ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​ត្រី​

នាមសព្ទ​

​សត្វ​វារិ​ជ​ជាត (​សត្វ​ទឹក​) ក្នុង​ពួក​សត្វ​មាន​ទ្រនុងខ្នង ដកដង្ហើម​ដោយសារ​ស្រកី​, ​ខ្លះ​មាន​ស្រកា ខ្លះ​ឥត​ស្រកា មានឈ្មោះ​ផ្សេងៗ​ច្រើន​ជា​អនេក​។​

​នាមសព្ទ​

​ឈ្មោះ​កូន​ចត្រង្គ​មួយ​ប្រភេទ​សម្រាប់​តម្រៀប​នៅ​ជួរមុខ​, ​ម្ខាង​មាន ៨ រួមទាំង​ពីរ​ខាង​មាន ១៦ ដែល​សន្មត​ទុកជា​សេនា​រេហ៍ពល​, ​វេលា​ចាប់ផ្ដើម​លេងល្បែង​នេះ គេ​តែង​ដើរ ឬ​រុញ​ត្រី​នេះ​មុន​កូន​ឯទៀត​ជា​ដរាប (​ម​. ព​. ​ចត្រង្គ ផង​) ។​

​បកតិសំខ្យា​

(​សំ​. ត្រិ​; បា​. តិ​) បី (៣) ។ ប្រើ​រៀង​ភ្ជាប់​ពី​ខាងដើម​សព្ទ​ដទៃទៀត ដូចជា ត្រីកូដ (—​កូត​) ន​. (​សំ​. ត្រិ​កូដ​; បា​. តិ​កូដ​) កំពូល ៣; ឈ្មោះ​ភ្នំ​មាន​កំពូល ៣ : ភ្នំ​ត្រីកូដ ។ គុ​. ដែលមាន​កំពូល ៣ : ប្រាសាទ​ត្រីកូដ ។ ត្រីកោណ (—​កោន​) គុ​. (​សំ​. ត្រិ​កោណ​; បា​. តិ​កោណ​) ដែលមាន​ជ្រុង ៣, មាន​មុំ ៣ ឬ​មាន​ងៀង ៣ : រាង​ត្រីកោណ​; សណ្ឋាន​ត្រីកោណ​, ជា​ត្រីកោណ ។ វេ​វ​. ត្រិយង្ស ។ ត្រីគុណ (—​គុន​) គុ​. (​សំ​. ត្រិ​គុណ​; បា​. តិ​គុណ​) ដែលមាន​ចំណែក​៣, ដែល​ចម្រើន​កើនឡើង​ដោយ​ចំណែក ៣, ជា ៣ ចំណែក​ឬ ៣ ភាគ : ការ​នុ៎ះ​ឥឡូវ​ចម្រើន​កើនឡើង ជា​ត្រីគុណ​ជាង​ពី​ដើម ។ ត្រីចក្រយាន (—​ច័ក​ក្រៈ​យាន​) ន​. (​សំ​.) ឈ្មោះ​យាន​តូច​មាន​កង់ ៣ មួយ​ប្រភេទ​។​ត្រីទស (—​ទស់​) ន​. (​សំ​. ត្រិ​ទស​; បា​. តិ​ទស​) អមរ​, ទេវតា​(​ច្រើន​ប្រើតែ​ក្នុង​កាព្យ​) : យើង​សូម​អញ្ជើញ​អស់​ត្រីទស មានយស​ស័ក្ដិសិទ្ធិ​ឫទ្ធិ​តេជះ សូម​ចុះ​មូលមក​ដោយ​រូតរះ ដើម្បី​សំពះ​ព្រះ​ត្រៃរត្ន​។ ត្រីទស (—​ទស់​) ប​. សំ​. (​សំ​. ត្រិ​ទស​; បា​. តិ​ទស​) ដប់​បី (១៣); ឬ ១០ បី​ដង (៣x១០=៣០) ។ ត្រីធា ន​. (​សំ​.)​ភាគបី​, ខ្ទង់​ឬ​ចំណែក​បី​។ ឈ្មោះ​បរិមាណ​មាន​ខ្ទង់​បី​ផ្នែក​ខាង​គណិតសាស្ត្រ (​ពីជគណិត​) ។​ត្រីនេត្រ (—​នេ​ត​) គុ​. ឬ ន​. (​សំ​. ត្រិ​នេត្រ ឬ ត្រិ​នយន​; បា​. តិ​នយន​) ដែលមាន​ភ្នែក ៣ គឺ មំស​ចក្ខុ ភ្នែក​សាច់ គឺ​ភ្នែក​មែនទែន​, បញ្ញា​ចក្ខុ ភ្នែក​គឺ​ប្រាជ្ញា (​ប្រាជ្ញា​ទុកដូចជា​ភ្នែក​), ធម្មចក្ខុ ភ្នែក​គឺ​អរិយ​មគ្គ​; លោកអ្នក​មាន​ភ្នែក​ទាំង ៣ នេះ ហៅថា ត្រីនេត្រ ។ ន​. ព្រះ​សិវៈ (​ព្រះ​ឥសូរ​) ។ ឈ្មោះ​សាស្ត្រា​សម្រាយ​កាព្យ​ពាក្យ​៤ ជា​ច្បាប់​សុភាសិត មាន​ក្នុង​កម្ពុជរដ្ឋ​មក​យូរហើយ : សាស្ត្រា​ត្រីនេត្រ ឬ ច្បាប់​ត្រីនេត្រ​។ ត្រីបថ (—​បត់​) ន​. (​សំ​. ត្រិ​បថ​; បា​. តិ​បថ​) ទីប្រជុំ​នៃ​ផ្លូវបែក ៣, ផ្លូវបែក ៣, ផ្លូវត្រឡែងកែង ៣​។ ត្រីពិធ ឬ ត្រៃពិធ (—​ពិត​) គុ​. (​សំ​. ត្រិ​វិធ​, ត្រិ​ពិធ​, ត្រៃពិធ​; បា​. តិ​វិធ​) ដែលមាន​ប្រការ ៣, មាន ៣ ប្រការ​, មាន ៣ យ៉ាង ។ ត្រីពិធសម្បត្តិ ឬ ត្រៃពិធ​សម្បត្តិ (—​ពិត​សំបា​ត់​) សម្បត្តិ​មាន ៣ យ៉ាង​គឺ មនុស្ស​សម្បត្តិ​, ទិព្វ​សម្បត្តិ​, និព្វាន​សម្បត្តិ ។ ត្រីភាគ ន​. (​សំ​.) ភាគបី​, ចំណែក​បី ។ ត្រីភាគី គុ​. (​សំ​.) ដែលមាន​ភាគបី​, ដែលមាន​បី​ផ្នែក​, ដែលមាន​គ្នា​បី​ក្រុម : គូ​សញ្ញា​ត្រីភាគី ។ ត្រីមាស ឬ ត្រៃមាស ន​. (​សំ​. ត្រិ​មាស ឬ ត្រៃមាស​; បា​. តេ​មាស​) បី​ខែ​; ប្រជុំ​នៃ​ខែ​៣, ចំនួន​៣​ខែ​, ការរួម​ចំនួន​ខែ​ត្រឹម​៣ : បញ្ជី​ត្រីមាស​; ភិក្ខុសង្ឃ​នៅចាំ​វស្សា​អស់​ត្រីមាស ។ ត្រីសព្ទ (—​ស័​ប​) ន​. (​សំ​. ត្រិ​សព្ទ​; បា​. តិ​សទ្ទ “​សូរសំឡេង​ឮ ៣ យ៉ាង​”) ខ្មែរ​យើង​ប្រើ​ជា​ឈ្មោះ​គ្រឿង​វណ្ណយុត្តិ ( ៊ ) នេះ សម្រាប់​ប្រើ​ដាក់​លើ​អក្សរ ៤ តួ គឺ ប​, ស​, ហ​, អ ឲ្យ​មាន​សំឡេង​ធំ​ជា ប៊​, ស៊​, ហ៊​, អ៊ ដូច​ពាក្យ​ថា ត្បូង​ប៊ុត​, ស៊ងស្លា​, ឮ​ស៊ាន​, ស៊ុនសម្ដី​; មិន​ហ៊ាន​ទៅ​, ចូល​ហ៊ុន​, ស្រែក​ហ៊ោ​, ដំណើរ​អ៊ីកអ៊ាក​, ក្រួច​អ៊ឺត​, អ៊ុះ​អ៊ះ ជាដើម​; ប៉ុន្ដែ​តួ “​ស​” កាលណា​បើ​មាន​ស្រៈ ឥ ឬ ឦ នៅ​ពី​ខាងលើ នឹង​ផ្លាស់​រូប​ត្រីសព្ទ ( ៊ ) នេះ​ចេញ​ដូច​យ៉ាង ស៊ី​បាយ ដូច្នេះ​ជាដើម​វិញ​ក៏បាន ។ ត្រីសូល៍ ឬ ត្រីសូរ ន​. (​សំ​. ត្រិ​សូល ឬ ត្រី​—; បា​. តិ​សូល​) ឈ្មោះ​អាវុធ​របស់​ព្រះ​ឥសូរ គឺ​អាវុធ​មានមុខ ៣ ។ គុ​. ដែលមាន​មុខ​៣, ដែលមាន​កំពូល​៣ : ត្រីសូល៍គាងឃ្វាយ ឬ ត្រីសូរគាងឃ្វាយ (​សរសេរ​ជា ត្រីសូល៍ (​ត្រីសូ​)​យ៉ាងនេះ​ជិត​នឹង​ពាក្យ​ដើម​ជាង ត្រីសូរ​) ។​

