​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ ករណី​ឆ្លងកូវី​ដ​១៩​ប្រចាំ​ថ្ងៃ​នៅ​ចិន​បាន​ហក់​ឡើង​ខ្ពស់​បំផុត​ធៀប​នឹង​ការឆ្លង​នៅ​៦​ខែ​មកនេះ នៅពេល​ការឆ្លង​រីក​រាលដាល​នៅ​ទូទាំង​ប្រទេស​និង​មន្ត្រី​សុខាភិបាល​​បានប្រកាស​វិធានការ​គ្រប់គ្រង​វីរុស​ដ៏​តឹងរឹង​។​

​ចិនដីគោក​នៅថ្ងៃនេះ​បានប្រកាស​រក​អ្នក​ឆ្លង​ថ្មី​៥.៤៣៦​នាក់​សំរាប់​ថ្ងៃអាទិត្យ ដោយ​កើន​២៧​ភាគរយ​លើ​ចំនួន​ឆ្លង​កាល​ពី​មួយ​ថ្ងៃមុន និង​កត់សំគាល់​ចំនួន​ឆ្លង​ខ្ពស់បំផុត​គិត​ចាប់តាំងពី​ថ្ងៃ​២​ឧសភា​ជា​ពេល​ដែលក្រុង​សៀង​ហៃ​ផ្ទុះ​កូវី​ដ​ខ្លាំង​និងបាន​ស្ថិត​ក្រោម​ការបិទ​ខ្ទប់​។​

​រដ្ឋធានី​ប៉េកាំង​បាន​បិទ​សាលារៀន​នៅ​សង្កាត់​មាន​មនុស្ស​រស់​នៅ​ច្រើនជាងគេ​របស់ខ្លួន ដោយ​បញ្ជា​អោយ​សិស្ស​រៀន​ចេញពីផ្ទះ​នៅ​ពេល​មានការ​ផ្ទុះ​ជំងឺ​ក្នុង​រដ្ឋធានី​។​សាលារៀន​ជាច្រើន​ក្នុង​សង្កាត់​ចាវ​យ៉ា​​ង​(Chaoyang)​បាន​ផ្អាក​ការបង្រៀន​ផ្ទាល់​ចាប់ពី​ថ្ងៃ​ចន្ទ ។

​ក្រុង​ប៉េកាំង​មាន​អ្នក​ឆ្លងកូវី​ដ​១៩​ថ្មី​៥៥​នាក់​សំរាប់​ថ្ងៃអាទិត្យ​។​

​សូមបញ្ជាក់​ថា ក្តីសង្ឃឹម​ថា​អាជ្ញាធរ​នឹង​បន្ធូរបន្ថយ​ការ​រឹតត្បិត​ប្រឆាំង​ជំងឺឆ្លង​នេះ បាន​រលាយ​នៅពេល​មន្ត្រី​សុខាភិបាល​បាន​បញ្ជាក់​កាលពី​ចុង​សប្តាហ៍​។​គណៈកម្មាធិការ​សុខាភិបាល​ជាតិ​បាន​និយាយថា​​ចិន​នឹង​ប្រកាន់ខ្ជាប់​វិធានការ​គ្រប់គ្រង​វីរុស​នាពេល​បច្ចុប្បន្ន​ដោយ​សារ​តែ​ការឆ្លង​រាលដាល​កាន់តែ​កើនឡើង​។​

​នៅ​មជ្ឈមណ្ឌល​ឧស្សាហកម្ម​កម្មន្តសាល​ភាគខាងត្បូង គឺ​ក្រុង​ក្វាង​ចូ​វ អាជ្ញាធរ​បាន​រកឃើញ​អ្នក​ឆ្លង​ថ្មី​១.៩៣៥​នាក់​និង​កំពុង​ស្ថិត​ក្រោម​ការបិទ​ខ្ទប់​បី​ថ្ងៃ​។​

​ចេងចូ​វ​(Zhengzhou)​ទីក្រុង​ក្នុង​ខេត្ត​ហឺ​ណាន​(Henan)​និង​ជា​រោងចក្រ​ផលិត​ទូរស័ព្ទ​iPhone​ធំ​បំផុត​ក្នុង​លោក បាន​រាយការណ៍​ការឆ្លង​ថ្មី​២៩៧​នាក់​សំរាប់​ថ្ងៃអាទិត្យ ក្រោយ​ពី​វា​ស្ថិតក្រោម​ការបិទ​ខ្ទប់​​ចាប់តាំងពី​សប្តាហ៍​មុន​៕

​បុគ្គលិក​សុខាភិបាល​យក​សំណាករ​កកូ​វីដ​១៩​នៅ​ក្រុង​ឡាន​ចូ​វ​

​ក្រុង​ចេងចូ​វ កន្លែង​តាំង​រោងចក្រ​ផលិត​iPhone​កំពុងស្ថិត​ក្រោយ​ការបិទ​ខ្ទប់​ក្រោយ​មាន​អ្នក​ឆ្លង​រាប់រយ​នាក់​ក្នុង​មួយថ្ងៃ​