​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ស្នងការ​ជាន់ខ្ពស់​របស់​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស លោក វ៉ុល​គឺ ទឺក​(Volker Türk)​កាលពី​ថ្ងៃ​សៅរ៍​បានចេញ​លិខិត​ចំហ​មួយ​ទៅ​កាន់​លោក​​អ៊ី​ឡុន ម៉ាស ម្ចាស់​ថ្មី​របស់​ក្រុមហ៊ុនបណ្តាញ​សង្គម Twitter Inc​ដោយ​ទទូច​សុំអោយ​លោក​ធានា​ថា​សិទ្ធិ​មនុស្ស​ជា​ស្នូល​សំរាប់​ការគ្រប់គ្រង​ចាត់ចែង​ក្នុង​ក្រុមហ៊ុន​Twitter​។​

លោក​​អ៊ី​ឡុន ម៉ាស ម្ចាស់​ថ្មី​របស់​ក្រុមហ៊ុនបណ្តាញ​សង្គម Twitter Inc​

​ក្រុមហ៊ុន​Twitter Inc​បាន​​បញ្ឈប់​បុគ្គលិក​ពាក់កណ្តាល​ក្នុងចំណោម​បុគ្គលិក​សរុប​៧.៥០០​នាក់​របស់​ខ្លួន​កាលពី​ថ្ងៃ​សុក្រ និង​ក្រុម​ទទួលបន្ទុក​សិទ្ធិ​មនុស្ស​ក្នុង​ក្រុមហ៊ុន​ក៏​រង​ផលប៉ះពាល់​ផងដែរ​។​

​លោក វ៉ុល​គឺ ទឺក បាន​និយាយថា «Twitter​ជា​ផ្នែក​នៃ​បដិវត្តន៍​សកល​មួយ​ដែល​បាន​ប្រែក្លាយ​ការទាក់ទង​របស់​យើង ។​តែ​ខ្ញុំ​សម្តែង​កា​ព្រួយបារម្ភ​…​។​ដូច​ក្រុមហ៊ុន​ទាំងអស់​ដែរ Twitter​ត្រូវ​​យល់​អំពី​ការប៉ះបាល់​ពាក់ព័ន្ធ​នឹង​វេទិកា​របស់​ខ្លួន​និង​ត្រូវ​ចាត់​វិធានការ​ដោះស្រាយ​វា​។​ការគោរព​សិទ្ធិមនុស្ស​រួម​របស់​យើង​គួរ​កំណត់​ជា​គោលការណ៍​ណែនាំ​សំរាប់​ការប្រើ​និង​ការវិវត្តន៍​របស់​វេទិកា​នេះ​»​។​

«​សរុបមក ខ្ញុំ​ទទូច​សុំ​អោយ​អ្នក​ធានា​ថា​សិទ្ធិមនុស្ស​ជាស្នូល​សំរាប់​ការគ្រប់គ្រង​ចាត់ចែង​Twitter​ក្រោម​ការដឹកនាំ​របស់​អ្នក​»​។​

​ក្នុងពេល​ជាមួយគ្នា​នៅ​មួយថ្ងៃ​ក្រោម​ម្ចាស់​ថ្មី​ បញ្ឈប់​បុគ្គលិក​រាប់ពាន់នាក់ សហ​ស្ថាបនិក​Twitter​និង​ជា​អតីត​នាយក​ប្រតិបត្តិ​ក្នុង​ក្រុមហ៊ុន​នេះ​លោក ជេ​ក ដ័​រស៊ី​(Jack Dorsey)​បាន​​សុំទោស​បុគ្គលិក​ក្រុមហ៊ុន​ចំពោះ​ការពង្រីក​ក្រុមហ៊ុន​បណ្តាញ​សង្គម​នេះអផយរីកធំ​លឿន​ពេក ។​លោក​បាន​និយាយថា «​ខ្ញុំ​ដឹង​ថា​មនុស្ស​ជាច្រើន​ខឹង​ខ្ញុំ ។​ខ្ញុំ​ជាប់​ការទទួលខុសត្រូវ​សំរាប់​អ្នក​រាល់គ្នា​ធ្លាក់​ក្នុង​សភាព​បែបនេះ​។​ខ្ញុំ​បាន​ធ្វើអោយ​ក្រុមហ៊ុន​រីក​ធំ​លឿន​ពេក ខ្ញុំ​សុំ​ទោស​ចំពោះ​រឿងណឹង​»​៕

​លោក ជេ​ក ដ័​រស៊ី​សហ​ស្ថាបនិក​Twitter​នៅ​ឆ្នាំ​២០០៦​និង​បាន​លាឈប់​ពី​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​កាលពី​ឆ្នាំមុន​