​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ប៊ី​ប៊ីស៊ី​) ៖ ក្រុម​ហង្ស​ក្រហម Liverpool បាន​ចាប់​គូ​ប៉ះចំ​ក្រុម​ម្ចាស់​ជើងឯក Real Madrid ក្នុង​វគ្គ ១៦ ក្រុម​ចុងក្រោយ​នៃ​ក្របខ័ណ្ឌ Champions League ដែល​គូ​នេះ​ធ្លាប់​ប៉ះ​គ្នា​ថ្មីៗ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​កាល​ពី​រដូវ​កាល​មុន​។​

​ម្ចាស់​ជើងឯក ១៤ សម័យកាល Real Madrid បាន​យក​ឈ្នះ Liverpool ១-០ ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​កាលពី​ឆ្នាំមុន​នៅ​ទីក្រុង​ប៉ារីស ដោយសារ​គ្រាប់​បាល់​របស់​កីឡាករ វី​នី​សៀ ជូនៀ (Vinicius Junior) នៅ​នាទី​ទី ៥៩ ។​

​ម្ចាស់​ជើងឯក Premier League គឺ Manchester City ត្រូវ​ប៉ះ​ក្រុម​អាល្លឺម៉ង់ RB Leipzig ខណៈ Tottenham ប្រកួត​ជា​មួយ​ក្លិប​យក្ស​អ៊ីតាលី AC Milan​។​

Chelsea ក៏​ប៉ះ​ក្រុម​មក​ពី​អាល្លឺម៉ង់ Borussia Dortmund ផងដែរ​។​

​គូ​ផ្សេងទៀត គឺ​ម្ចាស់​ជើងឯក​បារាំង Paris St-Germain ចាប់​គូ​ប៉ះចំ Bayern Munich​។​

​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ជើង​ទី​១ នឹង​ធ្វើឡើង​នៅ​ថ្ងៃទី ១៤-១៥ និង ២១-២២ ខែ​កុម្ភៈ ដោយ​ជើង​ទី​២ លេង​នៅ​ថ្ងៃទី ៧-៨ និង ១៤-១៥ ខែ​មីនា​។​

​ការចាប់​គូ​វគ្គ​១៦​ក្រុម​ចុងក្រោយ ៖

RB Leipzig ប៉ះ Manchester City
Club Bruges ប៉ះ Benfica
Liverpool ប៉ះ Real Madrid
AC Milan ប៉ះ Tottenham
Frankfurt ប៉ះ Napoli
Borussia Dortmund ប៉ះ Chelsea
Inter Milan ប៉ះ Porto
Paris St-Germain ប៉ះ Bayern Munich

Real Madrid ជា​ម្ចាស់​ជើងឯក Uefa Champions League រដូវ​កាល ២០២១-២២