ដោយៈ ប.ខុន / ភ្នំពេញៈ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ បានជូនដំណឹង ស្តីពីការព្យាករស្ថានភាពធាតុអាកាស សម្រាប់ពីថ្ងៃទី៩ ដល់ ១៥ ខែវិច្ឆិកា ថាៈ នៅថ្ងៃទី៩ និងថ្ងៃទី១០ ខែវិច្ឆិកា ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលខ្លាំង ពីទ្រនុងសម្ពាធខ្ពស់ និងខ្យល់បក់ មកពីទិសឦសាន ក្នុងល្បឿនបង្គួរ ។

ពីថ្ងៃទី១១ ដល់ ១៥ ខែវិច្ឆិកា ទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ និងខ្យល់បក់ មកពីទិសឦសានខ្សោយ និងជ្រលងសម្ពាធទាប រុញពីសមុទ្រចិនខាងត្បូង បង្កើតបាននូវបាតុភូតម៉ាសខ្យល់ក្តៅ និងម៉ាស់ខ្យល់ត្រជាក់ (Convections) លើប្រទេសកម្ពុជា ។

ស្ថានភាពបែបខាងលើ ធ្វើឲ្យតំបន់ទំនាបកណ្តាល មានសីតុណ្ហភាព អប្បបរមាពី ២២ ទៅ ២៤ អង្សាសេ សីតុណ្ណភាព អតិបរមា មានពី ៣១ ទៅ ៣៣ អង្សាសេ។ នៅថ្ងៃទី៩ និងថ្ងៃទី១០ ខែវិច្ឆិកា អាចមានភ្លៀងធ្លាក់ពីខ្សោយទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ ។

នៅតំបន់ខ្ពង់រាប មានសីតុណ្ហភាព អប្បបរមាពី ២១ ទៅ ២៣ អង្សាសេ សីតុណ្ហភាព អតិបរមា មានពី ៣០ ទៅ ៣២ អង្សាសេ។ នៅថ្ងៃទី៩ និងថ្ងៃទី១០ ខែវិច្ឆិកា អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ ។

សម្រាប់តំបន់មាត់សមុទ្រ មានសីតុណ្ហភាព អប្បបរមាពី ២២ ទៅ ២៤ អង្សាសេ សីតុណ្ហភាព អតិបរមាពី ៣០ ទៅ ៣២ អង្សាសេ អាចមានភ្លៀង ក្នុងកម្រិតពីខ្សោយ ទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ ៕ V / N