ប្រែ​សម្រួលៈ​បំណង​(​ដឺ​ណេ​សិន​,​បាងកក​ប៉ុស្តិ៍​)៖ អ្នកបោះឆ្នោត​ថៃ​នៅ​ភាគ​ឦសាន​និង​ខាងជើង​ប្រទេស​ជ្រើសរើស​កូនស្រី​ពៅ​របស់​អតីត​នាយករដ្ឋមន្ត្រី​ថាក់ស៊ីន ស៊ីណា​វ៉ាត ជា​នាយករដ្ឋមន្ត្រី​បន្ទាប់​របស់​​គេ នេះ​បើ​តាម​ការស្ទង់មតិ​ដោយ​វិទ្យាស្ថាន​មួយ​ឈ្មោះថា​Nida​។​

​កូនស្រី​របស់​ថាក់ស៊ីន នាង ភែត​ង​តា​ន ស៊ីណា​វ៉ាត កំពុង​ដឹកនាំ​កម្មវិធី​មួយ​ក្នុង​គណបក្សប្រឆាំង​ភឿ​ថៃ​

​ការ​ស្ទង់មតិ​ត្រូវបាន​ធ្វើឡើង​ចាប់ពី​ថ្ងៃ​២៨​ធ្នូដល់​០២​វិច្ឆិកា លើ​មនុស្ស​២.០០០​នាក់​មក​ពី​ផ្នែក​ផ្សេងៗ​នៃ​សង្គម កំរិត​ចំណូល​និង​សវ​តា​អប់រំ​ខុស​គ្នា​នៅ​ទូ​ទាំង​ភាគ​ខាងជើង​ប្រទេស​ថៃ​។​

​កូនស្រី​របស់​ថាក់ស៊ីន នាង ភែត​ង​តា​ន ស៊ីណា​វ៉ាត​(Paetongtarn Shinawatra) ដែល​កំពុង​ដឹកនាំ​កម្មវិធី​គ្រួសារភៀ​ថៃ ក្នុង​គណបក្សប្រឆាំង​ភឿ​ថៃ ជា​ជំរើស​មុនគេ​សំរាប់​នាយក​រដ្ឋមន្ត្រី​បន្ទាប់​​ជាមួយ​នឹង​សម្លេង​គាំទ្រ​៣១,៧០​ភាគរយ​។​ចំនួន​នេះ​ទាប​ជាង​សម្លេងគាំទ្រ​៣៦,៤៥​ភាគរយ​នៅ​ភាគ​ឦសាន​សំរាប់​នាងភែ​តង​តា​ន​ ក្នុងការស្ទង់មតិមួយទៀត។

​ពួក​អ្នក​ខាងជើង​ធ្លាក់ចុះ​ការគាំទ្រ​នាយករដ្ឋមន្ត្រី​ប្រា​យុទ្ធ ចាន់​អូ​ចា បន្តិច​នៅពេល​លោក​កំពុង​បំពេញ​ការងារ​នាយករដ្ឋមន្ត្រី​អាណត្តិ​ទី​បី​និង​កាន់​អំណាច​រហូត​ចាប់តាំងពី​ដឹកនាំ​យោធា​ធ្វើ​រដ្ឋប្រហារ​​ទម្លាក់​រដ្ឋាភិបាល​របស់​ម្តាយមី​ងនាង​ភែត​ង​តាន​នៅ​ឆ្នាំ​២០១៤​។​ឥឡូវ​លោក​ទទួលបាន​ការគាំទ្រ​ត្រឹមតែ​១២,៥​ភាគរយ​សំរាប់​ប្រជាជន​ភាគ​ខាងជើង​។​

​ការស្ទង់មតិ​ដដែល​បង្ហាញថា​គណបក្ស​ភៀ​ថៃ​ទទួល​បាន​ការគាំទ្រ​ខ្ពស់​ជាង​គេ​ជាង​៤៨​ភាគរយ​សំរាប់​ការបោះឆ្នោត​សកល​នា​ឆ្នាំ​ក្រោយ​ នៅពេលប្រជាជន​ភាគ​ឦសាន​គាំទ្រ​គណបក្ស​ប្រឆាំង​នេះ​ដល់​ទៅ​ជាង​៥០​ភាគរយ​។​

ជុំវិញនយោបាយថៃ កាសែត​បាងកក​ប៉ុស្តិ៍​បាន​និយាយថា ឧបនាយក​រដ្ឋមន្ត្រី​ថៃ​និង​ជា​ប្រធាន​គណបក្ស​កាន់​អំណាច​លោក ប្រា​វីត វង់​ស៊ូ​វ៉ុន បាន​និយាយថា​លោក​នឹង​មិន​ឃាត់​លោក​ប្រា​យុទ្ធ ទេ​បើសិនជា​​គាត់​ចង់​ចាកចេញ​ពី​គណបក្ស ផា​ឡាង ប្រា​ចា​រ៉ា​ត (PPRP)​ជាមួយ​សមាជិក​សភា​មួយចំនួន​របស់​បក្ស តែ​លោក​បាន​បញ្ជាក់ថា​លោក​និង​ប្រា​យុទ្ធ​នៅ​ទាក់ទង​គ្នា​ជិតស្និទ្ធ​ណាស់​។​

​ឧត្តមសេនីយ៍ ប្រា​វីត​ដែល​ជា​ប្រធាន​បក្ស​PPRP បាន​ឆ្លើយ​ទៅ​នឹង​សំណួរ​របស់​អ្នកយក​ព័ត៌មាន​អំពី​ពាក្យ​ចចាមអារ៉ាម​ស្តី​ពី​លោក​ប្រា​យុទ្ធ​ប្រុង​ចាកចេញ​ទៅ​កាន់​គំណ​បក្ស​រួមថៃសាង​ឆាត​។​លោក​ថា​លោក​​មិន​ដែល​បាន​ពិភាក្សា​រឿងណឹង​ជាមួយ​លោក​ប្រាយុ​ទ្ធ​ទេ និង​ក៏​មិន​បាន​ត្រៀម​ប្រជុំ​ដើម្បី​ពិភាក្សា​ការតែងតាំង​នរណា​ម្នាក់​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​សំរាប់​ការបោះឆ្នោត​នាពេល​ខាងមុខ​ដែរ​។

​នៅពេល​ត្រូវ​បាន​សួរ​ថា​មាន​សញ្ញា​ដែល​ថា​លោក​ប្រា​យុទ្ធ​ចង់​ចាកចេញ​ទៅ​កាន់​គណបក្ស​មួយ លោក​ប្រា​វីត​បាន​តប​វិញ​ថា «​បើ​គាត់​ចង់ទៅ គាត់​អាច​ទៅ​។​អត់​បញ្ហា​»៕

ប្រាយុទ្ធ ចាន់អូចា កំពុងកាន់តំណែងនាយករដ្ឋមន្រ្តីនៅអាណត្តិទីបីសំរាប់កូតាគណបក្សPPRP ដែលលោកប្រាវីតជាប្រធាន