ដោយៈរ៉ាម៉ន/ភ្នំពេញ៖នៅថ្ងៃសៅរ៍ ទី៥ ខែតុលា ឆ្នាំ២០២២លោក ថេង សុថុល អភិបាលខណ្ឌ៧មករារួមជាមួយលោក លោកស្រី អភិបាលរង គណៈនាយក លោក-លោកស្រីប្រធានការិយាល័យ និងមន្ដ្រីសាលាខណ្ឌ៧មករាបានអញ្ជើញ សួរសុខទុក្ខលោក ណុប ផា អភិបាលរងខណ្ឌ៧មករា ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ ។

ក្នុងឱកាសចុះសួរសុខទុក្ខនោះលោកអភិបាលខណ្ឌ៧មករាបានសាកសួរសុខទុក្ខនិងលើកទឹកចិត្តឱ្យបន្ដយកចិត្តទុកដាក់ថែរក្សាសុខភាពឱ្យបានល្អ និងគោរពទៅតាមការណែនាំរបស់គ្រូពេទ្យ ព្រមទាំងជូនពរឱ្យលោកអភិបាលរង ឆាប់ជាសះស្បើយពីជំងឺ ព្រមទាំងបានជូននូវថវិកាមួយចំនួន៕សរន

រូបថត៖អភិបាលខណ្ឌ៧មករាអញ្ជើញសួរសុខទុក្ខលោក ណុប ផាអភិបាលរងខណ្ឌដែលកំពុងសម្រាកព្យាបាលជំងឺ