​ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ ការប្រកួត​កីឡា​រាំ​ជើងឯក​ជាតិ ឆ្នាំ​២០២២ បានចាប់ផ្ដើម​ហើយ នៅ​ល្ងាច​ថ្ងៃទី​៦ វិច្ឆិកា ម្សិលមិញ​នេះ ដោយមាន​ការចូលរួម​ពី លោកស្រី ឆៃ ចន្ទ​រឹទ្ធិ​សូលី​ដា រដ្ឋលេខាធិការ ក្រសួង​ព័ត៌មាន និង​អនុប្រធាន​កិត្តិ​យ សហព័ន្ធ​កីឡា​រាំ​កម្ពុជា និង​លោកស្រី អនុរដ្ឋលេខាធិការ ក្រសួង​កិច្ចការនារី និង​ប្រធាន​សហព័ន្ធ​កីឡា​រាំ​កម្ពុជា​។​

​លោកស្រី ហង់ ស៊ី​មន អគ្គលេខាធិការ សហព័ន្ធ​កីឡា​រាំ​កម្ពុជា បាន​និយាយថាៈ សហព័ន្ធ​កីឡា​រាំ​កម្ពុជា ការប្រកួត​កីឡា​រាំ ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ ប្រចាំឆ្នាំ ២០២២ ដែល​នឹង​ប្រព្រឹត្តទៅ នៅ​ថ្ងៃទី ៥-៦ ខែវិច្ឆិកា ឆ្នាំ​២០២២ ក្រោម​គម្រោង​ថវិកា គាំទ្រ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដោយមាន កីឡាករ​-​កីឡាការិនី ៤០ នាក់ ក្នុងនោះ មាន​កីឡាការិនី ២១ នាក់ មកពី​ក្លិប​ចំនួន​៦ រួមមាន ក្លិប​រាំ​វេស​ឡាញ ក្លិប​រាំ​ក្រសួងមហាផ្ទៃ ក្លិប​រាំ​កងទ័ពជើងទឹក ក្លិប​រាំ​ខេត្តកណ្តាល ក្លិប​រាំ​ខេត្តកំពង់ចាម និង​ក្លិប​រាំ Tiny Toon​។​

​ការប្រកួត​កីឡា​រាំ​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ ដើម្បី​ព​ន្លឿ​ន​ការអភិវឌ្ឍ សហព័ន្ធ​កីឡា​ជាតិ​សហព័ន្ធ ដែលមាន​សហព័ន្ធ បានដាក់ ២៣ វិញ្ញាសា វិញ្ញាសារ​ប្រកួត​កីឡា​រាំ​៖ Latin Dance Standard Dance Breaking Dance” ត្រៀម​ការប្រកួត​កីឡា​ជាតិ លើក​ទី​៣ ចាប់ពី​ថ្ងៃទី​១៩ ដល់ ៣០ ខែវិច្ឆិកា ឆ្នាំ​២០២២ និង​ព្រឹត្តិការណ៍​ការប្រកួត​កីឡា SEA GAMES 2023 លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​៕/V​