ដោយ៖តារារិទ្ធ(ភ្នំពេញ) នៅក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់លោក ផាម មិញជិញ (Pham Minh Chinh)នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀត ណាមនៅកម្ពុជាកិច្ច ព្រមព្រៀងនិងអនុស្សារណៈយោគយល់គ្នាប្រមាណចំនួន ១១ អាចនឹងត្រូវចុះហត្ថលេខនៅព្រឹកថ្ងៃទី៨ខែ វិច្ឆិកា នេះបើមិនមានការ កែសម្រួលណាមួយនោះទេ។នេះបើយោងលើលិខិតរបស់លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិជម្រាបជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ។

ពិធីចុះហត្ថលេខានេះធ្វើឡើងក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាជាមួយលោកផាម មិញជិញ នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋ នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា២០២២នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាច ក្រកម្ពុជា ។

ភាគីវៀតណាមនិងក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជាស្នើសុំចុះហត្ថលេខាលើឯកសារចំនួន ១១ ដូចខាងក្រោម៖

១.អនុស្សារណការយោគយល់គ្នាស្ដីពីប្រភេទនិងបរិមាណយានយន្តពាណិជ្ជកម្មដើម្បីអនុវត្តកិច្ចព្រមព្រៀងនិងពិធីសាររវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលនៃសា ធារណរដ្ឋសង្គមនិយមវៀតណាមសម្រាប់ការដឹកជញ្ជូនតាមផ្លូវគោក ។ ចុះហត្ថលេខាដោយលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូននិងលោក ង្វៀង វ៉ាន់ថាង រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនវៀត ណាម។

២.អនុស្សាណៈយោគយល់គ្នារវាងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនៃព្រះរាជាណាចក្រកម្ពុជានិងក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទនៃសាធារណ រដ្ឋសង្គមនិយមវៀតណាមលើ កិច្ចសហប្រតិបត្តិការវិស័យកសិកម្ម ។ ចុះហត្ថលេខាដោយលោក ឌិត ទីណារដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនិងលោក ង្វៀន ហ័ងហៀប អនុរដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម។

៣.កិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំ ដែនរវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលសាធារណរដ្ឋសង្គ មនិយមវៀតណាម។

៤.គេចអនុវត្តរួមគ្នារវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាមស្ដីពីកិច្ចសហប្រតិបត្តិការរដ្ឋបាលរួមគ្នាក្រោមក្របខណ្ឌនៃមាត្រា ៥៦(១)(ក) នៃបញ្ញត្តិរបស់គណៈកម្មការដែលទទួ លបានប្រតិភូកម្មអំណាច(សហភាពអឺរ៉ុប)២០១៥/២៤៤៦ចុះថ្ងៃទី ២៨ ខែកក្កដាឆ្នាំ២០១៥ បំពេញបន្ថែមបទបញ្ញត្តិ(សហភាពអឺរ៉ុប )លេខ ៩៥២ /២០១៣នៃសភានិងក្រុមប្រឹ ក្សាអឺរ៉ុប ទាក់ទងទៅនឹងវិធានលំអិត ស្ដីព័ន្ធបញ្ញត្តិជាក់លាក់នៃក្រុមគយរបស់សភាពសម្រាប់គ្រឿងបង្គំ និងផ្នែករបស់តូចចក្រយាន ។

៥.គេចអនុវត្តរួមគ្នារវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលសាធារណរដ្ឋសង្គមនិយមវៀតណាមស្ដីពីកិច្ចសហប្រតិបត្តិការរួមគ្នាអនុលោម តាមផ្នែក ១៨ (៣)(ខ) នៃបញ្ញត្តិគយ២០២០( ដើមកំណើតទំនិញដែល អាចគិតពន្ធៈគម្រោងអនុគ្រោះពន្ធ)(ការចាកចេញពីសមាជិកភាពនៃសហភាពអឺរ៉ុប)សម្រាប់គ្រឿងបង្គំនិងផ្នែករបស់តូចចក្រយាន។

ឯកសារទី ៣ ទី ៤ និងទី ៥ ចុះហត្ថលេខាដោយលោក ប៉ាន់ សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងលោក ង្វៀន ហុងឌីន រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនៅពា ណិជ្ជកម្មវៀតណាម។

