​បញ្ជា​ឱ្យ​មន្ត្រី​កសិកម្ម​ចុះ​ព្យាបាល​ជំងឺ​លើ​ដើម​ទុរេន​នៅ​ស្រុក​ស្ទឹងត្រង់​

5784
ចែករម្លែក
  • 42
    Shares

​ដោយ​:​គង់​ហេង​/​កំពង់ចាម​:​លោក គួច ចំរើន អភិបាលខេត្ត​កំពង់ចាម​បាន​បញ្ជា​ឲ្យ មន្ត្រី​កសិកម្ម​ចុះជួយ​ព្យាបាល​ជំងឺ​លើ​ដើម​ទុរេន​ជាង​១៥០ ហិកតា​នៅ​តំបន់​បែក​អន្លូង ឃុំ​អារក្ស​ត្នោត ស្រុក​ស្ទឹង​ត្រង់នោះ​ហើយ​។ គឺ​ជំងឺ​ដែល​បាន និង​កំពុង​រាតត្បាត​លើ​ដំណាំ​ហូប​ផ្លែ​ដ៏​ល្បី​មួយ​នេះ គឺជា​ពពួក​ជំងឺផ្សិត​លើ​ដើម​និង​ជំងឺ​សត្វ​ដង្កូវឌួង​ស៊ី​ដើម​។​ដោយសារតែ​ការព្យាបាល​មិន​ត្រឹមត្រូវ​តាម​លក្ខណ​:​បច្ចេកទេស​។​

​លោក​កាតំ​ម​សូ​ណា​វណ្ណ​អនុប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ដែល​បាន​ដឹកនាំ​មន្ត្រី​ចុះទៅ​ព្យាបាល​ដើម​ទុរេន​ដល់​ចម្ការ​កសិករ​កាលពីរ​សៀ​ល​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០១៨​បាន​ឳ្យ​ដឹងថា កន្លងមក​កសិករ​ជា​ម្ចាស់​ចម្ការ​ទុរេន ក៏បាន​ប្រឹងប្រែង​ព្យាបាល​ទប់ស្កាត់​ជំងឺ​លើ​ដើម​ទុរេន​នោះដែរ​។

ប៉ុន្តែ​ការព្យាបាល​របស់​ពួកគាត់​មាន​ចំណុច​ខ្វះខាត​ច្រើន​បណ្តាល​ឲ្យ​ខាតបង់​ថវិកា​ក្នុងការ​ព្យាបាល​មិន​ត្រឹមត្រូវ ពិសេស​គឺ​ខាត​ពេលវេលា និង​ទិន្នផល​ផ្លែ​ទុរេន​ច្រើនណាស់​។​​លោក​អនុប្រធាន​បាន​ឲ្យ​ដឹង​ទៀតថា ក្នុងនោះ​អ្វីដែល​ខ្វះខាត​ក្នុងការ​ព្យាបាល​ជំងឺផ្សិត​លើ​ដើម​មាន​: ការសម្អាត​មុខរបួស​របួស​មិនបាន​ល្អ គឺ​មិនបាន​យក​រង្វង់ ឬ​តំបន់​ដែល​ផ្ទុក​ជំងឺផ្សិត​បំផ្លាញ​ចេញ​អស់​។

រាល់​កម្ទេចកម្ទី ឬ​កាកសំណល់​ដើម​ទុរេន​ដែល​បាន​ព្យាបាល​ទុកចោល​ក្រោម​ដើម គឺ​បណ្តាល​ឳ្យ​កើត​ជំងឺ​ដដែល​និង​ការ​មិនបាន​សម្អាត​អនាម័យ​លើ​សម្ភារ​:​ដែល​ព្យាបាល​ពី​ដើម​មួយ​ទៅ​ដើម​មួយទៀត គឺ​ផ្ទុក​ជំងឺឆ្លង​បន្ត​។ ងាក​មក​ការព្យាបាល​កម្ចាត់​ជំងឺ​សត្វ​ដង្កូវ​ស៊ី​ដើម​របស់​ពួកគាត់ គឺ​បាន​ប្រើប្រាស់​វិធី​ព្យាបាល​តាមរបៀប​ចាក់​ប​ញ្ជូ​ល​ថ្នាំពុល ទៅក្នុង​រន្ធ​ដ​ង្កូ​ង​ឌួង​តែម្តង គឺ​វិធី​បែបនេះ​មិនសូវមាន​ប្រសិទ្ធិភាព​ឡើយ​។​

​លោក​សូ​ណា​វណ្ណ​បានធ្វើ​ការណែនាំ​ពន្យល់ថា​សូម​ឳ្យ​បងប្អូន​កសិករ​ម្ចាស់​ចម្ការ​ទុរេន​ទាំងអស់​ត្រូវ​ចេះ​ព្យាបាល​តាម​ប​ច្ចេស​កសិកម្ម​លើ​ជំងឺផ្សិត​ដំបូង​ត្រូវចៀរ​សម្បក​លើ​រង្វង់​ឬ​តំបន់​ដែល​ផ្ទុក​ជំងឺ​នៃ​ដើម​ឳ្យ​អស់ និង​ឳ្យ​ស្អាត ហើយ​លាបថ្នាំ​តាម​ការណែនាំ​ឲ្យ​ប្រើ​។

