ដោយ:សុខសុភ័ណ្ឌ/កំពង់ស្ពឺ៖ពិធីប្រណាំងទូកគ្រប់ខ្នាតនៅខេត្តកំពង់ស្ពឺបានចាប់ផ្តើមនៅថ្ងៃទី៧ខែវិច្ឆិកាឆ្នាំ២០២២នៅតាមដងស្ទឹងព្រែកត្នោត ចំពីមុខសួនច្បារសម្តេចសង្ឃ ជួន ណាត ស្ថិតក្នុងភូមិទទួលគក សង្កាត់ស្វាយក្រវ៉ាន់ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។លោក វ៉ី សំណាង អភិបាលខេត្តបានអញ្ជើញចូលរួមដោយផ្ទាល់។

រដ្ឋបាលខេត្តកំពង់ស្ពឺបានបញ្ជាក់ថា ទូកដែលត្រូវចូលរួមប្រកួតមានចំនួន៤៥គូ ក្នុងនោះមាន៖ ទូកខ្នាត ផ្កាចារបុរស មានចំនួន ៣០ទូក ,ទូកត្នោត បុរសមានចំនួន២ទូក ទូកខ្ទះបុរស មានចំនួន ៤ទូក ,ទូកខ្ទះនារីមានចំនួន ៤ទូក ,ទូកខ្នាតអន្តរជាតិបុរសមានចំនួន ៥ទូក ក្នុងនោះទូកកិត្តិយស ២ទូក។ ចំណែកប្រតិភូគ្រូបង្វឹក មានចំនួន ៨០នាក់ កីឡាករ កីឡាការិនី មានចំនួន ៤៤២នាក់ ស្រី៤នាក់ សរុបរួមចំនួន ៥២២នាក់។
នៅក្នុងពេលប្រកួតនេះដែរតាមការប៉ាន់ស្មានដំបូង ដោយមានការចូលរួមពីភ្ញៀវទេសចរនិងប្រជាពលរដ្ឋក្នុងខេត្តប្រមាណជាងបីម៉ឺននាក់៕សរន