​ប្រែ​សម្រួលៈ​បំណង​(​វ៉េ​អិន​អិច​ស្ព្រេ​ស​)៖ ជនជាតិ​ស្រីលង្កា​ជាង​៣០០​នាក់​ត្រូវបាន​ជួយ​សង្គ្រោះ​ពី​ទឹកសមុទ្រ​នៅឯនា​យកោះ​ស្ព្រាត​លី​ក្រោយ​ពី​ទូក​រត់ពន្ធ​មនុស្ស​របស់​គេ​ខូច​និង​រសាត់អណ្តែត​។​

​អ្នកនាំពាក្យ​ម្នាក់​សំរាប់​មជ្ឈមណ្ឌល​សម្រប​សម្រួល​ការស្វែងរក​និង​សង្គ្រោះ​វៀតណាម​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា ទីភ្នាក់ងារ​នេះ​បានទទួល​ព័ត៌មាន​ថា ទូក​Lady R3​ដោត​ទង់ជាតិ​មី​យ៉ាន់​ម៉ា ជាមួយ​ជនជាតិ​ស្រីលង្កា​ចំនួន​៣០៣​នាក់​បាន​ធ្វើដំណើរ​ទៅ​កាណាដា តែ​វា​ជួប​បញ្ហា​។​

​កាលពី​ថ្ងៃ​៥​វិច្ឆិកា នៅពេល​ទូក​នេះ​នៅ​ចម្ងាយ​ប្រមាណ​២៥៨​ម៉ែ​ល៍ពី​ឆ្នេរ​ខេត្ត​វុង​តាវ​(Vung Tau)​ភាគ​ខាងត្បូង​វៀតណាម បន្ទប់​ដាក់​ម៉ាស៊ីន​របស់​វា​ត្រូវ​ទឹក​ចូល​និង​វា​បានចាប់ផ្តើម​រសាត់អណ្តែត​។​មាន​​រលក​ធំៗ​ក្នុងពេលនោះ​។​

​មជ្ឈមណ្ឌល​បន្ទាប់មក​បាន​ព្យាយាម​ទាក់ទង​ទូក​នេះ​និង​បញ្ជូន​សញ្ញា​គ្រាអាសន្ន​ទៅកាន់​នាវា​ផ្សេង​នៅ​ជិតៗ​នោះ​។​នៅ​ម៉ោង​បី​រសៀល​ថ្ងៃ​ចន្ទ វា​នា​ជប៉ុន Helios Leader​បាន​ស្ថិតនៅ​តំបន់​នោះ និង​​ត្រូវបាន​ស្នើសុំ​អោយ​ជួយ​សង្គ្រោះ​មនុស្ស​ចេញ​ពី​ទូក​Lady R3​។​

​នាវា​ជប៉ុន​បាន​ទៅដល់​ទូក​កំពុង​មាន​បញ្ហា នៅពេល​មនុស្ស​ក្នុង​ទូក​កំពុង​ភ័យ​បុក​ពោះ​ទាំងអស់គ្នា​។​ក្រោយពី​ជួយ​សង្គ្រោះ ជំនួយ​វេជ្ជសាស្ត្រ​និង​ស្បៀងអាហារ​ត្រូវបាន​ផ្តល់​។​សរុប បុរស​២៦៤​នាក់ ស្ត្រី​១៩​នាក់​និង​ក្មេង​២០​នាក់​ត្រូវ​នាំ​មក​ដល់​វុង​តាវ​នៅ​ថ្ងៃ​អង្គារ​៕

​នាវា​ជប៉ុន​បាន​ទៅដល់​ទូក​កំពុង​មាន​បញ្ហា នៅពេល​មនុស្ស​ក្នុង​ទូក​កំពុង​ភ័យ​បុក​ពោះ​ទាំងអស់គ្នា​