ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ បុរស​តៃវ៉ាន់​ម្នាក់​ដែល​បាន​ស្ម័គ្រចិត្ត​ទៅ​ប្រយុទ្ធ​នៅ​អ៊ុយ​ក្រែន​បាន​ស្លាប់​នៅ​ក្នុង​ការប្រ​យុទ្ធ នេះ​បើ​តាម​ក្រសួង​ការបរទេស​តៃវ៉ាន់​បាន​និយាយ​និង​បុរស​នេះ​ត្រូវ​គេ​ជឿ​ថា​​ជា​មនុស្ស​ដំបូង​ទៅ​ពី​កោះ​តៃវ៉ាន់​ដែល​ស្លាប់​ក្នុង​សមរភូមិ​អ៊ុ​យក្រែន​។​

​ក្រសួង​បាន​និយាយថា មេបញ្ជាការ​សមរភូមិ​អ៊ុយ​ក្រែន​ម្នាក់​បាន​បញ្ជា​ការស្លាប់​លោក សេង សេងគួង​(Tseng Sheng-kuang)​អាយុ​២៥​ឆ្នាំ ដែល​បំរើ​ជា​ទាហាន​ស្ម័គ្រចិត្ត​ក្នុង​កងពល​មួយ​។​

​មូលហេតុ​នៃ​ការស្លាប់​ក្រសួង​មិន​បាន​បញ្ជាក់​ទេ តែ​ទីភ្នាក់ងារសារព័ត៌មាន​កណ្តាល​របស់​តៃវ៉ាន់ បាន​និយាយថា​គាត់​ស្លាប់​ដោយសារ​របួស​ក្នុងពេល​ប្រយុទ្ធ​នៅ​ទីក្រុង​លុន​ហាន​ស​ខ៍នៅ​ភាគ​ខាងកើត​អ៊ុយ​​ក្រែន ។​

​លោក​សេង​ត្រូវ​គេ​គិត​ថា​ជា​ទាហាន​ទៅ​ពី​កោះ​តៃវ៉ាន់​ដំបូង​ដែល​ស្លាប់​ក្នុង​សមរភូមិ​អ៊ុ​យក្រែន​

​ប្រពន្ធ​របស់​គាត់​បាន​ប្រាប់​សារព័ត៌មាន​ថា ប្តី​នាង​បាន​ធ្វើដំណើរ​ទៅ​អ៊ុយ​ក្រែន​កាលពី​ខែ​មិថុនា និង​ទើប​ទាក់ទង​គ្នា​កាលពី​ថ្ងៃ​២៣​តុលា នៅពេល​សេង​ត្រូវ​បាន​ត្រៀម​ខ្លួន​ចេញ​បេសកកម្ម​ប្រាំ​ថ្ងៃ​។​នាង​​កាលពី​ថ្ងៃ​ពុធ​មុន​បាន​ទទួល​សារ​មក​ពី​ហស​ការី​ម្នាក់​របស់​សេង​ដែលថា ប្តី​នាង​រងរបួស​ក្នុង​ការប្រយុទ្ធ​និង​បាន​ស្លាប់​ក្នុងពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ​។​

​យោង​តាម​សារព័ត៌មាន​ក្នុងស្រុក បុរស​តៃវ៉ាន់​ប្រមាណ​ដប់​នាក់​កំពុង​ប្រយុទ្ធ​ជា​ទាហាន​ស្ម័គ្រចិត្ត​ទល់​នឹង​កងកម្លាំង​រុស្ស៊ី​នៅ​អ៊ុ​យក្រែន​៕