ដោយ៖តារារិទ្ធ(ភ្នំពេញ)ប្រមុខរដ្ឋាភិបាលកម្ពុជា​ និង វៀតណាមបានឯកភាពគ្នាពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការមិត្តភាពរវាងប្រទេសទាំងពីរ ពិសេសលើវិស័យសេដ្ឋកិច្ចតាម រយៈបន្តជំរុញការផ្លាស់ប្ដូរថ្នាក់ដឹកនាំរវាងប្រទេសទាំងពីរទាំងថ្នាក់ដឹកនាំ ទាំងយុវជននិ ងប្រជាជនទាំងពីរធ្វើទស្សនកិច្ចគ្នាទៅវិញទៅមក។ ជំរុញការតភ្ជាប់ខឿនសេដ្ឋកិច្ចរវាងប្រទេ សទាំងពីរទាំងផ្នែកទន់និងផ្នែករឹង,ជំរុញពាណិជ្ជកម្មឆ្លងដែនរវាងប្រទេសទាំងពីរតាមរយៈពង្រឹងពាណិជ្ជកម្មតាមព្រំដែនផងនិងពង្រីកឲ្យមានទីផ្សារនិងបើកច្រកតាមព្រំដែនប្ថែមដើម្បីឲ្យមានទំនិញចេញចូលរវាងប្រទេសទាំងពីរផង។ជាមួយមេដឹកនាំប្រទេសទាំងពីរបានឯកភាពគ្នាក្នុងការជំរុញការតភ្ជាប់ប្រទេសទាំងពីរតាមផ្លូវគោកផ្លូវទឹកនិងផ្លូវអាកាស តាមរយៈការបើកឲ្យមានការហោះ ហើរត្រង់ពីខេត្តផ្សេងៗឬពីទីក្រុងធំៗរវាងប្រទេសទាំងពីរទៅកាន់គ្នាទៅវិញទៅមកនិង មានការឯកភាពគ្នាជំរុញឲ្យមានកិច្ចសហប្រតិបត្តិការយ៉ាងខ្លាំងទៅលើវិស័យឌីជីថលផងដែរ ។ នេះបើយោងតាមលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី ៨ខែ វិច្ឆិកា ២០២២ បានអញ្ជើញជួបពិភាក្សាការងារ ទ្វេភាគីជាមួយ លោក ផាម មិញជិញ (Pham Minh Chinh)នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។

បើតាមលោក អ៊ាង សុផល្លែត​ ក្នុងជំនួបនោះ លោក ផាម មិញជិញ នាយករដ្ឋមន្រ្តីវៀតណាមបានអបអរសាទរចំពោះខួបអនុស្សាវរិយ៍ឯករាជ្យជាតិរបស់កម្ពុជា និងក៏បានសំដែងការ អបអរសាទរចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានដឹកនាំក្នុងនាមជាប្រធានអាស៊ានបានជោគជ័យរហូតមកដល់ពេលនេះ។ ពីនោះទៅទៀតលោកបានជម្រាបជូនសម្ដេចតេជោ ពីស្ថានភាពទូទៅរបស់ប្រទេសវៀតណាម ។

ថ្នាក់ដឹកនាំកំពូលទាំងពីរបានពិភាក្សាគ្នាលើទិដ្ឋភាពទាំងនយោបាយនិងទិដ្ឋភាពសេដ្ឋកិច្ចនៅក្នុងនោះថ្នាក់ដឹកនាំកំពូលទាំងពីរបានឯកភាពគ្នាពង្រឹ ងនិងពង្រីកកិច្ចសហប្រតិបត្តិការមិត្តភាពរវាងប្រទេសទាំងពីរពិសេសលើវិស័យសេដ្ឋកិច្ចតាមរយៈបន្តជំរុញការផ្លាស់ប្ដូរថ្នាក់ដឹកនាំរវាងប្រទេសទាំងពីរទាំងថ្នាក់ដឹកនាំទាំងយុវជននិងប្រជាជនទាំងពីរធ្វើទស្សនកិច្ចគ្នាទៅវិញទៅមក ។ ជំរុញការតភ្ជាប់ខឿនសេដ្ឋកិច្ចរវាងប្រទេសទាំងពីរទាំងផ្នែកទន់និងផ្នែករឹង,ជំរុញពាណិជ្ជកម្មឆ្លងដែនរវាងប្រទេសទាំងពីរតាមរយៈពង្រឹងពាណិជ្ជកម្មតាម ព្រំដែនផងនិងពង្រីកឲ្យមានទីផ្សារនិងបើកច្រកតាមព្រំដែន ប្ថែមដើម្បីឲ្យមានទំនិញចេញចូលរវាងប្រទេសទាំងពីរផង។ជាមួយមេដឹកនាំប្រទេសទាំងពីរបានឯកភាពគ្នាក្នុងការជំរុញការតភ្ជាប់ប្រទេសទាំងពីរតាមផ្លូវគោកផ្លូវទឹកនិងផ្លូវអាកាសតាមរយៈការបើកឲ្យមានការហោះហើរត្រង់ពីខេត្តផ្សេងៗឬពីទីក្រុងធំៗរវាងប្រទេសទាំងពីរទៅកាន់គ្នាទៅវិញទៅមកនិង មានការឯកភាពគ្នាជំរុញឲ្យមានកិច្ចសហប្រតិបត្តិការយ៉ាង ខ្លាំងទៅលើវិស័យឌីជីថលផងដែរ ។

