​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ អ៊ុយ​ក្រែន​បាន​ទទួលប្រ​ព័ន្ធការ​ពារ​ដែនអាកាស​NASAMS​ជា​លើកដំបូង ដែល​វា​មាន​សារសំខាន់​ក្នុងការ​ពង្រឹង​កងកម្លាំង​ប្រដាប់អាវុធ​របស់​ខ្លួន នេះ​បើ​តាម​ការ​​ប្រកាស​របស់​រដ្ឋមន្ត្រី​ការពារជាតិ អូ​ឡេក​ស៊ី រ៉េ​ហ្ស៍​នី​កូវ​(Oleksii Reznikov)​កាលពី​ថ្ងៃ​ចន្ទ​។​

​ដោយ​អរគុណន័​រវ៉េ​ស អេ​ស្ប៉ាញ​និង​អាម៉េរិក​ចំពោះ​ការដឹកជ​ញ្ជូ​ន​សព្វាវុធ​នេះ​មក លោក រ៉េ​ហ្ស៍​នី​កូវ បាន​សរសេរ​បង្ហោះ​ក្នុងតេឡេ​ក្រាម​ថា «​មើល​នែ នរណា​នៅទីនេះ​! ប្រព័ន្ធ​ការពារ​ដែនអាកាស​NASAMS និង Aspide បាន​មក​ដល់​អ៊ុ​យក្រែន​!​។​សព្វាវុធ​ទាំងនេះ​នឹង​ពង្រឹង​កងទ័ព​អ៊ុយ​ក្រែន​ដ៏​សំខាន់​ហើយ​នឹង​ធ្វើអោយ​មេឃ​របស់​យើង​កាន់តែ​មាន​សុវត្ថិភាព​ឡើង​»​។​

​ប្រធានាធិបតី​អ៊ុយ​ក្រែនលោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​ឡេន​ស្គី កាលពី​សប្តាហ៍​មុន​បាន​ស្នើសុំ​ពួក​មេដឹកនាំ​G-7​អោយជួយ​ការពារ​ដែនអាកាស​អ៊ុយ​ក្រែន​ក្រោយ​រុស្ស៊ី​វាយប្រហារ​តាម​ផ្លូវអាកាស​ទ្រង់ទ្រាយ​ធំ​លើ​​ហេដ្ឋារចនាសម្ពន្ធ​អ៊ុ​យក្រែន​។​

​កាលពី​ថ្ងៃ​សៅ​រ៍លោក​ហ្សេ​ឡេន​ស្គី​បាន​បន្ថែមថា «​យើង​ត្រូវតែ​ការពារ​មេឃ​អ៊ុយ​ក្រែន​ទាំងមូល ហើយ​នឹង​បន្ត​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដែល​អាច​និង​មិន​អាច​សំរាប់​កិច្ចការ​នេះ​»​។​

​ក្រុមប្រឹក្សា​ផ្តល់​យោបល់​RUSI​ដែល​មាន​មូលដ្ឋាន​នៅ​អង់គ្លេស បាន​និយាយ​នៅក្នុង​របាយការណ៍​មួយ​កាលពី​ថ្ងៃ​ចន្ទ​ថា អ៊ុយ​ក្រែន​ត្រូវការ​គ្រឿង​បរិក្ខាយោ​ធា​ទំនើប​និង​គ្រាប់រំសេវ​ពី​លោក​ខាងលិច​ដើម្បី​​ការពារ​ខ្លួនឯង​ពី​កាំជ្រួច​និង​ការវាយប្រហារ​ដោយ​ដ្រូ​ន​៕

​ប្រធានាធិបតី​អ៊ុយ​ក្រែនលោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​ឡេន​ស្គី កាលពី​សប្តាហ៍​មុន​បាន​ស្នើសុំ​ពួក​មេដឹកនាំ​G-7​អោយជួយ​ការពារ​ដែនអាកាស​អ៊ុយ​ក្រែន​ក្រោយ​រុស្ស៊ី​វាយប្រហារ​តាម​ផ្លូវអាកាស​ទ្រង់ទ្រាយ​ធំ​លើ​​ហេដ្ឋារចនាសម្ពន្ធ​អ៊ុ​យក្រែន​