​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០២២ បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​កម្លាំង ដែល​ត្រៀម​រួចជាស្រេច​នៅតាម​គ្រប់​គោលដៅ តាម​ផែនការ ដើម្បី​ត្រៀម​ការពារ សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាស​ពិធី​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៤០-៤១ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ផ្សេងទៀត ។​

​គួរ​បញ្ជាក់ថា កម្លាំង​សមត្ថកិច្ច​ប្រមាណ​ជាង មួយ​ម៉ឺន​នាក់ មកពី ១៤ ស្ថាប័ន​ពាក់ព័ន្ធ រួមទាំង​រថយន្ត​ការ​ពារ​គ្រាប់ និង​មាន​ទាំង​ការពារ​ផ្លូវអាកាស ផ្លូវទឹក ដើម្បី​ត្រៀម​ការពារ​ប្រមុខរដ្ឋ និង ប្រមុខ​រដ្ឋាភិបាល ដែល​នឹង​អញ្ជើញ​មក​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤០ និង​ទី​៤១ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ ដែល​ន​នឹង ប្រព្រឹត្ត ទៅ​ចាប់ពី​ថ្ងៃទី​៨ ដល់​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២២៕​