ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​តោមរ​

(​តោ​ម៉ៈ រ៉ៈ ឬ តោ​ម៉​)

​នាមសព្ទ​

(​សំ​. បា​.) លំពែងស្នែងក្របី​, ផ្គាក់​ក​កុក​
​រេហ៍ពល​ករ​កាន់​តោមរ ស្ទុះ​ចូល​ឈូឆរ កំដរ​សេនាទ័ពស្រួច ។​

​តោះៗ​

កិរិយាវិសេសន៍​

​បន្តិចៗ​, សន្សឹមៗ​, សំរៀមៗ តាម​កម្លាំង​ឬ​តាម​ភាព​ដែល​ទន់ខ្សោយ​
​រកស៊ី​តោះៗ សោះតែ​ខាន​, សព្វថ្ងៃ​ខ្ញុំ​ចេះតែ​ខំ​ត្រដេត្រដរ​រក​នេះ​រក​នោះ​ផ្សែផ្សំ​តោះៗ អ៊ីចឹងទៅ ទម្រាំ​តែ​ដល់ពេល​ស្លាប់ ។ ម​. ព​. តតេះតតោះ និង តេះតោះ ផង ។​

​តះ​

​កិរិយាវិសេសន៍​

​ដែល​បង្រះ​ត្រដរ​ញ័រៗ​ទទ្រាក់​ទទ្រើក​វិលៗ​
​បង្រះ​តះៗ​, ​មាន់​ប្រកាច់​តះៗ ។​
​ព​. ប្រ​. ​ឡះៗ​, ​ឡះ​ចុះ​ឡះ​ឡើង​
​ដើរ​ឬរ​ត់តះ​ចុះ​តះ​ឡើង​, ​ខំ​ដើរ​តះៗ​ទៅមក ។​

​ត្រដេ​

​បរិវារ​សព្ទ​

​ពាក្យ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ ត្រដរ​
​ត្រដេត្រដរ ឬ ត្រដែ​ត្រដរ គឺ​ត្រដរ​ច្រើនដង​លិចៗ អណ្ដែតៗ ។​

​ត្រាតែ​

​និបាតសព្ទ​

​លុះតែ​, ​ទាល់តែ​, ​ដរាប​តែ​
​ឯង​ត្រូវ​ធ្វើការ​នេះ​ឲ្យ​ត្រាតែ​កើត​; ឯង​ចាំ​នៅ​នេះ​ចុះ ត្រាតែ​អញ​ត្រឡប់មកវិញ ។​