វៀតណាម៖យោងតាមទីភ្នាក់ងារព័ត៌មានវៀតណាម បច្ចុប្បន្នសហគមន៍ជនជាតិខ្មែរ នៅវៀតណាម មានប្រជាជនជាង ១,៣ លាននាក់ រស់នៅប្រមូលផ្តុំនៅបណ្តាខេត្ត ប៉ែកខាងលិចនៃភូមិភាគខាងត្បូងប្រទេស វៀតណាម ក្នុងនោះ មានច្រើនបំផុតគឺ នៅបណ្តាខេត្តសុកត្រាំង ត្រាវិញ អានយ៉ាង កៀនយ៉ាង… រហូតមកទល់ពេលនេះ ជនជាតិ ខ្មែរ នៅតែរក្សាបាននូវអត្តសញ្ញាណវប្បធម៌ដ៏ល្អឯកដាច់ដោយឡែករបស់ខ្លួន ធ្វើអោយពិពិធភាពវប្បធម៌របស់ ៥៤ ជនជាតិ វៀតណាម កាន់តែសម្បូរបែបថែមទៀត។

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅរដ្ឋាភិបាលវៀតណាមបានអនុម័តនិងអនុវត្តគោលការណ៍គោលនយោបាយអាទិភាពអភិវឌ្ឍសេដ្ឋកិច្ច – សង្គមនៅតំបន់បងប្អូន ជនជាតិ ខ្មែរ ដោយផ្តោតសំខាន់លើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ និង ធ្វើបរិវត្តកម្ម ការរកស៊ីចិញ្ចឹមជីវិត។ឆ្លងតាមរយៈនោះរួមចំណែកកែលម្អនិងលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនជនជាតិ ខ្មែរ។

បច្ចុប្បន្ននេះនៅបណ្តាតំបន់ដូចពោលខាងលើមិនមានឡើយគ្រួសារគ្មានស្បៀងដោយកាត់បន្ថយគ្រួសារក្រីក្រខណៈដែលចំនួនគ្រួសារ ធូរធារគ្រាន់បើកាន់តែមានបានកើនឡើងជាលំដាប់។

បណ្តាខេត្តក្រុងនៅលើភូមិសាស្រ្តប៉ែកខាងលិចនៃភូមិភាគខាងត្បូងនៃប្រទេសវៀតណាមបានដំណើរការអនុវត្តប្រកប ដោយប្រសិទ្ធភាពនូវសេចក្តីសន្និដ្ឋានសេចក្តី សម្រេចចិត្តលេខ ២៤ របស់ការិយាល័យនយោបាយគណៈកម្មាធិការ មជ្ឈិមបក្សស្តីពីការងារជនជាតិក្នុងស្ថានការណ៍ថ្មី។សារាចរណែនាំលេខ ១៩ ចុះថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០១៨ របស់គណៈលេខាបក្សកុម្មុយនិស្ត​វៀតណាម ស្តីពីការពង្រឹងពង្រីកការងារ នៅតំបន់បងប្អូនជនជាតិខ្មែរក្នុងស្ថានការណ៍ ថ្មី។បងប្អូនជនជាតិខ្មែរបានរួមកម្លាំងជាមួយរដ្ឋ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាបើថ្នាក់បណ្តាខេត្តនៃប្រទេស វៀតណាម ជម្នះការលំបាកលំបិន រួមកម្លាំងស្រុះចិត្តស្រុះគំនិត ជាមួយបក្ស រដ្ឋាភិបាលវៀតណាម រួមដៃគ្នាកសាងវាលទំនាបទន្លេ គឺវឡុង ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរីកចម្រើន។

