​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ កសិករ​ខ្នាតតូច​នៅ​អនុ​តំបន់​សាហា​រ៉ា​អាហ្វ្រិក​និង​អាស៊ី​ខាងត្បូង ដែល​រងគ្រោះ​ពី​ផល​ប៉ះពាល់​នៃ​កម្តៅ​ផែនដី បាន​ទទួល​ការជំរុញ​ផ្នែក​សប្បុរសធម៌​ចំនួន ១,៤ ពាន់​លាន​ដុល្លារ​អាម៉េរិក​កាលពី​ថ្ងៃ​ចន្ទ​ទី​៧​វិច្ឆិកា ដើម្បី​ជួយ​ពួកគេ​សម្រប​ខ្លួន​ទៅ​នឹង​បរិយាកាស​ផែនដី ដែល​រង​ផលប៉ះពាល់​ខ្លាំង​ឡើង​ដោយ​បម្រែបម្រួល​អាកាសធាតុ​។​

​សេចក្តីប្រកាស​មួយ​នៅ​ឯ​កិច្ចប្រជុំ​កំពូល​អាកាសធាតុ COP27 នៅក្នុង​ទីក្រុង​រមណីយដ្ឋាន​សមុទ្រ​ក្រហម​របស់អេ​ហ្ស៊ី​ប សាម​អែល​សេក (Sharm el-Sheikh) បានឱ្យដឹងថា​ជំនួយ​ឥត​សំណង​របស់​​អង្គការ Bill and Melinda Gates Foundation ដែល​ត្រូវ​ចែកចាយ​ក្នុង​អំឡុង​រយៈពេល​បួន​ឆ្នាំ គឺ​ត្រូវ​បាន​ផ្តល់​ជូន​សម្រាប់​ពង្រី​កការច្នៃប្រឌិត​ក្នុង​តំបន់​ដែល​បង្កើត​ភាព​ធន់​ទប់ទល់​​នឹង​គ្រោះ​រាំងស្ងួត រលក​កម្តៅ និង​ទឹកជំនន់​ធ្ងន់ធ្ងរ ដែល​ពង្រីក​ខ្លាំង​ឡើង​ដោយ​ការឡើង​កម្តៅ​ផែនដី​។​

​អាកាសធាតុ​ធ្ងន់ធ្ងរ​បាន​បំផ្លាញ​ដំណាំ​និង​កាត់បន្ថយ​ទិន្នផល​នៅ​ឆ្នាំ​នេះ​នៅ​ទូ​ទាំង​ទ្វីប​ចំនួន​បួន​។​

​អង្គការ ដែល​តំណាងឱ្យ​គ្រួសារ​កសិករ​ប្រហែល ៣៥០ លាន​នាក់ បាន​ចេញ​លិខិត​ចំហ​មួយ​ទៅ​កាន់​មេដឹកនាំ​ពិភពលោក​កាលពី​ថ្ងៃ​ចន្ទ ដោយ​ព្រមាន​ថា សន្តិសុខ​ស្បៀង​ពិភពលោក​ជួប​ហានិភ័យ លុះត្រាតែ​រដ្ឋាភិបាល​នានា​ជំរុញ​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​ផលិតកម្ម​ខ្នាតតូច និង​អំពាវនាវ​ឱ្យ​ផ្លាស់ប្តូរ​ពី​កសិកម្ម​ឧស្សាហកម្ម​ឆ្ពោះទៅរក​ភាព​ចម្រុះ​និង​វិធីសាស្ត្រ​ដែល​មាន​ភាពស្មុគស្មាញ​ទាប​។​

​លិខិត​ពី​អង្គការ​ចំនួន ៧០ ដែល​តំណាងឱ្យ​កសិករ អ្នកនេសាទ និង​អ្នក​ផលិត​ព្រៃឈើ បាន​និយាយថា​”​ការកើនឡើង​នៃ​ភាពអត់ឃ្លាន​កាលពី​ឆ្នាំមុន​បាន​បង្ហាញ​ពី​ភាពផុយស្រួយ​នៃ​ប្រព័ន្ធ​ស្បៀង​​អាហារ​សកល​” ដែល​ត្រៀម​ខ្លួន​មិនបាន​ល្អ​សម្រាប់​ការប្រែប្រួល​អាកាសធាតុ​។​

“​ការកសាង​ប្រព័ន្ធ​អាហារ​ដែល​អាច​ចិញ្ចឹម​ពិភពលោក​នៅ​លើ​ភព​ដ៏​សែន​ក្តៅ​ត្រូវតែ​ជា​អាទិភា​ពសម្រា​ប់​កិច្ចប្រជុំ​កំពូល COP27″៕

​អាកាសធាតុ​ធ្ងន់ធ្ងរ​បាន​បំផ្លាញ​ដំណាំ​និង​កាត់បន្ថយ​ទិន្នផល​នៅ​ឆ្នាំ​នេះ​នៅ​ទូ​ទាំង​ទ្វីប​ចំនួន​បួន