ជាការឆ្លើយតបនៅក្នុងឱកាសនោះសម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណផងដែរចំពោះភាគីវៀតណាមដែលតែងតែផ្ដល់នូវអាហារូបករណ៍ជូនដល់កម្ពុជាហើយសម្ដេចបាន សំដែងការអបអរសាទរចំពោះប្រទេសវៀតណាមដែលបានទទួលកំណើនសេដ្ឋកិច្ចយ៉ាងល្អនិងទប់ស្កាត់ជំងឺកូវីដបានយ៉ាងល្អ។

បន្ទាប់ពីជំនួបទ្វេភាគីរួចមក លោក ផាម មិញជិញ (Pham Minh Chinh)នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាមនិងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈយោគយល់គ្នាប្រមាណចំនួន ១១ ដូចខាងក្រោម៖

១.អនុស្សារណការយោគយល់គ្នាស្ដីពីប្រភេទនិងបរិមាណយានយន្តពាណិជ្ជកម្មដើម្បីអនុវត្តកិច្ចព្រមព្រៀងនិងពិធីសាររវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលនៃសា ធារណរដ្ឋសង្គមនិយមវៀតណាមសម្រាប់ការដឹកជញ្ជូនតាមផ្លូវគោក ។ ចុះហត្ថលេខាដោយលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូននិងលោក ង្វៀង វ៉ាន់ថាង រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនវៀត ណាម។

២.អនុស្សាណៈយោគយល់គ្នារវាងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនៃព្រះរាជាណាចក្រកម្ពុជានិងក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទនៃសាធារណ រដ្ឋសង្គមនិយមវៀតណាមលើ កិច្ចសហប្រតិបត្តិការវិស័យកសិកម្ម។ ចុះហត្ថលេខាដោយលោក ឌិត ទីណារដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនិងលោក ង្វៀន ហ័ងហៀប អនុរដ្ឋមន្ត្រីក្រសួងកសិកម្មនិង អភិវឌ្ឍន៍ជនបទវៀតណាម។

៣.កិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំ ដែនរវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលសាធារណរដ្ឋសង្គ មនិយមវៀតណាម។

៤.គេចអនុវត្តរួមគ្នារវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាមស្ដីពីកិច្ចសហប្រតិបត្តិការរដ្ឋបាលរួមគ្នាក្រោមក្របខណ្ឌនៃមាត្រា ៥៦(១)(ក) នៃបញ្ញត្តិរបស់គណៈកម្មការដែលទទួ លបានប្រតិភូកម្មអំណាច(សហភាពអឺរ៉ុប)២០១៥/២៤៤៦ចុះថ្ងៃទី ២៨ ខែកក្កដាឆ្នាំ២០១៥ បំពេញបន្ថែមបទបញ្ញត្តិ(សហភាពអឺរ៉ុប )លេខ ៩៥២ /២០១៣នៃសភានិងក្រុមប្រឹ ក្សាអឺរ៉ុប ទាក់ទងទៅនឹងវិធានលំអិត ស្ដីព័ន្ធបញ្ញត្តិជាក់លាក់នៃក្រុមគយរបស់សភាពសម្រាប់គ្រឿងបង្គំ និងផ្នែករបស់តូចចក្រយាន ។