ជីវភាពសម្ភារ ស្មារតីត្រូវបានកែលម្អក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ តំបន់បងប្អូនជនជាតិ ខ្មែរ នៅ វៀតណាមត្រូវបាន រដ្ឋាភិបាលវៀតណាមវិនិយោគរាប់រយពាន់លានដុង(ស្មើនឹងរាប់សិបលានដុល្លារអាមេរិក)ដើម្បីដាក់ដំណើរការសំណង់ធំៗ ឧបត្ថម្ភការអភិវឌ្ឍផលិតកម្មបណ្តុះបណ្តាលកម្មាភិបាលនិងសហគមន៍។ រដ្ឋាភិបាលបណ្តាខេត្តនៅវៀតណាម បានសាងសង់លំនៅឋានជិត ១០០.០០០ ខ្នង ឧបត្ថម្ភដីបង្កបង្កើនផល ដីលំនៅឋានជូន សម្រាប់ជាងបីម៉ឺនក្រុមគ្រួសារ ឧបត្ថម្ភការបណ្តុះបណ្តាលធ្វើបរិវត្តកម្មមុខរបរ ដោះស្រាយការងារធ្វើជូនពលករជាងពីរម៉ឺននាក់…វិជ្ជាជីវៈទូទៅរបស់ ជនជាតិខ្មែរ ពីមុននេះគឺធ្វើស្រែចម្ការ ដាំដំណាំហូបផ្លែ ចិញ្ចឹមសត្វ សត្វពាហនៈ បក្សីស្រុក ចិញ្ចឹមវារីវប្បកម្មតូចតាច ហើយដើរស៊ីឆ្នួលគេ។ ទោះបីដូច្នោះ ដោយមានការជំរុញយ៉ាងខ្លាំងក្លាការអនុវត្តបណ្តាគោលការណ៍ គោលនយោបាយ ត្រូវបានរដ្ឋាភិបាលវៀតណាមជំនួយឧបត្ថម្ភជីវភាពរស់នៅនិងមុខរបររបស់ជនជាតិខ្មែរបាននិងកំពុងមានការធ្វើបរិវត្តកម្មជាវិជ្ជមានពីវិស័យកសិកម្មងាកមកក្រៅពីវិស័យកសិកម្មពីការងាររកស៊ីទទួលទានតូចតាចបែរទៅរកស៊ីទទួលទានខ្នាតធំវិញ។

អត្រានៃពលកម្មបច្ចេកទេសក៏កំពុងឈានទៅរកទិសដៅកើនឡើងផងដែរជាពិសេសពលកម្មមានបច្ចេកទេសក្នុងវិស័យកសិកម្ម រុក្ខាកម្ម ជលផល និងជំនាញសិប្បកម្ម។ មកទល់ពេលនេះ អត្រាគ្រួសារក្រីក្រនៃបងប្អូនជនជាតិខ្មែរ នៅត្រឹមតែ ២៥ភាគរយប៉ុណ្ណោះ ថយចុះ ៣ភាគរយ ក្នុងមួយឆ្នាំ។ ចាប់ពីឆ្នាំ ២០០៧ ដល់ឆ្នាំ ២០១៩កំណើនផលិតផលក្នុង ស្រុកសរុប (GDP) ជាមធ្យមនៅបណ្តាមូលដ្ឋានមាន ជនជាតិ ខ្មែរ រស់នៅច្រើនកុះករបានកើនឡើងពី ៩ភាគរយ ទៅ ១១,៧ភាគរយក្នុងមួយឆ្នាំ។សេដ្ឋកិច្ចតំបន់ជនជាតិខ្មែរបានមានការអភិវឌ្ឍជីវភាពខាងសម្ភារស្មារតីរបស់បងប្អូនជនជាតិ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែកែលម្អ លើកកម្ពស់។

ទន្ទឹមនឹងនោះ ការងារគិតគូរបុព្វហេតុអប់រំ បណ្តុះបណ្តាលក្នុងគោលបំណងលើកកម្ពស់ បញ្ញា ថែរក្សានិងអភិវឌ្ឍន៍ ភាសានិយាយ អក្សរសរសេររបស់បងប្អូនជនជាតិ ខ្មែរ តែងតែបានបក្ស រដ្ឋ វៀតណាម យកចិត្តទុកដាក់ជាពិសេស។ គោលនយោបាយអនុគ្រោះជាច្រើនសម្រាប់សិស្ស និស្សិតនៃជនជាតិ ខ្មែរ ដូចជា៖ ការជ្រើសរើសសាកលវិទ្យាល័យបំរុង អាហារូបករណ៍ ជំនួយហិរញ្ញវត្ថុ អង្ករ កាត់បន្ថយឬលើកលែងថ្លៃសិក្សា។ គោលនយោបាយទាក់ទាញចំពោះគ្រូបង្រៀន កម្មាភិបាលអប់រំធ្វើការងារនៅតំបន់ឆ្ងាយដាច់ស្រយាលតំបន់លំបាកលំបិនខ្លាំងរបស់បងប្អូនជនជាតិត្រូវបានអនុវត្តយ៉ាងមានប្រសិទ្ធភាព។ក្រៅពីនេះមូលដ្ឋានសម្ភារបរិក្ខារសម្រាប់បង្រៀននិងរៀននៅស្ទើរតែទាំងអស់បណ្តាសាលារៀនដែលមាន បងប្អូន ជនជាតិ ខ្មែរ រស់នៅច្រើនកុះករ ត្រូវបានពង្រឹងពង្រីកការវិនិយោគបំពេញតម្រូវការជាសារវន្ត។

