ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២ គណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំផ្សព្វផ្សាយ នូវសេចក្តីសម្រេច របស់ គណៈកម្មាធិការកណ្ដាល ស្ដីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ។

ពិធីនេះធ្វើឡើង ក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន សមាជិក គណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធាន ទី១ ក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង។

កិច្ចប្រជុំនេះ មានការចូលរួមពីលោក ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការគណបក្ស ប្រជាជនកម្ពុជា ខេត្តកំពង់ឆ្នាំង ព្រមទាំង សមាជិក សមាជិកា គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និង ជាក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ថ្នាក់ដឹកនាំគណបក្សខេត្ត ប្រធានគណៈកម្មាធិការគណបក្ស ក្រុង ស្រុក ឃុំ សង្កាត់ ចំនួនជាង ៦៣០ រូប ៕/V