​ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​ជ្វា​

​នាមសព្ទ​

​ឈ្មោះ​កោះ​មួយ​ជា​ប្រទេស​រាប់បញ្ចូល​ក្នុង​ភាគ​ផែនដី​អាស៊ី ។ ពួក​មនុស្ស​អ្នក​ប្រទេស​នោះ​ក៏​ហៅ ជ្វា ដែរ , មាន​ឆ្លង​មក​នៅក្នុង​កម្ពុជរដ្ឋ​តាំងពី​យូរហើយ ជាប់​ជា​ពូជ​វង្ស​ដរាប​មកដល់​សព្វថ្ងៃនេះ​, តែ​ភាសា​សម្ដី​ក្លាយ​ឃ្លាត​អំពី​ភាសា​របស់​ពួក​ជ្វា​ដែល​នៅក្នុង​ប្រទេស ។ របស់​និង​ដំណាំ​ជាដើម​ដែល​ដោយ​ជាប់​មក​អំពី​ប្រទេស​ជ្វា​នោះ​ក៏មាន​ឈ្មោះ​ហៅ​ជាប់​ពាក្យ​ថា ជ្វាៗ ក្នុង​កម្ពុជ​ប្រទេស​យើង​ជាច្រើន ដូចជា​
​ចេកជ្វា​, ដឹងជ្វា​, ដំឡូងជ្វា​, ស្គរ​ជ្វា​, ស្លាជ្វា ជាដើម ។​

​ឈ្នូត​

​នាមសព្ទ​

(​ព​. ថ​.) កំណាត់សំពត់​សម្រាប់​ជូត​, ប្រដាប់​សម្រាប់​ជូត​សម្អាត​
​ឈ្នូត​វ៉ែនតា​, ឈ្នូត​រថយន្ត​, ប្រើ​ឈ្នូត​រូ​ច​ហើយ​ត្រូវ​បោកគក់​វា​ជា​ដរាប ។​

​ដល់​

​អាយតនិបាត​

​ចំពោះ​, ឆ្ពោះ​ត្រង់​, សំដៅ​ឆ្ពោះ​, ដែល​ផ្គង​ឆ្ពោះ​; ដូចជា ពី​ម្សិលមិញ​ខ្ញុំ​បាន​ឲ្យ​ប្រាក់​មួយរយ​រៀល​ដល់​វា​ហើយ​; ខ្ញុំ​នឹក​ដល់​ម្ដាយ​ខ្ញុំ​ណាស់​; គេ​ឲ្យ​ទាន​ដល់​ពួក​ស្មូម ។​
​សម្រាប់​ព្រះមហា​ក្សត្រិយ៍ និង​ឥស្សរជន​ឯទៀតៗ​, ត្រង់​ពាក្យ ដល់ នេះ ត្រូវ​ប្រើពាក្យ ចំពោះ ឬ ឆ្ពោះ ជា​ជំនួស​
​សូម​ថ្វាយ​សាធុការ​ចំពោះ​ព្រះករុណា ជា​អ​ម្ចាស់ជីវិតលើត្បូង . . .; សូម​ជូនពរ​ចំពោះ​អស់លោក . . . ។​
​ដរាប​ទៅ​ទល់នឹង​
​ចាំ​ដល់​ថ្ងៃស្អែក​សឹម​យើង​ទៅ ។​
​ចុះ​ដល់​ទៅ​អង្កាល់ ? ចាំ​ដល់​ទៅ​អង្កាល់​ក៏បាន !; ចុះ​ស៊ី​ដល់​ណា​ទៅទៀត ? ។ ល ។​
​មួយទៀត​, ត្រង់​កន្លែង អា​. និ​. នៃ​, កុំ​ប្រើពាក្យ ដល់ ឧ​. ព្រះ​អង្គជា​ម្លប់​ដ៏​ត្រជាក់ ដល់​ប្រជាពលរដ្ឋ​ទាំងពួង​; ត្រូវ​ប្រើ​ថា​
​ព្រះ​អង្គជា​ម្លប់​ដ៏​ត្រជាក់​នៃ​ប្រជាពលរដ្ឋ​ទាំងពួង ដូច្នេះ​វិញ ដ្បិត នៃ ស្មើគ្នា​នឹង របស់ ( ជា​ម្លប់​របស់ ) . . . ។ ល ។​
​គួរ​ពិនិត្យ​ឲ្យ​ហ្មត់ចត់ កុំ​ប្រើ​ដោយ​ច្រឡំ អា​. និ​. នូវ​, ដល់​, នឹង​, នៃ ដោយ​អាស្រ័យ​សកម្មកិរិយា​, អកម្មកិរិយា និង​សកម្មាកម្មកិរិយា ជាដើម ជា​គោល​ផង​ជា​ដរាប ។​

កិរិយាសព្ទ​

​បានសម្រេច​, បា​នទី​ដែល​ត្រូវ​ទៅមក​
​គេ​បាន​ទៅដល់​ស្រុក​គេ​ហើយ ។​

​ដំបូង​

គុណសព្ទ​

​ជាបឋម​, ជា​ខាងដើម​, មុន​, ទីមួយ : គ្រា​ដំបូង​, ជាន់​ដំបូង . . .​។ ដំបូងខ្យល់ ន​. ឬ គុ​. ខ្យល់​ដំបូង គឺ​ខ្យល់​ដែល​បក់​ពី​ទិសឧត្ដរ​មកជា​ដំបូង​ក្នុង​ខាងដើម​នៃ​ហេមន្ដរដូវ : គ្រុន​ដំបូងខ្យល់ គឺ​គ្រុន​ដែល​បណ្ដាល​អំពី​ខ្យល់​ដំបូង​នោះ ។ ដំបូងចិត្ត ន​. ឬ គុ​. ដំណើរ​ថ្មោង​ចិត្ត​, ដែល​ទើបនឹង​តាំងចិត្ត​ផ្ដើម ផ្គង ជាដំបូង ឬ​ដែល​ទើបនឹង​ចាប់ចិត្ត​ស្រឡាញ់​, រាប់រក​ជាដំបូង ។ ដំបូងដៃ ន​. ឬ គុ​. កិច្ចការ​អ្វីមួយ​ដែល​គេ​ទើបនឹង​តាំង​ផ្ដើម​ជាដំបូង​, ដែល​តាំង​ផ្ដើម​ជាមុន​បំផុត ។​ល​។​

តន្ត្រី​

(​ដន់​ត្រី​)

​នាមសព្ទ​

(​សំ​. ត​ន្ត្រិ​ន៑​; បា​. តន្ដី “​ភ្លេង​មាន​ខ្សែ​” )​គ្រឿង​ភ្លេង​ខ្សែ​, គ្រឿង​ភ្លេង​ដេញ ដំ ផ្លុំ កូត​
​ប្រគំ​តន្ត្រី​, មាន​តន្ត្រី​ប្រគំ​កំដរ​បរិយាកាស ។​