លំហវប្បធម៌ ខ្មែរ ក៏ត្រូវបានយកចិត្តទុកដាក់អភិរក្សនិងអភិវឌ្ឍ។ ខេត្តមួយចំនួនបានសាងសង់អគារវប្បធម៌ជនជាតិ ខ្មែរ។ ដោយឡែកខេត្តត្រាវិញ និងខេត្តសុកត្រាំង សាងសង់បានសារមន្ទីរជនជាតិ ខ្មែរសមុច្ច័យដាក់តាំងវត្ថុបុរាណ វប្បធម៌រូបីអរូបីដ៏មានតម្លៃជាច្រើន។បណ្តាកេរដំណែលប្រវត្តិសាស្ត្រវប្បធម៌របស់បងប្អូនជនជាតិខ្មែរត្រូវបានយកចិត្តទុកដាក់វិនិយោគ ជួសជុលឡើងវិញ។ បណ្តាញវិទ្យុបានចូលដល់ ភូមិនិគម ១០០ភាគរយអ៊ីនធឺណិតត្រូវបានអភិវឌ្ឍនៅ ច្រើនកន្លែង បង្កលក្ខខណ្ឌសម្រាប់បងប្អូនជនជាតិទទួលបានព័ត៌មានជាច្រើន។ នៅតាមមូលដ្ឋានមានបងប្អូនជនជាតិ ខ្មែរ ច្រើនកុះករក៏បានបង្កើនបន្ថែមពេលវេលាផ្សាយបណ្តាកម្មវិធីជាភាសាខ្មែរ បោះពុម្ព ផ្សាយកាសែតជាភាសាខ្មែរ និងជាពីរភាសា វៀតណាម-ខ្មែរដូចជាកាសែតជនជាតិនិងភ្នំ របស់ទីភ្នាក់ងារព័ត៌មានវៀតណាម។

ការងារគិតគូរថែទាំសុខភាពជូនបងប្អូនជនជាតិខ្មែរតែងតែយកចិត្តទុកដាក់ជាពិសេស។បណ្តាញសុខាភិបាលនៅមូលដ្ឋានត្រូវបានវិនិយោគ ពង្រឹងពង្រីក។ គុណភាពនៃការពិនិត្យ ព្យាបាលជំងឺត្រូវបានលើកកម្ពស់ជាបណ្តើរៗ។ ការងារបង្ការ ទប់ស្កាត់ជំងឺរាតត្បាត ការថែទាំសុខភាព អនាម័យសុវត្ថិភាពភោជនាហារត្រូវបានអនុវត្តស្របៗគ្នា បើកទូលំទូលាយ។ អត្រានៃកុមារខ្វះអាហារូបត្ថម្ភបានថយចុះនៅក្រោម ៣០ភាគរយ។

គោលនយោបាយសាមគ្គីបណ្តាសាសនាអភិវឌ្ឍន៍ស្ថិរភាពនៅក្នុងសហគមន៍ជនជាតិខ្មែរទំនាក់ទំនងរវាងជនជាតិជាមួយសាសនា (ព្រះពុទ្ធសាសនាទក្ខិណនិកាយ) ផ្សារភ្ជាប់ជាមួយគ្នាម៉្យាងដ៏ឯកឯង រឹងមាំយូរអង្វែង។ ម្យ៉ាងទៀតសោត ព្រះពុទ្ធសាសនាទក្ខិណនិកាយបានក្លាយជាសាសនារបស់ប្រជាជនខ្មែរហើយរួមចំណែកបង្កើតជាខឿនវប្បធម៌ដ៏វិសេសវិសាលមួយ។ ចំពោះបងប្អូនជនជាតិខ្មែរនៅភូមិភាគខាងត្បូង វត្តអារាមមិនត្រឹមតែជា “បេះដូង” របស់ស្រុកភូមិ ប៉ុណ្ណោះទេ ថែមទាំងជាមជ្ឈមណ្ឌល វប្បធម៌ សាលារៀន កន្លែងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមន្ទីរសប្បុរសធម៌នៃសង្គម ជួយដល់មនុស្សម្នាមានភាពលំបាកលំបិនខ្លាំង កុមារកំព្រា…។

