ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

គាថាពាន់​

នាមសព្ទ​

​គាថា​បាលី​ចំនួន​មួយ​ពាន់ ក្នុង​មហា​វេស្សន្ដរជាតក ( មហាជាតក៍ ) ដែល​លោកអ្នក​ប្រាជ្ញ​ខ្មែរ​បាន​ដកស្រង់​ពី​ក្នុង​គម្ពីរ​សុត្តន្ដបិដក ខុ​ទ្ទក​និកាយ ចារ​ជា​គម្ពីរ​ស្លឹករឹត ( គាថា​បាលី​សុទ្ធ ) សម្រាប់​ទេសនា​អានបាលី​សុទ្ធ​ប្រើ​ការអាន​ជា​បទសរភញ្ញ​ខ្លីៗ តាម​សង្កាត់​បាទ​នៃ​គាថា ត្រាតែ​ចប់​ទាំង ១៣ កណ្ឌ​
​និមន្ត​លោក​ទេស​គាថាពាន់​ឲ្យ​ចប់​ទាំង ២ ខ្សែ​; គេ​និមន្ត​លោក​ទេស​គាថាពាន់​ជា​ជំនួស​មហាជាតក៍​សម្រាយ ( ប្រែរយ ) ។​

គោត​

​នាមសព្ទ​

​មេហ្វូង​, ស្ដរ​ជា​មេហ្វូង (​ដំរី​)
​ហ្វូង​ដំរី​មាន​គោត​មាន​ខ្លោង គឺ​ក្នុង​ហ្វូង​ដំរី​នោះ​មាន​ស្ដរ​មាន​មេ​ធំៗ ជា​មេបា​ការពារ​ភយន្តរាយ ។​

គំនូរ​

​នាមសព្ទ​

​រូបភាព​, ក្បាច់រចនា​, ក្បូរក្បាច់​រំលេច … ដែល​កើតមានឡើង​ដោយ​គូរ​
​គំនូរ​រឿង​វេស្សន្ដរជាតក ។​

​គ្នា​

​បុស​សព្វនាម​

​អញ​, គេ​, វា​, គាត់​
​ឲ្យ​គ្នា​ទៅ​ផង គឺថា​ឲ្យ​អញ​,​គេ​, វា​, គាត់​, ទៅ​ផង ប្រើ​តាម​គួរ​ដល់​សេចក្ដី ( ព​. ស្ន​., ព​. ទ្រ​. ) ។​

នាមសព្ទ​

​រូប​, ខ្លួន​, នាក់​,
​មាន​គ្នាច្រើន​, ច្រើន​គ្នា ។​
​មិត្រ​, អ្នក​កំដរ​, អ្នកជំនួយ​
​គ្រាន់​បានជា​គ្នា​, ឥត​គ្នា ។​

​ចាក់ទឹកដូង​

នាមសព្ទ​

​ឈ្មោះ​ពិធីបុណ្យ​ចាក់ទឹកដូង​ថ្វាយ​ព្រះ​បិតរ (​ម​. ព​. បិតរ ឬ បិដរ ផង​) ។​
​ឈ្មោះ​ល្បែង​ក្មេង​តូចៗ លេង​ដាក់​បាតដៃ​ផ្កាប់​តម្រៀប​គ្នា ហើយ​ម្នាក់​យក​ចង្អុលដៃ​ចាក់ៗ ពីលើ​ដៃ​ផ្កាប់​នោះ មាន​ថា​ជា​ទំនុក​ផ្សេងៗ​ផង​
​លេង​ចាក់ទឹកដូង ។​