​ត្រឹម​

​កិរិយាវិសេសន៍​

​ដែល​កំបុត​ស្អាត​, ​ដែលមាន​ចុង​ឬ​គល់​ស្មើគ្នា​, ទៀងទាត់​, ​ស្មើ​
​កំបុត​ត្រឹម​, សម្ដី​ត្រឹម​; ដាច់​ត្រឹម​, និយាយ​ត្រឹម ។​
​ត្រឹមណា និ​. ដល់​ណា​, ដរាបណា : ទៅ​ត្រឹមណា​? ។ ត្រឹមណឹង ឬ ត្រឹមហ្នឹង និ​. ដល់​ហ្នឹង​, ដរាប​ហ្នឹង : ណ្ហើយ​, ត្រឹមណឹង​ចុះ​! ។ ត្រឹមណេះ ឬ ត្រឹមនេះ និ​. ដល់​ណេះ​ឬ​ដល់​នេះ​, ដរាប​នេះ : ពី​នោះមក​ត្រឹមនេះ​។ ត្រឹមណោះ ឬ ត្រឹមនោះ និ​. ដល់​ណោះ​ឬ​ដល់​នោះ​, ដរាប​នោះ : ពីនេះ​ទៅ​ត្រឹមនោះ​។ ត្រឹមតែ និ​. កំណត់​តែ​, ល្មមតែ​ដល់ : បើ​មិនបាន​ដល់ ១០ ត្រឹមតែ ៨ ក៏​យក​ដែរ​។ ត្រឹមត្រង់ គុ​. ឬ កិ​. វិ​. ដែល​ត្រឹម​និង​ត្រង់​ឥត​ល្អៀង : សម្ដី​ត្រឹមត្រង់​, ប្រព្រឹត្ត​ត្រឹមត្រង់​, និយាយ​ត្រឹមត្រង់ ។ ត្រឹមត្រូវ គុ​. ឬ កិ​. វិ​. ដែល​ត្រឹម​និង​ត្រូវ​ឥត​ល្អៀង : ការត្រឹមត្រូវ​; ប្រព្រឹត្ត​ត្រឹមត្រូវ​, និយាយ​ត្រឹមត្រូវ ។ ត្រឹមធេង គុ​. ឬ កិ​. វិ​. ស្មើ​ធេង : កំបុត​ត្រឹមធេង​; អស់​ត្រឹមធេង ។ ល ។​