យោងតាមទីភ្នាក់ងារព័ត៌មានវៀតណាម បច្ចុប្បន្ននៅបណ្តាខេត្ត ក្រុងប៉ែកខាង ត្បូងនៃប្រទេស វៀតណាម មានវត្តអារាម ខ្មែរ ជាង ៤៦០ វត្ត ដោយមានព្រះសង្ឃ ប្រហែលមួយម៉ឺនអង្គ ស្មើនឹង ២៥ភាគរយ នៃចំនួនព្រះសង្ឃពុទ្ធសាសនានៅ ប្រទេស វៀតណាម។ ព្រះសង្ឃទក្ខិណនិកាយ ខ្មែរ មានលក្ខណៈទូទៅនៃពុទ្ធសាសនិកព្រះ ពុទ្ធសាសនាមួយ ពោលគឺមានគុណធម៌ ប្រតិបត្តិសុទ្ធចិត្តតាមបទបញ្ញាត្តិរបស់អង្គការ សមាគមន៍សាសនា។

ប៉ុន្តែដាច់ដោយឡែកផ្សេងជាមួយពុទ្ធសាសនិកព្រះពុទ្ធសាសនាធម្មតាព្រះសង្ឃចាំបាច់រក្សាខ្ជាប់នូវសិលសិក្ខាបទយ៉ាងតឹងរ៉ឹងនៃបព្វជិត។ គង់នៅក្នុង វត្តអាម ផ្តោតចិត្តបួសរៀនអប់រំចិត្ត កាយ ណែនាំពុទ្ធសាសនិកធ្វើបុណ្យទាននិងរៀន សូត្រលើកកម្ពស់កម្រិត ចំណេះដឹង។ ព្រះសង្ឃគ្រប់អង្គសុទ្ធតែមានសីលធម៌ល្អ ប្រតិបត្តិតាមព្រះពុទ្ធ ព្រះធម៌ មានស្មារតីស្នេហាជាតិ រួមដំណើរជាមួយប្រជាជាតិ។ ទន្ទឹមនឹងនោះមានការយល់ដឹង គោរពតាមគោលការណ៍ មាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ។ ដោយមានគោលនយោបាយរួបរួមសាមគ្គីបណ្តា សាសនា ជនជាតិរបស់បក្សនិងរដ្ឋវៀតណាមក្នុងរយៈពេលកន្លងទៅព្រះពុទ្ធសាសនាទក្ខិណនិកាយខ្មែរបានមានជំហានអភិវឌ្ឍស្ថិរភាព ត្រឹមត្រូវទៅតាម ទិសដៅបង្កទំនុកចិត្តរបស់ព្រះសង្ឃ និងពុទ្ធសាសនិកចំពោះបក្ស និងរដ្ឋ។

បណ្តាសមិទ្ធិផលសម្រេចបានដូចពោលខាងលើមានអត្ថន័យដ៏សំខាន់មិនត្រឹមតែលើកបង្កើនជីវភាពរស់នៅខាងសម្ភារៈ ស្មារតីរបស់បងប្អូនជនជាតិខ្មែរប៉ុណ្ណោះទេ ថែមទាំងមានអត្ថន័យដ៏សំខាន់រួមចំណែកដល់ការគង់វង្សឋិតថេរ និងអភិវឌ្ឍន៍ រក្សាអត្តសញ្ញាណវប្បធម៌របស់ជនជាតិខ្មែរផងដែរទន្ទឹមនឹងនោះ ជំនួយយ៉ាងសកម្មនូវ ការងារធានាសន្តិសុខ សណ្តាប់ធ្នាប់នៅតំបន់ជនជាតិខ្មែរពង្រឹងការជឿទុកចិត្តសាមគ្គីភាពប្រជាជនព្រះសង្ឃនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់របស់ប្រទេស វៀតណាម ៕

ប្រទេសវៀតណាមបានបង្កើនការវិនិយោគអភិវឌ្ឍន៍សេដ្ឋកិច្ច អប់រំ និងការអភិរក្សវប្បធម៌នៅតំបន់បងប្អូនជនជាតិខ្មែរ ភូមិភាគខាងត្បូង (ណាមបូ)