​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​,​បំណង (​ដេល្លី​ម៉េល​) ៖ ប្រធានាធិបតី​អ៊ុយ​ក្រែនលោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​៧​វិច្ឆិកា​ថា​វា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការបង្ខំ​ឱ្យ​រុស្ស៊ី​ចូលរួម​ក្នុង​កិច្ច​ច​រ​​ចា​សន្តិភាព “​ពិតប្រាកដ​” ដោយ​ពណ៌នា​ប្រទេស​នេះ​ថា​ជា​កម្លាំង​អស្ថិរភាព​លើ​បញ្ហា​ជាច្រើន រួម​ទាំង​ការប្រែប្រួល​អាកាសធាតុ​។​

​នៅក្នុង​សុន្ទរកថា​វីដេអូ​នៅពេល​យប់​របស់គាត់ លោក​ហ្សេ​លេន​ស្គី​បាន​រិះគន់ “​ឥទ្ធិពល​អស្ថិរភាពរ​បស់​រុស្ស៊ី​” ខណៈ​ពិភពលោក​ប្រឈម​មុខ​នឹង​សង្គ្រាម វិបត្តិ​ថាមពល​និង​ស្បៀងអាហារ​និង​អ្វី​ដែល​គាត់​​ហៅថា​ជា​ការបំផ្លិចបំផ្លាញ​ទំនាក់ទំនង​អន្តរជាតិ​តាម​ទម្លាប់​។ លោក​បាន​និយាយថា របៀបវារៈ​អាកាសធាតុ​គឺ “​ពិតជា​កំពុង​រង​ទុក្ខ​” ប៉ុន្តែ​មិន​អាច “​ផ្អាក​” បានទេ​។​

​លោក​ហ្សេ​លេន​ស្គី​បាន​និយាយថា “​ដូច្នេះ​អ្នក​ដែល​យកចិត្តទុកដាក់​លើ​របៀបវារៈ​អាកាសធាតុ​ក៏​ត្រូវតែ​យកចិត្តទុកដាក់​ផងដែរ​អំពី​តម្រូវការ​ដើម្បី​បញ្ឈប់​ការឈ្លានពាន​របស់​រុស្ស៊ី​ភ្លាមៗ​ស្ដារឡើងវិញ​​នូវ​បូរណភាព​ទឹកដី​របស់​យើង និង​បង្ខំ​ឱ្យ​រុស្ស៊ី​ចូលទៅ​ក្នុង​ការចរចា​សន្តិភា​ពពិតប្រាកដ​”​។​

​ទីប្រឹក្សា​របស់​លោក​ហ្សេ​លេន​ស្គី​មុននេះ​បាន​និយាយថា អ៊ុយ​ក្រែន​បាន​ត្រៀម​ខ្លួន​រួច​ជាស្រេច​សម្រាប់​កិច្ចពិភាក្សា​ជាមួយ​មេដឹកនាំ​រុស្ស៊ី ប៉ុន្តែ​មិនមែន​លោក​ប្រធានាធិបតីវ្ល៉ា​ឌី​មៀ ពូ​ទីន នោះទេ​។ កាសែត Washington Post បាន​និយាយ​កាលពី​ចុង​សប្តាហ៍​ថា រដ្ឋបាលបៃដិ​ន​កំពុង​លើកទឹកចិត្ត​មេដឹកនាំ​អ៊ុ​យក្រែ​ន​ឱ្យ​បង្ហាញ​ការបើកចំហ​ចំពោះ​កិច្ច​ចរចា​។​

ប្រធានាធិបតី​អ៊ុ​យក្រែន លោក​ហ្សេ​លេន​ស្គី​

​ក្នុងការ​ថ្លែង​សុន្ទរកថា​ជា​វីដេអូ​កាលពី​យប់​ថ្ងៃ​ចន្ទ លោក​ហ្សេ​ឡេន​ស្គី ក៏​បាន​អះអាង​ថា តំបន់​ដូណិត​ស​ខ៍នៅ​ភាគ​ខាងកើត​ប្រទេសនៅ​តែ​ជា​ស្នូល​នៃ​ការប្រយុទ្ធ​គ្នា​រវាង​កងកម្លាំង​អ៊ុយ​ក្រែ​ន​និង​រុស្ស៊ី​ដោយ​​ទាហាន​រុស្ស៊ី​មួយ​ថ្ងៃ​ស្លាប់​រាប់រយ​នាក់​។​

​លោក​បាន​និយាយ​ដូច្នេះ​ថា​«​តំបន់​ដូណិត​ស​ខ៍ នៅតែ​ជា​ស្នូល​នៃ​ភាព​ឆ្គួត​ធំធេង​របស់​ពួក​ទាហាន​កាន់កាប់​។​ពួកគេ​ត្រូវបាន​សម្លាប់​រាប់រយ​នាក់​ក្នុង​មួយថ្ងៃៗ​។​ទីវាល​នៅមុខ​ទីតាំង​អ៊ុយ​ក្រែន​រាយប៉ាយ​​ដោយ​សាកសព​ទាហាន​កាន់កាប់​»​។​

​ទីប្រជុំជន​បាក់​មុត​(Bakhmut)​និង​អាវ​ឌី​អ៊ីវ​កា​( Avdiivka)​ជា​ចំណុច​ប្រយុទ្ធ​គ្នា​ខ្លាំង​បំផុត​នៅ​តំបន់​ដូណិត​ស​ខ៍​៕​