ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​ឆ្អែត​

កិរិយាសព្ទ​

​អស់​ឃ្លាន​, អស់​ស្រេក​, បាន​ចម្អែត​ហើយ​, ស្រេចការ​បរិភោគ​ហើយ​; គ្រប់គ្រាន់​, បរិបូរ ។ ឆ្អែតឆ្អន់ ឆ្អែត​បរិបូណ៌​ដរាប​ដល់​ជិនឆ្អន់​លែង​ត្រូវការ​បរិភោគ​ទៀត ។ ឆ្អែតឆ្អល់ ឆ្អែត​ត្រាតែ​ឆ្អល់ពោះ ។​

​ជា​

​នាមសព្ទ​

​ឈ្មោះ​ពស់​មួយ​ប្រភេទ​មាន​ពិស​ខ្លាំង​; កាល​នៅ​តូច ហៅ​ពស់​ជា​, លុះ​ធំ​ទ្រើស​បន្តិច​ឡើង ហៅ ពស់ក្រាយ​, ដល់​ធំ​អស់​ទំហំ ហៅ ពស់រំចេក ។​

គុណសព្ទ​

​ស្រួល​; ល្អ​; សុខ​; សប្បាយ​; រួច​ពី​ឈឺ​, ងើបពីឈឺ ។​

វិសេសនសព្វនាម​

​ពាក្យ​សម្រាប់​និយាយ​ចង្អុល​នាមសព្ទ​ឲ្យ​ដាច់​សេចក្ដី​ដោយឡែក​
​វិជ្ជា​ជា​ទ្រព្យ​ដ៏​ប្រសើរ​ក្នុង​លោក​, ឈ្មោះ​នេះ​ជា​មនុស្ស​ស្លូតត្រង់​. . .​។​

គុណសព្ទ​

​ដែល​ទីទៃ​ពី​នៅ​កំដរ​ទ្រព្យ​គេ​
​មនុស្ស​អ្នកជា​, បាន​រួចខ្លួន​ជា​អ្នកជា ( ម​. ព​. អត្តាធីន​, អ​បរាធីន និង អនត្តាធីន​, បរាធីន​, ទាស​, ទាសី ផង ) ។​

នាមសព្ទ​

​ដែល​ទីទៃ​ពី​នៅ​កំដរ​ទ្រព្យ​គេ​
​មនុស្ស​អ្នកជា​, បាន​រួចខ្លួន​ជា​អ្នកជា ( ម​. ព​. អត្តាធីន​, អ​បរាធីន និង អនត្តាធីន​, បរាធីន​, ទាស​, ទាសី ផង ) ។​

​ជីវប្បវត្តិ​

(​ជីវ៉ា​ប់ ប៉ៈ​-​វាត់​)

នាមសព្ទ​

( បា​. សំ​. ) សេចក្ដី​តំណាល​អំពី​ជីវភាព​របស់​បុគ្គល​, ពង្សាវតា​របស់​មនុស្ស​ម្នាក់ៗ តាំងពី​កើតមក​ដរាប​ដល់​ក្ស័យជីវិត​
​គប្បី​ស្រាវជ្រាវ សិក្សា នូវ​ជីវប្បវត្តិ​របស់​រដ្ឋបុរស​ទាំងឡាយ ។​

​ជូន​

​កិរិយាសព្ទ​

​បូជា​, ឲ្យ ( ពាក្យ​គោរព​, ពាក្យ​គួរសម )
​របស់​នេះ​ខ្ញុំ​មិន​លក់ដូរ​ទេ ខ្ញុំ​ជូន​លោក ។​
​ទៅមក​ជាមួយ​កំដរ​ជា​គ្នា​
​ស្អែក​ខ្ញុំ​មាន​រវល់ នឹង​ជូន​ប្អូន​ខ្ញុំ​ទៅ​កំពង់ស្ពឺ ។​

ជំនាញជាញជ័យ​

​គុណសព្ទ​

​ជំនាញ​អង់អាច​ក្លាហាន​តែងតែមាន​ជម្នះ​ជា​ដរាប ។ ប្រើ​ត្រឹមតែ ជាញជ័យ ក៏បាន (​ព​. កា​.)
​សេនា​ចិត្ត​ក្លា​ជាញជ័យ ឥត​ស្លុត​ឥត​ភ័យ​អាស្រ័យ​កម្លាំង​វិជ្ជា ។​ពួក​ពល​ចូល​ស្រ​គ្រប់គ្នា​ពុំមាន​រួញរា ក្រទា​ក្រទឺត​អង់អាច​។ ល​។​