​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ក្រុមហ៊ុន​អគ្គិសនី​រដ្ឋ​អ៊ុយ​ក្រែន​កាលពី​ថ្ងៃ​សៅរ៍​បានប្រកា​ស​ការ​ដាច់​ចរន្តអគ្គិសនី​នៅ​ទីក្រុង​គៀវ​និង​តំបន់​ចំនួន​ប្រាំពីរ​ទៀត​នៃ​ប្រទេស​ក្រោយ​ការវាយប្រហារ​ដ៏​ហិនហោច​​របស់​រុស្ស៊ី​លើ​ហេដ្ឋារចនាសម្ពន្ធ​ថា​ម​ពល​​អ៊ុយ​ក្រែន។​

​រុស្ស៊ី​បាន​បន្ត​វាយប្រហារ​ទីក្រុង​និង​ភូមិ​អ៊ុយ​ក្រែន​ដោយ​ប្រើ​កាំជ្រួ​ចនិង​ដ្រូ​ន ដោយ​បង្ក​ការខូចខាត​លើ​រោងចក្រ​ថាមពល កន្លែង​ផលិត​ទឹកស្អាត​និង​គោលដៅ​ស៊ីវិល​ដទៃទៀត នៅក្នុង​សង្គ្រាម​ចំណាស់​ប្រាំ​​បួន​ខែ​របស់​ខ្លួន​។​

​អ៊ុយ​ក្រែន​បាន​ជួប​ការដាច់​ភ្លើង​និង​ការផ្គត់ផ្គង់​ទឹក​ចាប់តាំងពី​ពេល​រុស្ស៊ី​ចាប់ផ្តើម​បាញ់​កាំជ្រួច​ស្រោច​និង​វាយប្រហារ​ដោយ​ដ្រូ​ន​លើ​ហេដ្ឋារចនាសម្ពន្ធ​រប​ស់អ៊ុយ​ក្រែន​កាលពី​ខែ​មុន​។​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ​​និយាយថា ខ្លួន​ឆ្លើយតប​ទៅនឹង​ការវាយប្រហារ​របស់​អ៊ុយ​ក្រែន​លើ​ស្ពាន​សំខាន់​មួយ​នៅគ្រីម៉េ តែ​អ៊ុយ​ក្រែន​បាន​បដិសេធមិនបានពាក់ព័ន្ធទេ​។​

​យោង​តាម​ការិយាល័យ​ប្រធានាធិបតី​ យ៉ាងហោច​ណាស់​ជន​ស៊ីវិល​បី​នាក់​ត្រូវបាន​សម្លាប់​និង​ប្រាំ​នាក់​ទៀត​រងរបួស​នៅ​២៤​មោង​កន្លង​ទៅ​ដោយ​ការបាញ់​ផ្លោង​របស់​រុស្ស៊ី​និង​ប្រើ​ដ្រូ​ន​លើ​តំបន់​អ៊ុ​យក្រែន​​ចំនួន​ប្រាំបួន​។​

​នៅ​តំបន់​ឃើ​សុន ការប្រយុទ្ធ​គ្នា​ធំ​នៅ​មិន​ទាន់​កើត​មាន​ទេ​ដោយ​ភាគី​ទាំងពីរ​នៅ​បន្ត​បាញ់​ផ្លោង​ដាក់​គ្នា​ខណៈ​អាជ្ញាធរ​បន្តុប​ឡើង​ដោយ​រុស្ស៊ី​បន្ត​ជម្លៀស​ជន​ស៊ីវិល​ចេញ​។​កងកម្លាំង​រុស្ស៊ី​ក៏​បាញ់​ផ្លោង​ដាក់​​តំបន់​ហ្សា​ប៉ូរីស​ហ្ស៊ី​យ៉ា ភាគ​ខាងត្បូង​ដែល​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ​បាន​កាត់ចូល​ក្នុងទឹកដី​រុស្ស៊ី​។​

​រុស្ស៊ី​ជម្លៀស​ជន​ស៊ីវិល​ពីឃើ​សុន​ទៅកាន់​គ្រី​ម៉េ​

​នៅ​តំបន់​ដូណិត​សខ៍ភាគ​ខាងកើត​អ៊ុ​យក្រែន ដែល​ក៏​រុស្ស៊ី​កាត់​ចូល​ក្នុង​ទឹកដី​របស់​ខ្លួន ទីក្រុង​និង​ភូមិ​ចំនួន​ប្រាំបី​រង​ការបាញ់​ផ្លោង​ដាក់​៕

​ទីក្រុង​គៀវ​ដាច់​ភ្លើង​ជាទូទៅ​ក្រោយ​រុស្ស៊ី​វាយប្រហារ​។តំបន់មួយចំនួនប្រើម៉ាស៊ីនភ្លើង