ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ការចរចា​អាកាសធាតុ​របស់​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃអាទិត្យ​ទី​៦​វិច្ឆិកា​បាន​ផ្តល់​នូវ​ក្តីសង្ឃឹម និង “​សាមគ្គីភាព​”​សម្រាប់​ប្រទេស​កំពុងអភិវឌ្ឍន៍​ដែល​​រង​ការខូចខាត​ពី​ផលប៉ះពាល់​នៃ​ការឡើង​កម្តៅ​ផែនដី​ដ៏​ខាតបង់​ខ្លាំង​ឡើង ដោយ​នាំគ្នា​ឯកភាព​ពិភាក្សាគ្នា​អំពី​បញ្ហា​សាច់ប្រាក់​សម្រាប់ “​ការខាតបង់​និង​ការខូចខាត​”​។​

​ប្រទេស​ដែល​ទទួលខុសត្រូវ​តិចតួច​បំផុត​សម្រាប់​ការបំភាយ​ឧស្ម័ន​ដែល​ធ្វើឱ្យ​ភពផែនដី​ឡើង​កម្តៅ​ប៉ុន្តែ​រង​ផលប៉ះពាល់​ខ្លាំង​បំផុត​ពី​ការវាយលុក​នៃ​អាកាសធាតុ​ធ្ងន់ធ្ងរ​បាន​កំពុង​បង្កើន​សម្ពាធ​លើ​​ប្រទេស​អ្នកមាន​ដែល​បំពុល​ខ្យល់អាកាស​ដើម្បី​ផ្តល់​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​ការខូចខាត​ខ្លាំង​ឡើង​នេះ​។​

​ប៉ុន្តែ​នៅក្នុង​សញ្ញា​មួយ​ដែល​បង្ហាញ​ថា​តើ​បញ្ហា​នេះ​មាន​ភាពចម្រូងចម្រាស​កម្រិត​ណាក្នុង​ចំណោម​ប្រទេស​អ្នកមាន​ដែល​បារម្ភ​ខ្លាច​ទទួលខុសត្រូវ​ខាង​អាកាសធាតុ​ដោយ​គ្មាន​ដែន​កំណត់​នោះ បញ្ហា​នេះ​​ត្រូវបាន​បញ្ចូល​ទៅក្នុង​របៀបវារៈ​ផ្លូវការ​នៃ​កិច្ចប្រជុំ​កំពូល​អាកាសធាតុ COP27 របស់​អ​.​ស​.​ប​នៅ​ទីក្រុង​រមណីយដ្ឋាន​អេ​ហ្ស៊ី​ប សាម អែល​សេក (Sharm el-Sheikh)​បន្ទាប់​ពី​ការចរចា​ចុងក្រោយ​​រយៈពេល​ពីរ​ថ្ងៃ​។​

​លោក សា​មេ ស៊ូ​គ្រី (Sameh Shoukry) ប្រធាន COP27​របស់អេ​ហ្ស៊ី​បបាន​និយាយ​ទៅ​កាន់កា​រ​ទះដៃ​អបអរសាទ​រថា​”​នេះ​ឆ្លុះបញ្ចាំង​ពី​អារម្មណ៍​នៃ​សាមគ្គីភាព​និង​ការ​យល់ចិត្ត​ចំពោះ​ការរង​ទុក្ខ​​របស់​ជនរងគ្រោះ​នៃ​គ្រោះមហន្តរាយ​ដែល​បណ្តាល​មកពី​អាកាសធាតុ​”​។​

​នៅ​ឯ​កិច្ចប្រជុំ​កំពូល​របស់​អ​.​ស​.​ប​កាលពី​ឆ្នាំ​មុន​នៅ​ទីក្រុង​ក្លាស​ហ្គោ (Glasgow)​សហភាព​អឺរ៉ុប​និង​សហរដ្ឋ​អាម៉េរិក​បាន​ច្រាន​ចោល​ការអំពាវនាវ​ឱ្យមាន​យន្តការ​ហិរញ្ញវត្ថុ​ដាច់ដោយឡែក​មួយ​។​ផ្ទុយ​​ទៅវិញ អ្នកចរចា​បាន​យល់ព្រម​ចាប់ផ្តើម “​ការសន្ទនា​” ដែល​បន្ត​រហូតដល់​ឆ្នាំ ២០២៤ លើ​សំណង​ហិរញ្ញវត្ថុ​។​

​បញ្ហា​នេះ​កាន់តែ​មាន​ភាព​បន្ទាន់​ក្នុង​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ខណៈ​ប្រទេស​នានា​បាន​រងគ្រោះ​ដោយ​គ្រោះមហន្តរាយ​ធំៗ ដូចជា ទឹកជំនន់​ដ៏​ធំ​ដែល​បាន​ធ្វើឱ្យ​ទឹក​ដី​ប៉ា​គី​ស្ថាន​មួយ​ភាគ​បី​ស្ថិតនៅក្រោម​ទឹក​​ក្នុង​ខែសីហា​៕

​ទឹកដី​ប៉ា​គី​ស្ថាន​មួយ​ភាគ​បី​ស្ថិតនៅក្រោម​ទឹក​ក្នុង​ជំនន់​អាក្រក់​បំផុត​មិន​ដែល​ធ្លាប់​ជួបប្រទះ​កាល​ខែសីហា ។​នេះ​ជា​ឧទាហរណ៍​មួយ​ដែល​ប្រទេស​នៅ​អាស៊ី​ខាងត្បូង​នេះ​បញ្ចេញ​ចោល​ឧស្ម័ន​បំផ្លាញ​បរិ​កាស​​កាស​តិចតួច តែ​រងគ្រោះ​ខ្លាំង​ជាង​គេ​ពី​ការប្រែប្រួល​អាកាសធាតុ​ផែនដី​