ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ប្រធានាធិបតី ចូ បៃដិនបានធ្វើការអំពាវនាវចុងក្រោយនៅមួយថ្ងៃមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅថ្ងៃអង្គារនេះឱ្យសមាជិកបក្សប្រជាធិបតេយ្យការពារលទ្ធិប្រជាធិបតេយ្យដោយការយកឈ្នះលើគណបក្សសាធារណរដ្ឋរបស់លោក ដូណាល់ ត្រាំ នៅក្នុងការបោះឆ្នោតមួយដែលការស្ទង់មតិបង្ហាញថាអាចផ្លាស់ប្តូរអំណាចនៅក្នុងទីក្រុងវ៉ាស៊ីនតោន។

ខណៈសមាជិកបក្សសាធារណរដ្ឋឈរនៅទីតាំងល្អដើម្បីឈ្នះយ៉ាងហោចណាស់ការគ្រប់គ្រងដោយផ្នែកលើរដ្ឋសភានិងលោកត្រាំព្រលយពីការត្រឡប់មកប្រជែងតំណែងសេតវិមានក្នុងឆ្នាំ ២០២៤ នៅឯការប្រមូលផ្តុំរបស់គាត់កាលពីល្ងាចថ្ងៃចន្ទ សមាជិកបក្សប្រជាធិបតេយ្យកំពុងត្រៀមខ្លួនសម្រាប់រឿងអាក្រក់បំផុត។

ទោះបីជាគណបក្សសាធារណរដ្ឋឈ្នះបានត្រឹមតែសភាតំណាងរាស្ត្រក៏ដោយ ក៏វានឹងបំផ្លាញរបៀបវារៈនីតិប្បញ្ញត្តិរបស់លោកបៃដិនសម្រាប់រយៈពេលពីរឆ្នាំចុងក្រោយនៃអាណត្តិដំបូងរបស់គាត់ហើយអាចនាំឱ្យមានការធ្លាក់ចុះការគាំទ្ររបស់សហរដ្ឋអាម៉េរិកសម្រាប់ការតស៊ូរបស់អ៊ុយក្រែនប្រឆាំងនឹងរុស្ស៊ីផងដែរ។

លោកបៃដិនបាន​ប្រាប់​ហ្វូង​មនុស្ស​នៅ​សាកលវិទ្យាល័យ​ស្បែកខ្មៅប្រវត្តិសាស្ត្រ​មួយ​ក្នុង​ទីក្រុងបូវី (Bowie)ក្បែរ​ទីក្រុងបាល់ទីម័រ (Baltimore)យ៉ាងដូច្នេះថា​ “ខ្សែជីវិត​របស់​យើង​នឹង​ត្រូវ​កំណត់​ដោយ​អ្វី​ដែល​កើត​ឡើង។ យើងដឹងនៅក្នុងឆ្អឹងរបស់យើងថា លទ្ធិប្រជាធិបតេយ្យរបស់យើងគឺមានគ្រោះថ្នាក់ហើយយើងដឹងថានេះគឺជាពេលវេលារបស់អ្នកដើម្បីការពារវា”។

លោកបានប្រាប់សមាជិកបក្សប្រជាធិបតេយ្យថា “អំណាចស្ថិតនៅក្នុងដៃរបស់អ្នក។ ​ដូច្នេះសូម​នាំគ្នាចេញទៅបោះឆ្នោត​”​។

ការហូរចូលនៃអ្នកគាំទ្រស្តាំនិយមជ្រុលរបស់លោកត្រាំនៅក្នុងសភាក៏នឹងបង្កើនល្បឿនការផ្លាស់ប្តូរដែលកំពុងកើតឡើងនៅក្នុងគណបក្សសាធារណរដ្ឋចាប់តាំងពីអតីតមហាសេដ្ឋីអចលនទ្រព្យរូបនេះធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលដោយការផ្តួលលោកស្រី ហ៊ីលឡារី គ្លីនតុន សម្រាប់តំណែងប្រធានាធិបតីក្នុងឆ្នាំ ២០១៦។

ត្រាំបានអួតថា លោកនឹងធ្វើការប្រកាសធំនៅថ្ងៃ១៥វិច្ឆិកានៅរដ្ឋផ្លរីដា

ត្បិតប្រឈមមុខនឹងការស៊ើបអង្កេតបទឧក្រិដ្ឋលើការយកឯកសារសម្ងាត់កំពូលពីសេតវិមាននិងព្យាយាមលុបចោលការបោះឆ្នោតឆ្នាំ ២០២០ ក៏ដោយក៏ឥឡូវនេះលោកត្រាំនៅតែកំពុងប្រើការបោះឆ្នោតពាក់កណ្តាលអាណត្តិដើម្បីពង្រឹងឋានៈរបស់គាត់ជាមេដឹកនាំជាក់ស្តែងរបស់គណបក្សសាធារណរដ្ឋនិងជាបេក្ខជនប្រធានាធិបតីសន្មត។

នៅក្នុងសុន្ទរកថាដ៏ខ្មៅងងឹតជាទម្លាប់របស់គាត់ទៅកាន់អ្នកគាំទ្រនៅទីក្រុងដេតុន (Dayton)រដ្ឋអូហៃយ៉ូ លោកត្រាំបាននិយាយថា “ប្រសិនបើអ្នកគាំទ្រអាម៉េរិកដែលកំពុងធ្លាក់ចុះនិងដួលរលំ អ្នកច្បាស់ជាទៅបោះឆ្នោតឱ្យក្រុមឆ្វេងនិយមជ្រុលនិងពួកមនុស្សឆ្កួត”។

“ប្រសិនបើអ្នកចង់បញ្ឈប់ការបំផ្លិចបំផ្លាញប្រទេសរបស់យើង ថ្ងៃស្អែកអ្នកត្រូវតែទៅបោះឆ្នោតឱ្យគណបក្សសាធារណរដ្ឋនៅក្នុងរលកពណ៌ក្រហមដ៏ធំ”៕

បេក្ខជន​តំណាងរាស្រ្ត​បក្សប្រជាធិបតេយ្យ លោក វេស ម័ររ៉េ (Wes Moore) ចូលរួម​ជាមួយ​ប្រធានាធិបតី​អាម៉េរិក ចូ បៃដិន ក្នុង​រដ្ឋម៉ារីលែន ក្នុង​ការ​ជួប​ជុំ​ចុងក្រោយ​មុន​ការបោះឆ្នោត​ពាក់កណ្តាល​អាណត្តិ

អត្រាគាំទ្រលោកបៃដិនធ្លាក់ចុះ នៅពេលពួកប្រជាធិបតេយ្យប្រឈមការបាត់បង់សម្លេងក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