​គុណសព្ទ​

​ដែល​កំបុត​ស្អាត​, ​ដែលមាន​ចុង​ឬ​គល់​ស្មើគ្នា​, ទៀងទាត់​, ​ស្មើ​
​កំបុត​ត្រឹម​, សម្ដី​ត្រឹម​; ដាច់​ត្រឹម​, និយាយ​ត្រឹម ។​
​ត្រឹមណា និ​. ដល់​ណា​, ដរាបណា : ទៅ​ត្រឹមណា​? ។ ត្រឹមណឹង ឬ ត្រឹមហ្នឹង និ​. ដល់​ហ្នឹង​, ដរាប​ហ្នឹង : ណ្ហើយ​, ត្រឹមណឹង​ចុះ​! ។ ត្រឹមណេះ ឬ ត្រឹមនេះ និ​. ដល់​ណេះ​ឬ​ដល់​នេះ​, ដរាប​នេះ : ពី​នោះមក​ត្រឹមនេះ​។ ត្រឹមណោះ ឬ ត្រឹមនោះ និ​. ដល់​ណោះ​ឬ​ដល់​នោះ​, ដរាប​នោះ : ពីនេះ​ទៅ​ត្រឹមនោះ​។ ត្រឹមតែ និ​. កំណត់​តែ​, ល្មមតែ​ដល់ : បើ​មិនបាន​ដល់ ១០ ត្រឹមតែ ៨ ក៏​យក​ដែរ​។ ត្រឹមត្រង់ គុ​. ឬ កិ​. វិ​. ដែល​ត្រឹម​និង​ត្រង់​ឥត​ល្អៀង : សម្ដី​ត្រឹមត្រង់​, ប្រព្រឹត្ត​ត្រឹមត្រង់​, និយាយ​ត្រឹមត្រង់ ។ ត្រឹមត្រូវ គុ​. ឬ កិ​. វិ​. ដែល​ត្រឹម​និង​ត្រូវ​ឥត​ល្អៀង : ការត្រឹមត្រូវ​; ប្រព្រឹត្ត​ត្រឹមត្រូវ​, និយាយ​ត្រឹមត្រូវ ។ ត្រឹមធេង គុ​. ឬ កិ​. វិ​. ស្មើ​ធេង : កំបុត​ត្រឹមធេង​; អស់​ត្រឹមធេង ។ ល ។​

​ទទ្រីមទទ្រម​

​កិរិយាវិសេសន៍​

​ទ្រី​ម​ទ្រម​ខ្លាំង​
​គាត់​ឈឺ​ទទ្រីមទទ្រម​ម្ល៉ឹង​ហើយ​នៅតែ​ខំ​ត្រដរ​មក ព្រោះ​គាត់​ខ្លាចចិត្ត​យើង (​ដូចគ្នា​នឹង ទទ្រែមទទ្រម ដែរ ) ។​

​ទម្រាំ​

និបាតសព្ទ​

​ទ្រាំ​តែ​, ដរាប​តែ​, ដរាប​ដល់​, ត្រាតែ​
​ទម្រាំ​គេ​មកដល់​; ទម្រាំ​បាយ​ឆ្អិន​; យើង​ធ្វើការ​បណ្ដើរ​ទៅ ទម្រាំ​លោក​អញ្ជើញ​មកដល់ ។​
​ទំនុក​បំពេកូន​សម័យ​បុរាណ​ថា​
​កូន​អើយ​ដេក​ទៅ កូនពៅ​នាង​កុំ​យំ ទម្រាំ​បាយ​ងំ ស៊ី​រួចហើយ​ដើរលេង ។​
​ក្នុងសម័យ​យើង​ឥឡូវ​គួរ​ថា​
. . . ស៊ី​រួចហើយ​ខំរៀន ឬ … ទៅ​រៀន ដូច្នេះ​វិញ ។​

ទាល់តែ​

​និបាតសព្ទ​

​លុះតែ​, ត្រាតែ​, ដរាប​តែ​, ទល់នឹង​; ពី​ដើម​រហូតដល់​ចុង​
​ទាល់តែ​មានការ​ទើប​អ្នក​មករក​ខ្ញុំ​; ខ្ញុំ​ធ្វើការ​នេះ​ទាល់តែ​ហើយ​ទើប​ទៅផ្ទះ ។​