​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្រសិនបើ​មនុស្ស​ត្រូវ​ចុះចត​នៅ​ថ្ងៃ​ណាមួយ​ដោយ​សុវត្ថិភាព​នៅលើ​ភព​ព្រះ​អង្គារ វិស្វករ​ត្រូវតែ​បង្កើត​យានអវកាស​មួយ​ដែល​អាច​បន្ថយល្បឿន​គ្រប់គ្រាន់​ដើម្បី​​រស់រានមានជីវិត​ពី​ការចូល​បរិយាកាស​និង​ចុះ​លើ​ផ្ទៃ​ភព​អង្គារ​។​

​ត្រូវបាន​គេ​ស្គាល់​ថា “​ប្រាំពីរ​នាទី​នៃ​ក្តីរ​ន្ធ​ត់​” ក្នុង​ឆ្នាំ ២០២១ យាន Perseverance Rover របស់​អង្គការ​ណា​សាបាន​ងើបឡើង​ដោយ​គ្មាន​ការខូចខាត​បន្ទាប់​ពី​ចុះទៅ​ភព​ក្រហម​ដោយ​ប្រើ​ឆត្រ​​យោង​ធម្មតា​។​

​ប៉ុន្តែ​ដំណើរការ​ចុះចត​គឺ​ពិបាក​ជាង​សម្រាប់​យាន​ធំ​ជាង​នេះ ដូចជា រ៉ុក្កែត​ដែលមាន​មនុស្ស​ជិះ​នៅ​លើ​នោះ​។​

​សំណាងល្អ ទីភ្នាក់ងារ​អវកាស​អាម៉េរិក​នេះ​អាច​មាន​ដំណោះស្រាយ​ចំពោះ​បញ្ហា​នេះ ក្នុង​ទម្រង់​ជា​របាំង​ការពារ​កម្តៅ​អាច​រីក​រួម​មាឌ​បាន​ស្រដៀង​នឹង​ថាសហោះ​ដែល​នឹង​ត្រូវ​បាញ់​បង្ហោះ​ទៅកាន់​គន្លង​ផែន​​ដី​ទាប​ក្នុង​សប្តាហ៍​នេះ​។​

​នៅ​ពេល​នៅ​ទីនោះ ថាសហោះ​ឈ្មោះ LOFTID នឹង​ពង្រីក​មាឌ មុន​ពេល​ចុះ​មក​ផែនដី​វិញ​។​ណា​សា​សង្ឃឹមថា ការ​ធ្វើតេស្តិ៍​នេះ​នឹង​បង្ហាញ​ពី​របៀប​ដែល​របាំង​ការពារ​កម្តៅ​នេះ​អាច​ដើរតួ​ជា​ហ្វ្រាំង​យក្ស ដើម្បី​​បន្ថយល្បឿន​យានអវកាស​លើ​ភព​អង្គារ​នាពេល​អនាគត​។​

​បច្ចេកវិជ្ជា​នេះ​គ្រោង​នឹង​បាញ់​បង្ហោះ​លើ​រ៉ុក្កែត United Launch Alliance Atlas V នៅ​ថ្ងៃ​ពុធ ទី​៩ វិច្ឆិកា​ពី​មូលដ្ឋានទ័ព​អវកាស​វ៉ាន់​ឌិន​បឺក (Vandenberg) ក្នុង​រដ្ឋ​កាលីហ្វ័រ​ញ៉ា​រួម​​ជាមួយនឹង​ផ្កាយរណប​អាកាសធាតុ JPSS-2 ។​

​នៅពេល​ដែល​ផ្កាយរណប JPSS-2 ទៅដល់​គន្លង​គោចរ របាំង​ការពារ​កម្តៅ​នឹង​បំប៉ោង​ខ្លួន ហើយ​ត្រូវបាន​ដាក់​នៅ​លើ​គន្លង​ចូល​មក​ផែនដី​វិញ​ពី​គន្លង​ផែនដី​ទាប​ដើម្បី​សាកល្បង​សមត្ថភាព​​របស់​វា​ក្នុងការ​បន្ថយល្បឿន​និង​រស់រានមានជីវិត​ពី​ការចូល​មក​ផែនដី​វិញ​។​

​ប្រសិនបើ​ការសាកល្បង​ទទួលបាន​ជោគជ័យ​វា​អាច​បង្ហាញ​ថា​មាន​សារៈសំខាន់​ក្នុង​ការជួយ​ណា​សា​សម្រេចបាន​នូវ​គោលដៅ​ប្រកបដោយ​មហិច្ឆតា​របស់​ខ្លួន​ក្នុង​ការបញ្ជូន​មនុស្ស​ទៅកាន់​ភព​​ក្រហម​ក្នុង​ទសវត្សរ៍​ក្រោយ​៕

​ថា​សហោះ LOFTID គ្រោង​នឹង​បាញ់​បង្ហោះ​លើ​រ៉ុក្កែត United Launch Alliance Atlas V នៅ​ថ្ងៃ​ពុធ ទី​៩ វិច្ឆិកា​ពី​មូលដ្ឋានទ័ព​អវកាស​វ៉ាន់​ឌិន​បឺក​