ងៃ​សៅរ៍​នេះ​បាន​បាញ់​កាំជ្រួច​ផ្លោង​ចម្ងាយ​ខ្លី​បួន​គ្រាប់​ចូលក្នុង​សមុទ្រ បន្ថែម​លើ​ការបាញ់​ជាង​ម្ភៃ​ដើម​កាលពី​​ថ្ងៃ​ពុធ​និង​ព្រហស្បតិ៍​ដែល​វា​កាន់តែ​បង្ហាញ​ការផ្គើន​ដាក់​គ្នា​កាន់តែ​ខ្លាំង​ឡើង​ចំពេល​អាម៉េរិក​បញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់​បែ​ចម្ងាយ​ឆ្ងាយ​B-1B​មក​ចូលរួម​សមយុទ្ធ​ទ័ពអាកាស​ថ្ងៃ​បញ្ចប់​នៅ​កូរ៉េ​ខាង​​ត្បូង​។​

​នាយសេនាធិការ​កងទ័ព​ចំរុះ​កូរ៉េខាងត្បូង បាន​និយាយថា​កាំជ្រួច​បាន​ហោះ​បាន​ចម្ងាយ​ប្រមាណ​១៣០​គីឡូម៉ែត្រ​ឆ្ពោះទៅ​សមុទ្រ​ខាងលិច​របស់​កូរ៉េខាងជើង​។​

​កូរ៉េខាងជើង​នៅ​សប្តាហ៍​នេះ​បាន​បាញ់​កាំជ្រួច​ជាង​ម្ភៃ​ដើម​ចូល​ក្នុង​សមុទ្រ រួម​មាន​មួយ​ដើម​ជា​កាំជ្រួច​ផ្លោង​ឆ្លង​ទ្វីប​ដែលនាំអោយ​មាន​ការប្រកាស​ជម្លៀស​មនុស្ស​នៅ​ជប៉ុន​ខាងជើង និង​បាន​បញ្ជូន​​យន្តហោះ​ចម្បាំង​មក​កៀក​ព្រំដែនកូរ៉េ​ទាំង​ពីរ​។​

​សហរដ្ឋ​អាម៉េរិក​នៅ​ថ្ងៃ​សៅរ៍​នេះ​បាន​បញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់បែក​លឿន​ជាង​សម្លេង​B-1B​ពីរ​គ្រឿង​មក​ហោះ​រំលង​កូរ៉េខាងត្បូង​នៅ​ថ្ងៃ​ចុងក្រោយ​នៃ​សមយុទ្ធ​ទ័ពអាកាស​អាម៉េរិក​-​កូរ៉េខាងត្បូង​ក្នុង​​ការបង្ហាញ​កំលាំង​ទៅកាន់​កូរ៉េខាងជើង​។​សមយុទ្ធ​Vigilant Storm​មាន​ការចូលរួម​ពី​យន្តហោះ​ចម្បាំង​២៤០​គ្រឿង រួម​មាន​យន្តហោះ​បំបាំងកាយ​ទំនើប​F-35​មក​ពី​ភាគី​ទាំងពីរ ជាហេតុ​នាំ​អោយ​​កូរ៉េខាងជើង​ប្រតិកម្ម​ទាំង​កំហឹង ដោយសារ​កូរ៉េខាងជើងចាត់ទុក​វា​ជា​ការហាត់​ត្រៀម​ចូល​ឈ្លានពាន​ខ្លួន​។​

​ក្រសួងការបរទេស​កូរ៉េ​ខាងជើង​បាន​និយាយថា​កូរ៉េ​ខាងជើង​នឹង​ឆ្លើយតប​យ៉ាង​ម៉ឺងម៉ាត់​បំផុត​ចំពោះ​ការ​ប៉ុន​បោះ​ង​ណាមួយ​ដោយ​កងកម្លាំង​អមិត្ត​ដើម្បី​រំលោភ​បូរណភាព​ទឹកដី​ឬ​ផលប្រយោជន៍​សន្តិ​​សុខ​របស់ខ្លួន​៕

​កូរ៉េខាងជើង​នៅ​សប្តាហ៍​នេះ​បាន​បាញ់​កាំជ្រួច​ជិត​៣០​គ្រាប់​ចំ​ពេល​អាម៉េរិក​ធ្វើ​សមយុទ្ធ​យោធា​ដ៏​ធំ​ជាមួយ​កូរ៉េ​ខាងត្បូង​