ដោយ៖តារារិទ្ធ(ភ្នំពេញ) លោក លី ខឺឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន បានចេញសារលិខិតនៅមុនការផ្តើមទស្សនកិច្ចនៅកម្ពុជាមួយថ្ងៃដោយបានបញ្ជាក់ពីជំហរ របស់លោកក្នុងដំណើរទស្សនកិច្ចនេះ ។ក្នុងសារនេះលោកនាយករដ្ឋមន្ត្រីបានគូសរំលេចថាដំណើរទស្សនកិច្ចជាលើកដំបូងនៅ ក្រៅប្រទេសក្រោយការរាតត្បាតជំងឺកូវីដ១៩ មានគោល បំណងសំខាន់ពីរគឺការពង្រឹងនូវចំណងមិត្តភាពរវាងកម្ពុជានិងចិន ព្រមទាំងជំរុញកិច្ចសហប្រតិ បត្តិការរវាងចិននិងប្រទេសនៅអាស៊ីបូព៌ា។

ខ្លឹមសារទាំងស្រុងនៃសាររបស់លោក លី ខឺឈាង មានដូចតទៅ៖« តបតាមការអញ្ជើញរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាខ្ញុំ នឹងបំពេញទស្សនកិច្ចជាផ្លូវការក្នុងពេលឆាប់ៗនេះនៅក្នុងប្រទេសកម្ពុជាដែលជាប្រទេសមានអរិយធម៌ដ៏ចំណាស់និងស្រស់ផូរ ផង់បំផុតនិងព្រមទាំងចូលរួមក្នុងកិច្ចប្រជុំថ្នាក់ដឹក នាំពាក់ព័ន្ធស្តីពីកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ា។ នេះជាដំណើរទស្សនកិច្ចរបស់ខ្ញុំលើកដំបូងក្រោយ ពីមានការផ្ទុះឡើងនូវជំងឺកូវីដ១៩ អស់រយៈពេលជិត៣ឆ្នាំកន្លងមកនេះហើយក៏ជា កិច្ចប្រជុំថ្នាក់ដឹកនាំពាក់ព័ន្ធស្តីពីកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ាដំបូងគេនឹងរៀបចំឡើងដោយផ្ទាល់ដែលគម្លាតគ្នាអស់រយៈពេល២ឆ្នាំ។»

លោក លី ខឺឈាង បន្តថា«រយៈពេលប៉ុន្មានឆ្នាំនេះចំណងមិត្តភាពរវាងចិននិងកម្ពុជាទទួលបានការអភិវឌ្ឍន៍ថ្មីឥតឈប់ឈរ។លោក Xi Jinping ប្រធានា ធិបតីចិនបានបំពេញទស្សនកិច្ចក្នុងប្រទេសកម្ពុជានាឆ្នាំ២០១៦ហើយបានថ្វាយគ្រឿងឥស្សរិយយស«មិត្តភាពនៃសាធារណរដ្ឋប្រជាមានិតចិន»ដល់សម្ដេ ចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរនិងសុភមង្គលនាឆ្នាំ២០២០។ទាំងនេះត្រូវបានកំណត់ជទំព័រ ថ្មីសម្រាប់ចំណងមិត្តភាពរវាងប្រទេសទាំងពីរ។

