ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ព្រះ​ចន្ទ​លោហិត​ដ៏​អាក្រក់​មួយ​គ្រោង​នឹង​រះ​ឡើង​ពី​ព្រលឹម​អុល​មុន​ថ្ងៃ​បោះឆ្នោត​ថ្ងៃ​អង្គារ​នេះ (​នៅ​សហរដ្ឋ​អាម៉េរិក​)​ត្រូវ​ជា​យប់​ថ្ងៃ​អង្គា​នៅ​អាស៊ី​ហើយ​​នឹង​អាច​មើលឃើញ​នៅ​ទូ​ទាំង​ផ្នែក​នៃ​អាម៉េរិក​ខាងជើង កណ្តាល និង​ខាងត្បូង​ អូស្រ្តាលីនិង​អាស៊ី​។​

​ព្រឹត្តិការណ៍​លោកធាតុ ដែល​គ្រោង​នឹង​បង្ហាញ​នៅ​ថ្ងៃទី ៨ ខែវិច្ឆិកា កើត​ឡើង​នៅ​ពេល​ដែល​ព្រះអាទិត្យ ផែនដី និង​ព្រះ​ចន្ទ​នៅ​ស្រប​បន្ទាត់​គ្នា​យ៉ាង​ល្អ​ឥតខ្ចោះ​ហើយ​ពន្លឺព្រះអាទិត្យ​តែមួយគត់​ដែល​​ទៅដល់​ផ្ទៃ​ព្រះ​ចន្ទ​គឺជា​អ្វី​ដែល​ត្រូវ​ឆ្លងកាត់​បរិយាកាស​របស់​ភពផែនដី​យើង ពោល​បើ​ធូលី​កាន់តែ​ច្រើន​នៅក្នុង​បរិយាកាស​ភពផែនដី​របស់​យើង វា​នឹង​កាន់តែ​ធ្វើឱ្យ​ព្រះ​ចន្ទ​មាន​ពណ៌​ក្រហម​។​

​អ្នកឃ្លាំមើល​មេឃ​នឹង​មិន​ចង់​ខកខាន​បាតុភូត​ចន្ទ​គ្រាស​ដ៏​កម្រ​នេះ​ទេ​ព្រោះថា​វា​នឹង​កើតឡើង​ម្តងទៀត​នៅ​ឆ្នាំ ២០២៥​។​ព្រះ​ចន្ទ​ក្រហម​នឹង​អាច​មើលឃើញ​ដោយ​ភ្នែក​ទទេ ហើយ​អង្គការ​ណា​សា​​និយាយថា “​អ្នក​នឹង​អាច​ឃើញ​ចន្ទ​គ្រាស​ពេញវង់​នៅ​មុនពេល​ថ្ងៃ​រះ​”​។​

​ចន្ទ​គ្រាស​ពេញវង់​នឹង​អាច​មើលឃើញ​នៅ​ទូទាំង​អាម៉េរិក​ខាងជើង​និង​កណ្តាល និង​នៅ​អេក្វាទ័​រ កូឡុំប៊ី និង​ផ្នែក​ខាងលិច​នៃ​វ៉េណេស៊ុយ​អេ​ឡា​និង​ប៉េ​រូ​។​

​ទោះយ៉ាងណា អ្នក​ដែល​រស់នៅ​ក្នុង​ទ្វីប​អាស៊ី អូស្ត្រាលី និង​នូវែ​លសេ​ឡង់ នឹង​អាច​មើលឃើញ​ចន្ទ​គ្រាស​ខ្លះៗ ប៉ុន្តែ​ព្រះ​ចន្ទ​ប្រហែលជា​មិន​មាន​ពណ៌​ក្រហម​ទេ​៕

​ចន្ទ​គ្រាស​ពេញវង់​នឹង​អាច​មើលឃើញ​នៅ​ថ្ងៃ​អង្គារ​នេះ​