​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ទោះបីជា​មាន​ការរីកដុះដាល​ខ្លាំង​ខាង​ពន្លឺ​ព្រះអាទិត្យ​និង​គោលដៅ​អាកាសធាតុ​ដ៏​មាន​មហិច្ឆតា​នៅ​វៀតណាម​ក៏​ដោយ​ក៏​សេដ្ឋកិច្ច​ដែល​កំពុង​រីកចម្រើន​ឆាប់​​រហ័ស​មួយ​នេះ​នៅតែ​ជួប​ការលំបាក​ដើម្បី​បញ្ឈប់​ថាមពល​កខ្វក់​នេះ ដោយ​បន្សល់ទុក​នូវ​កម្មវិធី​ថាមពល​ធ្យូងថ្ម​ដ៏​ធំ​បំផុត​មួយ​របស់​ពិភពលោក​ឱ្យ​នៅ​ដដែល​។​

​ក្នុងអំឡុង​កិច្ចប្រជុំ​កំពូល​ស្តីពី​អាកាសធាតុ COP26 កាលពី​ឆ្នាំមុន រដ្ឋាភិបាល​បាន​សន្យា​យ៉ាង​ក្លាហាន​ថា​នឹង​បញ្ចប់​ការសាងសង់​រោងចក្រ​ធ្យូងថ្ម​ថ្មី​និង​លុបចោល​នូវ​ភាពកខ្វក់​បំផុត​ដែល​បាន​​ដំណើរការ​រួចហើយ បើទោះបីជា​តម្រូវកា​រថា​ម​ពល​បាន​កើន​ឡើង​នៅ​ប្រទេស​មហាអំណាច​ផលិតកម្ម​មួយ​នេះ​ក៏ដោយ​។​

​លោកស្រី ណាន​ឌី​នី ដា​ស (Nandini Das)​អ្នកស្រាវជ្រាវ​ថាមពល​និង​ជា​អ្នកវិភាគ​គោលនយោបាយ​នៅ​ក្រុមហ៊ុន Climate Analytics បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AFP ថា “​ប៉ុន្តែ​នេះ​មិនមែន​ជា​អ្វី​ដែល​វៀតណាម​កំពុង​ធ្វើ​នៅ​កម្រិត​ជាតិ​នោះ​ទេ​”​។​

​លោកស្រី​បាន​និយាយថា វៀតណាម​បាន​សន្យា​សម្រេច​ឱ្យបាន​នូវ​ការបំភាយ​កាបូន​សូន្យ​នៅ​ត្រឹម​ឆ្នាំ ២០៥០​ប៉ុន្តែ​ជាមួយ​នឹង​ធ្យូងថ្ម​និង​ឧស្ម័ន​នៅ​តែ​ជា​ផ្នែក​សំខាន់​នៃ​ល្បាយ​ថាមពល​របស់ខ្លួន​នៅ​មួយ​​ឆ្នាំ​ក្រោយ​មក​នោះ ការប្តេជ្ញា​ចិត្ត​របស់​វៀតណាម​កំពុង​រង្គោះរង្គើ​។​

​រដ្ឋ​កុម្មុយនីស្ត​ផ្តាច់ការ​នេះ​ក៏បាន​ចាប់​ដាក់គុក​សកម្មជន​បរិស្ថាន​បួន​នាក់​ក្នុងឆ្នាំនេះ​ផងដែរ រួមទាំង​អ្នក​ធ្វើ​យុទ្ធនាការ​ប្រឆាំង​ធ្យូងថ្ម លោក ងី ធី​ខាញ់ (Nguy Thi Khanh)​ដោយ​ព្រមាន​អ្នក​​ការពារ​បរិស្ថាន​ដទៃ​ទៀត​ថា វា​កាន់តែ​ពិបាក​សម្រាប់​វៀតណាម​ក្នុង​ការហាមឃាត់​ថាមពល​កខ្វក់​ដោយ​គ្មាន​ពួកគេ​។​

​លោក ម៉ៃ​ឃើ​ល ស៊ុត​តុ​ន (Michael Sutton) នាយក​មូលនិធិ​បរិស្ថាន Goldman បាន​និយាយថា “​ជាមួយ​មេដឹកនាំ​អាកាសធាតុ​កំពុង​ស្ថិត​ក្នុង​ពន្ធនាគារ​ខ្ញុំ​គិតថា​មាន​ការសង្ស័យ​យ៉ាងខ្លាំង​​អំពី​សមត្ថភាព​របស់​ប្រទេស​នេះ​ក្នុង​ការសម្រេចបាន​នូវ​គោលដៅ​របស់​ខ្លួន​”​។​

​លោក​បាន​និយាយថា “​មេដឹកនាំ​ដូចជា​លោក​ខាញ់​គឺជា​ឧបករណ៍​ក្នុង​ការកសាង​ការគាំទ្រ​សាធារណៈ​” សម្រាប់​ការផ្លាស់ប្តូរ​ទាំង​ស្រុង​ចំពោះ​សេដ្ឋកិច្ច​របស់​វៀតណាម​៕

​បន្ទាប់​ពី​ចិន​និង​ឥណ្ឌា វៀតណាម​មាន​គម្រោង​ថាមពល​ធ្យូងថ្ម​ថ្មី​ធំ​បំផុត​ទី​បី​លើ​ពិភពលោក។ក្នុងរូបជារោងចក្រអគ្គិសនីដើរដោយថាមពលធ្យូងថ្មផាឡាយក្នុងខេត្ត ហាយ ហ្វឿង របស់វៀតណាម