ឆ្លៀតក្នុងឱកាសនេះខ្ញុំក៏ចង់រម្លឹកគ្រាដែលប្រទេសចិនកំពុងស្ថិតក្នុងភាពលំបាកបំផុតក្នុងការទប់ស្កាត់ជំងឺកូវីដ១៩កាលពី២ឆ្នាំមុន ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ត ម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចព្រះមហាក្សត្រី ព្រះអង្គទាំងទ្វេបានសព្វព្រះរាជហឫទ័យប្រោស ព្រះរាជទានជំនួយដ៏ថ្លៃថ្លាជូនដល់ភាគីចិន,សម្ដេចតេ ជោបានបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិននៅរដូវរងាក្នុងដំណើរបញ្ច្រាសទិស,កុមារកម្ពុជាដែលមានជំងឺបេះដូងចំហពីកំណើតចំនួន៨៦នាក់ទទួលបានការព្យាបាលនៅប្រទេសចិនពួកគេនិងក្រុមគ្រួសារបានផ្តល់ម៉ាសនៃក្តីស្រឡាញ់ចំនួនជាង ៥,០០០ ម៉ាស ដល់ភាគីចិន ។ ទាំងនេះបានបង្ហាញនូវភាពរស់រវើកនៃចំណងមិត្តភាពយ៉ាងពិតប្រាកដដែលចិននិង កម្ពុជាតែងរួមសុខរួមទុក្ខជាមួយគ្នារហូតមក ដល់បច្ចុប្បន្ននេះនៅតែធ្វើឱ្យប្រជាជនចិនរាប់រយលាននាក់មានភាពកក់ក្តៅនិងរំភើបជាខ្លាំង។

ខ្ញុំចាប់ផ្តើមដំណើរទស្សនកិច្ចជាមួយបេះដូងកក់ក្តៅ។ភាពកក់ក្តៅនេះក៏បានមកពីអនុស្សាវរីយ៍មិនអាចបំភ្លេចបានដែលខ្ញុំធ្វើការជាមួយថ្នាក់ដឹកនាំនៃបណ្ដាប្រទេសក្នុងតំបន់ក្នុង រយៈពេល១០ឆ្នាំ ក្នុងនោះរួមទាំងកម្ពុជាផងដែរបានជំរុញកិច្ចសហប្រតិបតិ្តការអាស៊ីបូព៌ានិងការផ្តល់អត្ថប្រយោជន៍រួមជូនដល់ប្រជាពលរដ្ឋ។ កិច្ចសហប្រតិបត្តិការដ៏ល្អនិងស្មោះរបស់ យើងទាំងអស់គ្នាទទួលបានសមិទ្ធផលផ្លែផ្កាជាក់ស្ដែងជាច្រើន និងបានចារជាប់ក្នុងកំណត់ត្រានៃការចងចាំជាប្រវត្តិសាស្រ្តសម្រាប់ការអភិវឌ្ឍន៍រួមគ្នាជាមួយបណ្ដាប្រទេសក្នុងតំបន់ ជំរុញដំណើរថេរជាប្រវត្តិសាស្រ្តនៃសហគមន៍វាសនារួមរវាងចិន និងប្រទេសក្នុងអាស៊ាន។

ស្ថិតក្រោមបច្ចុប្បន្នភាពដ៏ស្មុគស្មាញនិងប្រែប្រួលលើឆាកអន្តរជាតិនិងក្នុងតំបន់និងព្រមទាំងការលេចឡើងនូវភាពមិនឋិតថេរមិនច្បាស់លាស់និងអស ន្តិសុខប្រទេសក្នុងតំបន់ត្រូវតែការពារឱ្យបាននូវបរិយាកាសស្ថិរភាពរក្សាឱ្យបាននូវសន្ទុះនៃការអភិវឌ្ឍន៍ត្រូវរួមគ្នាបន្តមរតកបទពិសោធន៍ជាប្រវត្តិសាស្រ្ត រួមគ្នាចាប់យកឱកាសជាក់ស្តែងនិងបង្កើតចក្ខុវិស័យ សម្រាប់ពេលអនាគត។