៦.អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជានិងវិទ្យុសំឡេងវៀតណាមនៃសាធារណរដ្ឋសង្គមនិយមវៀតណាមស្ដីពីកិច្ច សហប្រតិបត្តិការវិទ្យុនិងទូរទស្សន៍សម្រាប់ឆ្នាំ ២០២២-២០២៥។ ចុះហត្ថលេខាដោយលោក ខៀវ កញ្ញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងលោក ដូ ទៀនស៊ី អគ្គនាយកនៃវិទ្យុសំឡេងវៀតណាម។

៧.អនុស្សាណៈនៃការយោគយល់គ្នារវាងក្រសួងព្រៃសណីយ៍និងទូគមនាគមន៍នៃព្រះរាជាណាចក្រកម្ពុជានិងក្រសួងព័ត៌មាននិងទូរគមនាគមន៍នៃសាធា រណរដ្ឋសង្គមយូរវៀតណាមស្ដីពីការធ្វើប្រតិបត្តិការលើវិស័យប្រៃសណី យ៍ទូគរមាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននិង បរិវត្តកម្មឌីជីថល ។ ចុះហត្ថលេខាដោយលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃស ណីយ៍និងទូគមនាគមន៍និងលោក ង្វៀន ម៉ាញ់ហ៊ុង រដ្ឋ មន្ត្រី ក្រសួងព័ត៌មាននិងគមនាគមន៍ វៀតណាម។

៨.អនុស្សាណៈនៃការយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងក្រសួងធម្មការនិងសាសនានៃព្រះរាជា ណាចក្រកម្ពុជានិងគណៈកម្មការជនជាតិនៃសាធារណរដ្ឋសង្គមនិយម វៀតណាម។ ចុះហត្ថលេខាដោយលោក ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនានិងលោក ហៅ អាឡេញ ប្រធានគណៈ កម្មការជនជាតិ។

៩.អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៃព្រះរាជាណាចក្រកម្ពុជានិងក្រសួងការងារជនពិការនិងសង្គមកិច្ចនៃសាធារណរដ្ឋសង្គមនិយមវៀតណាមស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ។ចុះហត្ថលេខាដោយលោកអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងលោក ដាវ ង៉ុកហ្សុង រដ្ឋមន្ត្រីក្រសួងការ ងារជនពិការសង្គមកិច្ច ។

១០.អនុស្សាណៈនៃការយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការផ្នែកនវានុវត្តន៍ហិរញ្ញវត្ថុនិងប្រព័ន្ធទូទាត់សងប្រាក់រវាងធនាគារជាតិនៃកម្ពុជានិងធនាគាររដ្ឋវៀតណាម។ចុះហត្ថលេខា ដោយលោក ជា ចាន់តូទេសាភិបាលនៃធនាគារជាតិកម្ពុជានិងលោកស្រី ង្វៀន ធិហុង ទេសាភិបាលនៃធនាគាររដ្ឋវៀតណាម។

១១.អនុស្សរណៈនៃការយកជល់គ្នារវាងក្រុមហ៊ុនវៀតថែល ខេមបូឌា ជា មួយក្រសួងប្រៃសណីយ៍និងទូគមនាគមន៍ ។ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានឯកភាពចុះហត្ថលេ ខាលើអនុស្សាណៈខាងលើនេះ ។

បើតាមលោក ប្រាក់ សុខុន កាលពីថ្ងៃទី ៦ ខែវិច្ឆិកា ២០២២ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមបានជូនដំណឹងមកក្រសួងពាណិជ្ជកម្មកម្ពុជាថា កិច្ចសម្របសម្រួលជំរុញពា ណិជ្ជកម្មទ្វេភាគីរវាងរដ្ឋភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាមសម្រាប់អនុវត្តឆ្នាំ២០២៣ -២០២៤មិនទាន់អាចចុះហត្ថលេខាបានទេ។

ឯកសារមួយទៀតអ្នកឧកញ៉ា សុខ គង់ បានស្នើសុំចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងក្រុមហ៊ុន សុខា អូតែល និងក្រុមហ៊ុន ណូវ៉ា គ្រុបក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់នាយករដ្ឋមន្រ្តីទាំងពីរផងដែរ ។ ឯកអគ្គរដ្ឋទូតវៀតណាមបានបញ្ជាក់ផ្ទាល់មាត់ជូនថា ផាគីវៀតណាមពុំមានការជំ ទាស់អ្វី ប្រសិនបើភាគីកម្ពុជាឯកភាព ៕