លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បើក​សិក្ខាសាលា​ប្រវត្តិសាស្ត្រ​យោធា ស្តីពី​នយោបាយ​ឈ្នះ ឈ្នះ​

​ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ថ្លែង​ក្នុង​ពិធី​បើក​សិក្ខាសាលា ប្រវត្តិសាស្ត្រ​យោធា ស្តីពី​នយោបាយ​ឈ្នះ ឈ្នះ (​គោលការណ៍ ដំណើរការ និង​សមិទ្ធផល​) “ ចូលរួម​ចែករំលែក ដើម្បី​សន្តិភាព និង​សុខដុមភាព​” នៅ​ទីស្តីការក្រសួង​ការពារជាតិ នា​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២២​។