ក្រឡេកមើលទៅអតីតកាលស្ថានភាពអន្តរជាតិប្រែប្រួលឥតឈប់ឈរកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ាមានភាពសកម្មខ្លាំង។នេះជាកិច្ចប្រជុំថ្នាក់ដឹកនាំពាក់ព័ន្ធស្តីពីកិច្ចសហប្រតិបត្តិ ការអាស៊ីបូព៌ាលើកទី១០ដែលខ្ញុំបានចូលរួមជាប់ៗគ្នា។ រយៈពេល១០ឆ្នាំកន្លងមកនេះចិននិងបណ្ដាប្រទេសបានដើរតួនាទីយ៉ាងលេចធ្លោក្នុងភាពដូចគ្នានៃទីតាំងភូមិសាស្រ្ត,ការជួយ បំពេញឱ្យគ្នាទៅវិញទៅមកផ្នែកសេដ្ឋកិច្ចនិងភាពស្រដៀងគ្នានៃវប្បធម៌បានជីកកកាយនូវ សក្តានុពលនៃកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់ គម្រោងធំៗត្រូវបានអនុវត្តជាលំដាប់ មានដូចជាគម្រោងផ្លូវដែកចិន-ឡាវ និងរថភ្លើងល្បឿនលឿន Jakarta-Bandung ជាដើមបានផ្តល់ជាការទ្រទ្រង់ដ៏រឹងមាំសម្រាប់កំណើនសេដ្ឋកិច្ចនិងការកែលម្អជីវភាពរស់ នៅរបស់ប្រជាជនក្នុងតំបន់។ ជំរុញពាណិជ្ជ កម្មនិងការវិនិយោគប្រកបដោយសេរីភាវូបនីយកម្មនិងភាពងាយស្រួលនៃការធ្វើពាណិជ្ជកម្មរវាងចិន-អាស៊ានបោះជំហានទៅមុខយ៉ាង រលូន ទោះបីជាជួបឧបសគ្គក៏ដោយ ទំហំពាណិជ្ជកម្មពី ៤០០ពាន់លានដុល្លារអាមេរិក បានកើនឡើងដល់ ៨០០ពាន់លានដុល្លារអាមេរិក, កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ ជ្រុងជ្រោយក្នុងតំបន់(RCEP)ត្រូវបានចុះជាធរមានបានក្លាយជាកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរីពហុភាគីដែលមានទ្រង់ទ្រាយសេដ្ឋកិច្ចធំបំផុត និងគ្របដណ្ដប់លើប្រជាជនយ៉ាង ទូលំទូលាយបំផុតលើសកលលោកបានបញ្ចូលជាកម្លាំងដ៏ខ្លាំងក្លាបំផុតក្នុងការជំរុញធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់និងការការពារសកលភាវូបនីយកម្មសេដ្ឋកិច្ចនិងពាណិជ្ជ កម្មសេរី។

ប្រឈមមុខជាមួយភាពលំបាកនិងបញ្ហាប្រឈម ប្រទេសក្នុងតំបន់ បានដោះស្រាយបញ្ហាជម្លោះលើដែនសមុទ្រប្រកបដោយសមរម្យជំរុញយ៉ាងសកម្មនូវការចរចាលើក្រមប្រតិបត្តិនៅ សមុទ្រចិនខាងត្បូង(Code of Conduct in the South China Sea-COC)អនុវត្តកិច្ចសហប្រតិបត្តិការជាក់ស្ដែងពាក់ព័ន្ធសមុទ្រខិតខំកសាងសមុទ្រចិនខាងត្បូង ឱ្យក្លាយជាសមុទ្រនៃសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ។ ប្រឈមមុខជាមួយបញ្ហាយាយីនៃជំងឺកូវីដ ១៩ ប្រទេសក្នុងតំបន់បានរួមសុខទុក្ខជាមួយគ្នា ជួយគ្នាទៅវិញទៅមក បន្ថែមអត្ថន័យថ្មីសម្រាប់ចំណងមិត្តភាពរវាងគ្នានឹងគ្នា។

