ដោយ៖តារារិទ្ធ(ភ្នំពេញ)ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាប្រធានអាស៊ានឆ្នាំ ២០២២ បានចាប់ផ្ត់មពាក់នាឡិកាមានផ្លាកសញ្ញាអាស៊ាន ផលិតនៅកម្ពុជាមុនគេនាល្ងាចថ្ងៃទី ៧ ខែ វិច្ឆិកា ២០២២ ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានបង្ហោះសារនៅក្នុងហ្វេសបុកផ្លូវការនាល្ងាចថ្ងៃទី ៧ ខែ វិច្ឆិកា ២០២២ ថា៖«ខ្ញុំនឹងពាក់នាឡិកានេះក្នុងការប្រជុំអាស៊ាននៅភ្នំពេញនិងបន្តពាក់នៅ ឥណ្ឌូនេស៊ីពេលប្រជុំ G20 ថ្ងៃ១៥ដល់១៦ បន្ទាប់មកទៅចូលរួចប្រជុំ APECនៅថៃថ្ងៃ ១៧ និង១៨វិច្ឆិកា២០២២ព្រោះខ្ញុំចូលរួមទាំងនៅឥណ្ឌូនេស៊ីនិងថៃក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ដែរ(ខ្មែរធ្វើបាន)»៕