គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានបញ្ជាក់ថា តាមរបាយការណ៍ពីក្រុមប្រឹក្សាឃុំ សង្កាត់ គិតត្រឹមថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២ ចំនួនភ្នាក់ងារគណបក្សនយោបាយស្នើសុំសង្កេតមើលដំណើរការពិនិត្យបញ្ជីឈ្មោះនិងចុះឈ្មោះ បោះឆ្នោតឆ្នាំ២០២២សរុបមានចំនួន៧.៤១៩នាក់ក្នុងនោះស្រ្តីមានចំនួន១.៥៧២នាក់។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២។