ក្រឡេកមើលប្រវត្តិសាស្រ្ត ចំណងមិត្តភាពរវាងចិន និងកម្ពុជា មានអាយុកាលយូរអង្វែងរាប់ពាន់ឆ្នាំ និងបានឆ្លងកាត់រាល់ឧបសគ្គទាំងឡាយ។ថ្នាក់ដឹកនាំជាច្រើនជំនាន់នៃប្រទេស ទាំងពីរ បានយកចិត្តទុកដាក់ខ្ពស់ចំពោះចំណងមិត្តភាពដ៏មហិមាធ្វើឱ្យចំណងមិត្តភាពនេះកាន់តែល្អប្រសើរថែមមួយកម្រិតទៀត។ លើបញ្ហាដែលទាក់ទងទៅនឹងអត្ថប្រយោជន៍ ស្នូលរវាងគ្នានឹងគ្នានិងបញ្ហាដែលជាកង្វល់សំខាន់ ភាគីទាំពីរបានគាំទ្រនិងជួយគ្នាយ៉ាងមុតមាំ ជំនឿទុកចិត្ត និងចំណងមិត្តភាពដែលអាចពឹងផ្អែកឱ្យគ្នាទៅវិញទៅមកត្រូវបាន ចាក់ឫសគល់យ៉ាងជ្រាលជ្រៅក្នុងក្រអៅបេះដូងប្រជាជនទាំងពីរតាំងយូរមកហើយ។ ឫសគល់នៃចំណងមិត្តភាពកាន់តែជ្រៅ ស្លឹកនៃកិច្ចសហប្រតិបត្តិការកាន់តែដុះញឹកនិងបង្កើត បានជាសមិទ្ធផលផ្លែផ្កា ជាច្រើនអនេក។

យើងខ្ញុំមានក្តីរំភើបជាខ្លាំងនៅពេលឃើញថាកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងប្រទេសទាំងពីរលើវិស័យដូចជាកសិផល តំបន់សួនឧស្សាហកម្មសមត្ថ ភាពផលិតកម្មនិងការ កសាង ហេដ្ឋារចនាសម្ព័ន្ធជាដើមមានវឌ្ឍនភាពឥតឈប់ឈរ។ប៉ុន្មានឆ្នាំនេះទន្ទឹមនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិននិងកម្ពុជាបានចូលជាធរមានទំហំពាណិជ្ជកម្មនៃប្រទេសទាំង ពីរសម្រេចបាន ១០ពាន់លានដុល្លារអាមេរិកដែលជាតួលេខសម្រេចបានមុនពេលកំណត់ពីរឆ្នាំ ។ កសិផលកម្ពុជាដែលមានគុណភាពខ្ពស់ ត្រូវបាននាំចេញនិងមានវត្តមាននៅក្នុង ផ្ទះ ប្រជាជនចិនមានដូចជាអង្ករ ត្រីប្រា ចេក ស្វាយ មៀន ។ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុដែលសហការកសាងដោយ ភាគីទាំងពីរបានទាក់ទាញសហគ្រាសជាង១៧០ ហើយ បានបង្កើតជាឱកាសការងារជិត៣ម៉ឺនកន្លែង។ វឌ្ឍនភាពនៃការដ្ឋានអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានភាពរលូនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុបាន បញ្ចប់ ការដ្ឋាន ធ្វើឱ្យកម្ពុជាមានផ្លូវល្បឿនលឿនដំបូងគេនៅក្នុងប្រទេស។ ខ្ញុំជឿជាក់ថា ការអភិវឌ្ឍន៍ជារួមរបស់កម្ពុជានឹងឈានចូលដល់យុគសម័យល្បឿនលឿនជាមិនខាន។

ពិភពលោកនាថ្ងៃនេះ កំពុងស្ថិតត្រង់យុគសម័យដែលមានការប្រឈមនិងពោរពេញទៅដោយក្តីសង្ឃឹម។ស្ថិតក្នុងសម័យកាលដ៏ធំមួយនេះមិនថាលំនាំធំឬក៏ប្រាជ្ញាធំឬក៏មនោសញ្ចេត នាធំមានដូចជាការគោរពគ្នា ទៅវិញទៅមក សមភាពការសិក្សាពីគ្នាកិច្ចសហប្រតិបត្តិការជោគជ័យរួមការបើកចំហនិង យោគយល់គ្នាដែលចំណងមិត្តភាពរវាងចិន-កម្ពុជាក៏ដូចជា កិច្ចសហប្រតិបត្តិការអាស៊ីបូព៌ាតែងប្រកាន់ខ្ជាប់សុទ្ធតែជាកម្លាំងគំរូ កម្លាំងព្យាបាល និងជាកម្លាំងឆ្ពោះទៅមុខលើឆាកអន្តរជាតិនិងក្នុងតំបន់។

