ដោយ:ភ្នំស្វាយ/បន្ទាយមានជ័យ៖អង្គឋិនទានសាមគ្គីចំនួន៣២ក្រុមក្នុងនោះ ផ្តួចផ្តើមដោយសហគមន៍ប្រជាពុទ្ធបរិស័ទជិតឆ្ងាយរួមទាំងលោកអោម ចន្ថា ទីប្រឹក្សាក្រសួងមហាផ្ទៃ ,លោកប្រាក់ សុភ័តអាចារ្យខេត្តនិងជាអនុប្រធាន មន្ទីររធម្មការនិងកិច្ចការសាសនាខេត្តនិងក្រុមគ្រួសារផងនៅថ្ងៃទី៥ខែវិច្ឆិកាបានដង្ហែកាន់វត្តព្រហ្មសាគរបត់ត្រង់ឃុំប្រាសាទស្រុកព្រះនេត្រព្រះបានបច្ច័យជាង៦០លានរៀលឬ១,៥ម៉ឺនដុល្លារអាមេរិក ។

អង្គកឋិនទាននោះប្រមូលបច្ច័យដើម្បីយកទៅកសាងក្នុងសមិទ្ធផលនានាក្នុងវត្តអារាមនិងឧបត្ថម្ភដល់ព្រះសង្ឃនៅក្នុងវត្តផងដើម្បីជាប្រយោជន៍ក្នុងវិស័យព្រះពុទ្ធសាសនា ។

លោក អោម ចន្ថា និយាយថា អង្គកឋិនទាននេះនឹងជាការរួមចំណែកកសាង ទីសេនាសនៈ និងសមិទ្ធផល ក្នុងវត្តព្រមទាំងរួមចំណែកលើកកម្ពស់ការគោរពប្រតិបត្តិព្រះពុទ្ធសានា ដែលជាសានារបស់រដ្ឋ ឲ្យបានថ្គុំថ្កើនរុងរឿងផងដែរ ៕