បន្ទាប់មក​សម្អាត​សម្ភារ​:​ឳ្យ​បាន​ស្អាត ហើយ​ទើប​ឆ្លងទៅ​ព្យាបាល​ដើម​ផ្សេងទៀត​។​ប្រមូល​រាល់​កម្ទេចកម្ទី​កាកសំណល់​ជ្រុះ​ក្រោម​ដើមពី​ការព្យាបាល យកទៅ​ដុត ឬ​ជីក​កប់​ឳ្យ​ឆ្ងាយ​ពី​ចម្ការ ដើម្បី​ការពារ​កុំ​ឳ្យ​ឆ្លង​ជំងឺ​បន្តទៀត និង​សម្អាត​មុខរបួស​មុខរបួស​កុំ​ឳ្យ​សល់​មេរោគ​នៅជាប់​ដើម​បន្តទៀត​។ ជំងឺផ្សិត​នេះ​អាច​ព្យាបាល​ទប់ស្កាត់បាន​ភ្លាមៗ​គឺ​មិនបាច់​រង់ចាំ​ការប្រមូល​ផល​ផ្លែ​ទុរេន​ទេ​។​
​ ​
​មន្ត្រី​ជំនាញ​រូប​បាន​បន្តថា ដោយឡែក​ការព្យាបាល​កម្ចាត់​ជំងឺ​សត្វ​ដង្កូវឌួង​ស៊ី​ដើម​វិញ គឺ​យើង​ប្រើ​សារា​ង​ពេទ្យ​ខ្នាត​ធំ​ចា​ក់ប​ញ្ជូ​ល​ថ្នាំពុល​ជម្រាប​ក្នុង​ដើម​តែម្តង​។ ប៉ុន្តែ​សូម​រង់ចាំ​ការប្រមូល​ផល​រួចរាល់​សិន​។ ដោយសារ​ថា ប្រសិទ្ធិភាព នៃ​ថ្នាំពុល​មាន​ឥទ្ធិពល​ពី​ចន្លោះ ១២ ទៅ ២០​ថ្ងៃ គឺ​បើ​យើង​ប្រើប្រាស់ ឬ​ព្យាបាល​ក្នុង​រង្វង់​ឳ្យ​ផល គឺ​គ្រោះថ្នាក់​សុខភាព​ដល់​មនុ​ស្ស​ជា​អ្នក​បរិភោគ​។ក្រៅពីនោះ​សូម​ឳ្យ​បងប្អូន​កសិករ​ទាំងអស់ ត្រូវ​យល់​ឳ្យ​ច្បាស់​គឺ​កត្តា​សំខាន់​ធ្វើ​ឳ្យ​ដី​មាន​ជីជាតិ​ទើប​ដំណាំ​លូតលាស់​ល្អ​ចាំបាច់​ប្រើប្រាស់​ជី​ត្រឹមត្រូវ​តាម​បច្ចេកទេស​។​
​ ​
​លោក​ដា​ឌី​ណា​អាយុ​២៩​ឆ្នាំ​ជា​ម្ចាស់​ចម្ការ​ទុរេន​ម្នាក់​ក្នុងចំណោម​ច្រើន​នាក់​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​បទ​បង្ហាញ​ខាងលើ​បាន​ឳ្យ​ដឹងថា​លោក​បាន​យល់ច្បាស់​តាមរយ​:​បទ​បង្ហាញ​របស់​មន្ត្រី​កសិកម្ម​ខេត្តកំពង់ចាម​នេះ​។ ដោយ​នឹង​អនុវត្តន៍​តាម​ការណែនាំ​នៅក្នុង​ចម្ការ​ទុរេន​ចំនួន ប្រាំ ហិកតា​របស់លោក​នេះ ពិសេស​លោក​នឹង​ពាំនាំ​នូវ​បទ​បង្ហាញ​ទាំងអស់​ដើម្បី​ពន្យល់​ណែនាំ​ដល់​កសិករ​ជា​ម្ចាស់​ចម្ការ​ទុរេន​ដែល​មិន​បានមក​ចូលរួម​ស្តាប់​បទ​បង្ហាញ​នេះ​ឲ្យ​បាន​យល់ច្បាស់ យកទៅ​ព្យាបាល​កម្ចាត់​ជំងឺ​ដូចគ្នានេះ​។​
​ ​
​លោក រស់​វី​រ៉េត​មេឃុំ​អារក្ស​ត្នោត​បាន​ឳ្យ​ដឹង​ដែរ​ថា​ជំងឺ​ពីរ​មុខ​ខាងលើនេះ​បាន​យាយី​លើ​ដំណាំ​ទុរេន​ជាង ១៥០​ហិកតា​ក្នុងភូមិ​បែក​អន្លូង​និង​ភូមិ​គីឡូ​១០​នេះ​ច្រើន​ឆ្នាំ​ហើយ​។​ប៉ុន្តែ​ការព្យាបាល​ជំងឺ​របស់​កសិករ​កន្ល​ង​មក​ហាក់​មិនសូវ​ទទួលបាន​ផល​គឺ​ការព្យាបាល​ចេះ​តៗ​គ្នា​គ្មាន​រូបមន្ត​និង​គ្មាន​បច្ចេកទេស​ច្បាស់លាស់​។​កន្លងមក​កាលពី​បួន​ឆ្នាំ​មុខ​គឺ​ម្ចាស់​ចម្ការ​ទុរេន​ច្រើន​នាក់​បាន​ចំណាក់ស្រុក​ម្តង​ហើយ​ដោយសារតែ​ប្រឈម​នឹង​ជំងឺផ្សិត​លើ និង​ដង្កូវឌួង​ស៊ី​ដើម​នេះ​៕S/

​បញ្ជា​ឱ្យ​មន្ត្រី​កសិកម្ម​ចុះ​ព្យាបាល​ជំងឺ​លើ​ដើម​ទុរេន​នៅ​ស្រុក​ស្ទឹងត្រង់​


​ ​