យើងត្រូវបន្តមរតក និងផ្សព្វផ្សាយស្មារតីដ៏មានតម្លៃមួយនេះ ទទួលកាព្វកិច្ចធ្ងន់នាសម័យកាល និងកាព្វកិច្ចធ្ងន់របស់ប្រជាជន ដែលបានផ្តល់ជូនយើងទាំងអស់គ្នា។ប្រឈមមុខ ជាមួយស្ថានភាពអន្តរជាតិ ដ៏ច្របូកច្របល់ និងស្ថានភាពសេដ្ឋកិច្ចដ៏លំបាក ត្រូវតែបន្តរក្សាទិសដៅត្រឹមត្រូវនៃពហុភាគីនិយម និងសកលភាវូបនីយកម្មសេដ្ឋកិច្ចពង្រឹងការតភ្ជាប់ នៃយុទ្ធសាស្រ្តអភិវឌ្ឍ ខិតខំអនុវត្ត RCEP ឱ្យបានល្អ ជំរុញពាណិជ្ជកម្មក្នុងតំបន់ និងពាណិជ្ជកម្មសេរី ឱ្យដើរទន្ទឹមគ្នា ដើម្បីកសាងសេដ្ឋកិច្ចក្នុងតំបន់ដែលមានលក្ខណបើកចំហ។

ប្រឈមមុខជាមួយឱកាសថ្មី នៃការអភិវឌ្ឍន៍យ៉ាងស៊ីជម្រៅនូវកំណែទម្រង់បច្ចេកវិទ្យា និងកំណែទម្រង់វិស័យផលិតកម្ម ត្រូវបណ្ដុះបណ្ដាលកម្លាំងជំរុញថ្មីនៃកិច្ចសហប្រតិបត្តិការលើ វិស័យដូចជា5G, AI និងទីក្រុងឆ្លាតវៃជាដើមពន្លឿនការផ្លាស់ប្ដូររូបរាងនៃសេដ្ឋកិច្ចសង្គមឌីជីថល ជាពិសេសដោយតាមរយៈ ការបង្កើតកិច្ចសហប្រតិបត្តិការលើការច្នៃប្រឌិត បច្ចេកវិទ្យាអន្តរជាតិយ៉ាងធំទូលាយ ដើម្បីឱ្យសមិទ្ធផលនៃបច្ចេកវិទ្យាហួសព្រំដែន បង្កើតអត្ថប្រយោជន៍ជូន ដល់មនុស្សជាតិគ្រប់រូប។

ប្រឈមមុខជាមួយបញ្ហាអាកាសធាតុប្រែប្រួល និងហានិភ័យសុវត្ថិភាព នៃប្រភពថាមពល ចិនរីករាយសហការជាមួយអាស៊ានក្នុងការកសាងមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការប្រភព ថាមពលស្អាត សម្រេចបានការអភិវឌ្ឍន៍បៃតង កាបូនទាប និងប្រកបដោយចីរភាព។

ប្រឈមមុខជាមួយផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជន ដែលបង្កឡើងដោយជំងឺកូវីដ១៩ យើងខ្ញុំរីករាយក្នុងការជួយកែលម្អជីវភាពរស់នៅរបស់ប្រជាជនដោយតាមរយៈគម្រោងគំរូដូចជាគម្រោងផ្លូវដែកចិន-ឡាវ គម្រោងផ្តួចផ្តើមកាត់បន្ថយភាពក្រីក្រនៅអាស៊ីបូព៌ាជាដើម ជំរុញការផ្គត់ផ្គង់ស្បៀង អាហារ និងប្រភពថាមពលឱ្យមានស្ថិរភាពពន្លឿន ការអនុញ្ញាតសិស្សនិស្សិតអាស៊ានអាចត្រឡប់ទៅសិក្សានៅប្រទេសចិនវិញ លើកកម្ពស់ទំនាក់ទំនងមនុស្សសាស្រ្តឱ្យកាន់តែស៊ីជម្រៅមានដូចជាវប្បធម៌ ទេសចរណ៍ជាដើម។

ភាគីចិនតែងប្រកាន់ខ្ជាប់ការគាំទ្រសាមគ្គីភាព និងមជ្ឈភាពអាស៊ាន ធ្វើឱ្យរង្វង់មិត្តភក្តិ នៃភាគីទាំងពីរមានសកម្មភាពទៅវិញទៅមក បោះជំហានជាមួយគ្នាមិនទាស់ទែងគ្នា។ បណ្ដាប្រទេសអាចទុកចិត្ត ជាមួយចិន គ្មានសម្ពាធថាជាការជ្រើសរើសជាមួយប្រទេសណាមួយឡើយ មានតែកម្លាំងជំរុញនៃសាមគ្គី។ ប្រទេសចិននាថ្ងៃនេះនៅក្នុងសមាជគណបក្ស កុម្មុយនីស្តចិនលើកទី២០ ដែលទើបរៀបចំរួចកាលពីថ្មីៗនេះ បានកំណត់ជាយុទ្ធសាស្រ្តសម្រាប់ការកសាងប្រទេសសង្គមនិយមគ្រប់ជ្រុងជ្រោយតាមបែបទំនើបកម្មនិងការជំរុញស្តារ គ្រប់ជ្រុងជ្រោយនូវប្រជាជាតិចិនដ៏មហិមា។

ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ដ៏ធំបំផុតលើពិភពលោក យើងនឹងផ្តោតអាម្មណ៍ក្នុងការអនុវត្តការងាររបស់ខ្លួនឱ្យបានល្អខិតខំធ្វើយ៉ាងណាឱ្យប្រជា ជនចិនអាចរស់នៅក្នុងជីវ ភាពល្អ។ ចាប់ពីដើមឆ្នាំ២០២២នេះមកការអភិវឌ្ឍន៍នៃសេដ្ឋកិច្ចប្រទេសចិន បានឆ្លងកាត់ដំណើរមិនធម្មតា។ ទទួលរងឥទ្ធិ ពលកត្តាស្មុគស្មាញខ្លាំងពីសំណាក់ខាងក្នុងនិងក្រៅប្រទេ សដំណើរសេដ្ឋកិច្ចធ្លាប់ប្រឈមមុខនឹងសម្ពាធធ្លាក់ចុះលើសពីការគ្រោងទុក។

យើងបានដាក់ចេញនូវគោលនយោបាយច្បាស់លាស់និងវិធានការជាបន្តបន្ទាប់យ៉ាងទាន់ពេលវេលាសម្រាប់ស្ថិរភាពនៃសេដ្ឋកិច្ច។ គោលនយោបាយម៉ាក្រូមិនត្រឹមតែមានថាមពល និងប្រសិទ្ធភាព ថែមទាំងសមស្របនិងត្រឹមត្រូវ មិនប៉ះពាល់ពេលអនាគត ខិតខំរក្សាស្ថិរភាពការងារនិងតម្លៃថេរក្នុងប្រព័ន្ធរួមនៃទីផ្សារ ជំរុញដំណើរសេដ្ឋកិច្ចរក្សាទំហំសមស្រប។ យើងនឹងជំរុញស្ថិរភាពនិងសុខុមាលភាពសេដ្ឋកិច្ចឱ្យមានការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ បើកចំ ហនាំមកភាពរីកចម្រើន ជំរុញការអភិវឌ្ឍន៍ បំផុសគំនិតច្នៃប្រឌិត។

