​ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ នៅ​ថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ​២០២២ វេលា​ម៉ោង ៤:១០ នាទី ទៀបភ្លឺ កម្លាំង​ជំនាញ​នៃ​នគរបាល​ក្រុង​ប៉ោយប៉ែត​បានទទួល​ព៌​ត័​មាន​ពី​គ្រូពេទ្យ​បង្អែក​ប៉ោយប៉ែត​ថា បាន​ប្រាប់ថា​មាន​ករណី​ជនជាតិ​ថៃ ភេទ​ស្រី លោត​ពីលើ​អាគារ Y (​ព៌​ណ​សលាយ​ត្រាវ​) ស្ថិត​ក្នុងភូមិ​សាមគ្គី​មានជ័យ សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយ​ត្រូវបាន​រថយន្ត​ក្រុមហ៊ុន​ហ្គោល ប្លា​ណិ​ត ដឹក​យកមក​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ប៉ោយប៉ែត​។​

​សមត្ថកិច្ច​បន្តថា : សាកសព​មានឈ្មោះ​អា​រី​ហ្សា ខាំ​ចា​រើ​ន (ARISA KAMJARERN ) ភេទ​ស្រី អាយុ​២២​ឆ្នាំ ជនជាតិ​ថៃ គ្មាន​លិខិតឆ្លងដែន​ទេ ។​

​សមត្ថកិច្ច​បន្តថា : សាកសព​ត្រូវបាន​តម្កល់ទុក​ក្នុង​សាល​តម្កល់ទុក​ក្នុង មន្ទីរ ពេទ្យ​បង្អែក​ប៉ោយប៉ែត ស្ថិតក្នុង​ភូមិ​ប្រជា​ធម្ម​កើត សង្កាត់​អូរ​ឬ​ស្សី ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​។​

​ជំនាញ​បាន ស្នើសុំ​បង្កើត​គណៈកម្មាការ​ដើម្បី​ត្រួតពិនិត្យ​សាកសព និង​ធ្វើការ​ស្រាវជ្រាវ​តាម​នីតិវិធី​បន្ត ថា​តើ​ជា​ករណី​លោត​ពីលើ​អគារ (​អត្តឃាត​) ឬ​ជាការ​រុញ ឬ​សកម្មភាព​ផ្សែង (​ឃាតកម្ម​)?​