ដោយ:សុផល/ភ្នំពេញ៖ ភ្ញៀវទេសចរផ្ទៃក្នុងចាប់ពីថ្ងៃទី៣១ ខែតុលាដល់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២២ មានចំនួនសរុប៨០៣,៤១៣នាក់ ។ក្នុងនោះភ្ញៀវជាតិ៧៧២,៩៤២នាក់និងភ្ញៀវបរទេសផ្ទៃក្នុង៣០,៤៧១នាក់។នេះបើយោងតាមប្រភពក្រសួងទេសចរណ៍ផ្សព្វផ្សាឱ្យដឹងនៅថ្ងៃទី៨វិច្ឆិកានេះ។

ប្រភពដដែលបន្តថា គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ ខេត្តកំពត ២០៧,២៤៥នាក់, ខេត្តព្រះសីហនុ ១៦០,៤៦០នាក់, ខេត្តបន្ទាយមានជ័យ ១២៣,៨៥៦នាក់,ខេត្តកំពង់ធំ ១០៧,៩០៤នាក់,ខេត្តសៀមរាប ៤៣,៤៩២នាក់,ខេត្តតាកែវ ២៩,១៥៥នាក់
និង ខេត្តរាជធានីភ្នំពេញ ២២,៩៥៤នាក់។

ក្រសួងទេសចរណ៍បញ្ជាក់ថា តួលេខខាងលើ មិនទាន់រាប់បញ្ចូលភ្ញៀវទេសចរសម្រាប់ថ្ងៃឈប់សម្រាកព្រះរាជ្យពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែអកអំបុកនោះទេ។

នាសប្តាហ៍កន្លងមក បណ្តាខេត្តមួយចំនួន ដូចជាខេត្តកំពង់ធំ បន្ទាយមានជ័យ និងកំពត បានរៀបចំពិធីប្រណាំងទូក បណ្តែតប្រទីប អុជកាំជ្រួច ការតាំងពិព័រណ៍ និងព្រឹត្តិការណ៍កម្សាន្តជាច្រើនទៀត។
ប្រជាពលរដ្ឋបានចាកចេញពីរាជធានីភ្នំពេញទៅស្រុកកំណើត ក៏ដូចជាផ្តើមដំណើរកម្សាន្តតាំងពីថ្ងៃសៅរ៍មកម្ល៉េះ និងបន្តរហូតដល់ថ្ងៃឈប់សម្រាកព្រះរាជ្យពិធីបុណ្យអុំទូកផ្លូវការ និងអាចបន្តរហូតដល់ចុងសប្តាហ៍នេះ៕សរន / N