ប្រទេសចិនប្រកាន់ខ្ជាប់គោលនយោបាយជាតិមូលដ្ឋានបើកចំហដោយមិនងាករេ រីឯច្រកទ្វារបើកចំហរឹតតែធំ។យើងនឹងលើកកម្ពស់ការពង្រឹងស្ថាប័នរដ្ឋាភិបាលប្រគល់សិទ្ធគ្រប់ គ្រងដល់ទីផ្សារធ្វើឱ្យប្រសើរឡើងនូវកំណែទម្រង់សេវាកម្ម បន្តបង្កើតបរិយាកាសពាណិជ្ជកម្មដែលមានលក្ខណទីផ្សារ នីតិរដ្ឋ និងអន្តរជាតិដើម្បីឱ្យប្រទេសចិនក្លាយជាទីកំពូលនៃការ បើកចំហតំបន់ពេញនិយមនៃការវិនិយោគ និងចែករំលែកឱកាសនៃការអភិវឌ្ឍន៍ជាមួយពិភពលោក។

កម្ពុជាមានសុភាសិតមួយតែងពោលថា មាផ្លូវគឺមានក្តីសង្ឃឹម។ វិថីដែលយើងបោះជំហានទៅមុខអាចនឹងមិនរលូន ប៉ុន្ដែគ្មានភ្នំណាដែលខ្ពស់ជាងមនុស្សនោះទេគ្មានផ្លូវណាវែងជាង ជើងនោះទេ។ យើងរីករាយសហការជាមួយប្រទេសក្នុងតំបន់រួមទាំងកម្ពុជាផងដែរក្នុងការពួតដៃគ្នាឆ្ពោះដំណើរទៅមុខពុះពាររាល់ព្យុះភ្លៀងទាំងឡាយដើម្បីឱ្យចំណងមិត្តភាពចិននិងកម្ពុជាក៏ដូចជាកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ាមានការអភិវឌ្ឍន៍កាន់តែច្រើនឡើងនិងផ្តល់ឱកា សថ្មីៗកាន់តែសម្បូរបែប។

បើយោងតាម​សេចក្ដីប្រកាសព័ត៌មាន​របស់​ក្រសួងការបរ​ទេសនិងសហប្រតិបត្តិការអន្តរជាតិ​​ចេញផ្សាយនៅថ្ងៃទី៥ខែ​វិច្ឆិកាឆ្នាំ​២០២២លោក​​នាយករដ្ឋមន្ត្រីចិននឹងដឹកនាំគណៈប្រតិ ភូមកបំពេញ​ទស្សនកិច្ចផ្លូវការនៅ​កម្ពុជា​រយៈ​ពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែវិច្ឆិកាឆ្នាំ២០២២ ។​ លោក លី ខឺឈាង នឹងជួបពិភាក្សាការងារ​ទ្វេភាគី​ជាមួយសម្តេចតេជោនា យករដ្ឋមន្ត្រី ហ៊ុន សែន នៅវិមានសន្តិភាពដោយផ្តោតការពិភាក្សាលើ​ទិដ្ឋភាពផ្សេងៗនៃកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរក៏ដូចជាបញ្ហាតំបន់និងអន្តរជាតិមួយចំនួនដែលជាក្ដីកង្វល់រួម ។ បន្ទាប់មកថ្នាក់ ដឹកនាំទាំងពីរនឹងធ្វើជាអធិបតី​ក្នុងពិធី​ចុះហត្ថលេខាលើ​ឯកសារកិច្ចសហប្រតិបត្តិការទ្វេភាគីមួយចំនួននិងអញ្ជើញសម្ពោធ​ជានិមិត្តរូបបើក​ឲ្យប្រើ​ប្រាស់ ​ជាផ្លូវការនូវផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ៕