៥.កិច្ចអនុវត្តរួមគ្នារវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលសាធារណរដ្ឋសង្គមនិយមវៀតណាមស្ដីពីកិច្ចសហប្រតិបត្តិការរួមគ្នាអនុ លោមតាមផ្នែក ១៨ (៣)(ខ) នៃបញ្ញត្តិគយ២០២០( ដើមកំណើតទំនិញដែល អាចគិតពន្ធៈគម្រោងអនុគ្រោះពន្ធ)(ការចាកចេញពីសមាជិកភាពនៃសហភាពអឺរ៉ុប)សម្រាប់គ្រឿងបង្គំនិងផ្នែករបស់តូចចក្រយាន។

ឯកសារទី ៣ ទី ៤ និងទី ៥ ចុះហត្ថលេខាដោយលោក ប៉ាន់ សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងលោក ង្វៀន ហុងឌីន រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនៅពាណិជ្ជកម្មវៀតណាម។

៦.អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជានិងវិទ្យុសំឡេងវៀតណាមនៃសាធារណរដ្ឋសង្គមនិយមវៀតណាមស្ដីពីកិច្ចសហប្រតិបត្តិការវិទ្យុនិងទូរទស្សន៍សម្រាប់ឆ្នាំ ២០២២-២០២៥ ។ ចុះហត្ថលេខាដោយលោក ខៀវ កញ្ញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងលោក ដូ ទៀនស៊ី អគ្គនាយកនៃវិទ្យុសំឡេងវៀតណាម។

៧.អនុស្សាណៈនៃការយោគយល់គ្នារវាងក្រសួងព្រៃសណីយ៍និងទូគមនាគមន៍នៃព្រះរាជាណាចក្រកម្ពុជានិងក្រសួងព័ត៌មាននិងទូរគមនាគមន៍នៃសាធា រណរដ្ឋសង្គមយូរវៀតណាមស្ដីពីការធ្វើប្រតិបត្តិការលើវិស័យប្រៃសណី យ៍ទូគរមាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននិង បរិវត្តកម្មឌីជីថល ។ ចុះហត្ថលេខាដោយលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃស ណីយ៍និងទូគមនាគមន៍និងលោក ង្វៀន ម៉ាញ់ហ៊ុង រដ្ឋ មន្ត្រី ក្រសួងព័ត៌មាននិងគមនាគមន៍វៀតណាម។

៨.អនុស្សាណៈនៃការយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងក្រសួងធម្មការនិងសាសនានៃព្រះរាជា ណាចក្រកម្ពុជានិងគណៈកម្មការជនជាតិនៃសាធារណរដ្ឋសង្គមនិយម វៀតណាម។ ចុះហត្ថលេខាដោយលោក ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនានិងលោក ហៅ អាឡេញ ប្រធានគណៈ កម្មការជនជាតិ។

៩.អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៃព្រះរាជាណាចក្រកម្ពុជានិងក្រសួងការងារជនពិការនិងសង្គមកិច្ចនៃសាធារណរដ្ឋសង្គមនិយមវៀតណាមស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ។ចុះហត្ថលេខាដោយលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដា លវិជ្ជាជីវៈនិងលោក ដាវ ង៉ុកហ្សុង រដ្ឋមន្ត្រីក្រសួងការ ងារជនពិការសង្គមកិច្ច ។

១០.អនុស្សាណៈនៃការយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការផ្នែកនវានុវត្តន៍ហិរញ្ញវត្ថុនិងប្រព័ន្ធទូទាត់សងប្រាក់រវាងធនាគារជាតិនៃកម្ពុជានិងធនាគាររដ្ឋវៀតណាម។ចុះហត្ថលេខា ដោយលោក ជា ចាន់តូ ទេសាភិបាលនៃធនាគារជាតិកម្ពុជានិងលោកស្រី ង្វៀន ធិហុង ទេសាភិបាលនៃធនាគាររដ្ឋវៀតណាម។

១១.អនុស្សរណៈនៃការយកជល់គ្នារវាងក្រុមហ៊ុនវៀតថែល ខេមបូឌា ជា មួយក្រសួងប្រៃសណីយ៍និងទូគមនាគមន៍ ។ ក្រសួងប្រៃសណីយ៍និងទូកគមនាគម ន៍បានឯកភាពចុះហត្ថលេ ខាលើអនុស្សាណៈខាងលើនេះ  ៕