ADB នឹងចូលរួម​ពង្រឹង​កំណែទម្រង់ ការអប់រំ​កម្រិត​មធ្យមសិក្សា​ទុតិយភូមិ នៅ​កម្ពុជា​

​ដោយៈ ទេព មង្គល / ភ្នំពេញៈ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័ត​កម្ចី ចំនួន ៧០ លាន​ដុល្លារ ដល់​ប្រទេស​កម្ពុជា ដើម្បី​គាំទ្រ ដល់​កិច្ចខិតខំ​ប្រឹងប្រែង របស់​រាជរដ្ឋាភិបាល ក្នុងការ​ធ្វើកំណែទម្រង់ ស៊ីជម្រៅ លើ​ផ្នែក​វិ​ទ្យ​សាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា​(STEM) នៃ​ការអប់រំ​កម្រិត​មធ្យមសិក្សា​ទុតិយភូមិ នៅ​ទូទាំងប្រទេស ។ នេះ​បើ​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ធនាគារ អភិវឌ្ឍន៍អាស៊ី ប្រចាំ​នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន ចុះផ្សាយ​នៅ​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២២ នេះ ។​