ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ រង្វាន់​ធំ​នៃ​ឆ្នោត Powerball របស់​អាម៉េរិក​បាន​កើនឡើង​ដល់ ១,៩ ពាន់​លាន​ដុល្លារ ដែល​ជា​រង្វាន់​ដ៏​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក​បន្ទាប់​ពី​គ្មាន​អ្នកឈ្នះ​​សប្តាហ៍​មួយ​ផ្សេងទៀត ដោយ​ជំរុញ​ឱ្យមាន​អ្នក​ភ័យ​អរ​រឿង​ឆ្នោត​កើនឡើង​យ៉ាង​ខ្លាំង​នៅ​ទូទាំង​ប្រទេស​។​

​លេខ​ដែល​ឈ្នះ​សម្រាប់​ការចាប់​ឆ្នោត​ថ្ងៃ​សៅរ៍​គឺ ២៨, ៤៥, ៥៣, ៥៦ និង ៦៩ ជាមួយនឹង​គ្រាប់ Powerball​លេខ ២០​។​

​អ្នក​រៀបចំ​បាន​និយាយថា ដោយ​គ្មាន​សន្លឹកឆ្នោត​ត្រូវ​គ្នា​នឹង​លេខ​ទាំង​ប្រាំ និង Powerball​នោះ រង្វាន់​ធំ​នឹង​មាន​តម្លៃ​រហូត​ដល់ ១,៩ ពាន់​លាន​ដុល្លារ​សម្រាប់​ការ​ចាប់ឆ្នោត​នៅ​ថ្ងៃ​ចន្ទ​ទី​៧​វិច្ឆិកា​។​

​រង្វាន់​ធំ​របស់ Powerball លើក​នេះ​គឺជា​រង្វាន់​ធំ​បំផុត​ដែល​មិន​ធ្លាប់​មាន ដែល​លើស​ពី​ឯតទគ្គ​កម្ម ១,៦ ពាន់​លាន​ដុល្លារ ដែល​គ្មាន​អ្នកឈ្នះ​សោះ​នៅក្នុង​ការ​ចាប់ឆ្នោត​កាលពី​ថ្ងៃ​សៅរ៍​។​

​ហាងឆេង​នៃ​ការ​ឈ្នះ​រង្វាន់​ធំ​នេះ​នៅតែមាន ១ ក្នុង ២៩២,២ លាន​។ ប្រសិនបើ​មាន​អ្នកឈ្នះ​ស្ទួន​គ្នា​ដែល​ជ្រើសរើស​លេខ​បន្សំ​ដូចគ្នា នោះ​ពួកគេ​នឹង​ចែករំលែក​រង្វាន់​ជាមួយគ្នា​។​

​លើក​ចុងក្រោយ​ដែល​មាន​មនុស្ស​ចេញ​មក​បើក​លុយ​រង្វាន់​ធំ​របស់ Powerball គឺ​នៅ​ថ្ងៃទី ៣ ខែ​សីហា​នៅពេល​ដែល​អ្នក​កាន់​សន្លឹក​ឆ្នោត​មានសំណាង​នៅ​រដ្ឋ​ផេនស៊ី​ល​វ៉ា​នៀ​ទទួល​បាន​ទឹកប្រាក់​​ប្រមាណ ២០៦,៩ លាន​ដុល្លារ​។ ចាប់តាំងពី​ពេលនោះ​មក រង្វាន់​ធំ​របស់ Powerball បាន​បន្ត​រីក​ធំ​រហូតមក​៕

​រង្វាន់​ធំរ​បស់ឆ្នោត Powerball កើនឡើង​ដល់ ១,៩ ពាន់​លាន​ដុល្លារ បន្ទាប់​ពី​រក​មិនឃើញ​អ្នក​មាន​សំណាង​កាលពី​ថ្ងៃ​សៅរ៍