ដោយ៖ ដេប៉ូ / ភ្នំពេញ៖ យោងតាមការសិក្សាដោយក្រុមអ្នកស្រាវជ្រាវ ដែលដឹកនាំដោយសហរដ្ឋអាមេរិក បានប៉ាន់ប្រមាណថា ត្រីបាឡែន បានលេបបំណែកប្លាស្ទិក រាប់លាន ក្នុងមួយថ្ងៃៗ។ ឥឡូវនេះ អ្នកវិទ្យាសាស្ត្រ ត្រូវកំណត់ថា តើវាបង្កគ្រោះថ្នាក់ដល់កម្រិតណា។

បើតាមទំព័រហ្វេសប៊ុករបស់ ក្រសួងបរិស្ថានបានឱ្យដឹងថាៈ តាមការសិក្សាថ្មីមួយ ដែលបានចេញផ្សាយ កាលពីថ្ងៃអង្គារ សប្តាហ៍មុននេះ បានប៉ាន់ប្រមាណថា ប្រភេទត្រីបាឡែនមួយចំនួន បានស៊ីកំទេចកំទី មីក្រូប្លាស្ទិករហូតដល់ ១០ លានបំណែក ជារៀងរាល់ថ្ងៃ។

សូមបញ្ជាក់ថា មីក្រូប្លាស្ទិក គឺជាបំណែកតូចៗនៃប្លាស្ទិក ដែលត្រូវបានរកឃើញ ទូទាំងពិភពលោក សូម្បីតែនៅក្នុង មហាសមុទ្រ ដ៏ជ្រៅបំផុតក៏ដោយ។ ការសិក្សា បាននិយាយថា បរិមាណ ដែលគេជឿថា ថនិកសត្វធំជាងគេរបស់ពិភពលោក បានលេបចូលប្លាស្ទិក ក្នុងបរិមាណពី ២,៥១ គីឡូក្រាម ទៅ ៤៣,៦ គីឡូក្រាម នៃមីក្រូប្លាស្ទិក ក្នុងមួយថ្ងៃ។

អ្នកសិក្សាស្រាវជ្រាវ បានដាក់ស្លាកសញ្ញា និងតាមដានហ្វូងត្រីបាឡែន នៅជិតរដ្ឋកាលីហ្វ័រញ៉ា។ ការស្រាវជ្រាវ ដែលត្រូវបានចេញផ្សាយនៅក្នុងទិនានុប្បវត្តិ “ទំនាក់ទំនងធម្មជាតិ” ត្រូវបានធ្វើឡើង ដោយក្រុមអ្នកស្រាវជ្រាវ ដែលដឹកនាំដោយ សហរដ្ឋអាមេរិក។ ត្រីបាឡែនព្រុយ និងកន្ទុយ ពណ៌ខៀវ ចំនួន ១៩១ ក្បាល បានត្រូវអ្នកវិទ្យាសាស្ត្រ បានជ្រើសរើស សម្រាប់ការសិក្សានេះ និងបំពាក់ឧបករណ៍តាមដានសញ្ញា ដើម្បីជួយតាមដានចលនារបស់ត្រីបាឡែន ។

ឯកសារ Shirel Kahane-Rapport ដែលជាអ្នកសិក្សាស្រាវជ្រាវ បាននិយាយទៅកាន់ទីភ្នាក់ងារព័ត៌មាន AFP ថាៈ “វាជាមូលដ្ឋាននៃការតាមដាន ដូចជានាឡិកា Apple Watch ដែលស្ថិតនៅខាងក្រោយត្រីបាឡែន”។

ការស្រាវជ្រាវ ត្រូវបានធ្វើឡើង នៅឆ្នេរសមុទ្រនៃរដ្ឋកាលីហ្វ័រញ៉ា ជាមួយនឹងទម្លាប់ នៃការផ្តល់ចំណីរបស់ ថនិកសត្វធំបំផុត របស់ពិភពលោកត្រូវបានគេសង្កេតឃើញ។

ឯកសារ Kahane-Rapport បាននិយាយថា ត្រីបាឡែនចិញ្ចឹមជីវិត នៅជម្រៅទឹកសមុទ្រចន្លោះពី ៥០ ទៅ ២៥០ ម៉ែត្រ (១៦៥-៨២០ ហ្វីត) ដែលជាកន្លែងដែលមាន “កំហាប់មីក្រូប្លាស្ទិកច្រើនបំផុត នៅក្នុងជួរទឹក” ហើយរបាយការណ៍ Kahane-Rapport បាននិយាយថាៈ ក្រុមអ្នកវិទ្យាសាស្ត្រ បានប៉ាន់ ប្រមាណថា ត្រីបាឡែន បានហាមាត់ចាប់យកចំណី ដែលមានបំណែក នៃមីក្រូប្លាស្ទិក ធ្លាក់ចូលទៅសមុទ្រ ចំនួន ១០ លានបំណែក ជារៀងរាល់ថ្ងៃ។ ការសិក្សា បង្ហាញថា ក្នុងពេលរកចំណីអាហារប្រចាំឆ្នាំ របស់ត្រីបាឡែន ក្នុងរយៈពេលពី ៩០ ទៅ ១២០ ថ្ងៃ ពួកវាបានលេបសាធាតុប្លាស្ទិក ច្រើនជាងមួយពាន់លានបំណែក ក្នុងអំឡុងពេលនោះ។

ក្នុងការស្រាវជ្រាវ ភាគច្រើន នៃមីក្រូប្លាស្ទីក ដែលត្រូវបានលេបចូល គឺនៅខាងក្នុងពោះត្រីបាឡែន ដែលកំពុងមានជីវិត។ របាយការណ៍ដដែល បាននិយាយថា មីក្រូប្លាស្ទិក ក៏អាចបញ្ចប់ នៅលើតុអាហា ពេលល្ងាចរបស់យើងទាំងអស់គ្នាផងដែរ៕/V