​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ចិន​កំពុង​បង្ហាញ​យន្តហោះ​ចម្បាំង​ជំនាន់​ក្រោយៗ​របស់ខ្លួន និង​យន្តហោះ​ស៊ីវិល​នៅ​សប្តាហ៍​នេះ នៅ​ពេល​ខ្លួន​សម្លឹង​ទៅរក​តួនាទី​ធំ​ឡើង​មួយ​ក្នុង​ពាណិជ្ជកម្ម​សព្វាវុធ​សកល​​លោក​និង​ប្រកួតប្រជែង​ជាមួយ​ក្រុមហ៊ុន​Boeing និង Airbus​ក្នុងវិស័យអាកាសចរណ៍ស៊ីវិល។​

​សូមបញ្ជាក់​ថា​បច្ចុប្បន្ន​ចិនជា​អ្នក​នាំ​ចេញ​សព្វាវុធ​លំដាប់​ទី​បួន​លើ​លោក និង​ការពង្រីក​ឧស្សាហកម្ម​ក្នុងស្រុក​បាន​ជួយ​អោយ​ចិន​កាត់បន្ថយ​ការ​ពឹង​លើ​សព្វាវុធ​រុស្ស៊ី​។​ជាមួយ​នឹង​រដ្ឋ​ជះ​លុយ​សន្ធឹកសន្ធាប់​ ចិន​ឥឡូវ​កំពុង​ប្រជែង​លក់​ដ្រូ​ន យន្តហោះ​ចម្បាំង​ប្រព័ន្ធ​កាំជ្រួច​និង​គ្រាប់រំសេវ​។​

​យន្តហោះ​យោធា​ត្រូវបាន​ដាក់​តាំង​បង្ហាញ​ចាប់ពី​ថ្ងៃ​អង្គារ​ទី​៨​វិច្ឆិកា​រួមមាន​យន្តហោះ​បំបាំងកាយ​J-20​និង​យន្តហោះ​ចា​ក់ប្រេង​ក្នុង​អាកាស​YU-20​។​ពិព័រ​ណ៍​ក្នុង​ទីក្រុង​ជូ​ហៃ (Zhuhai)​ត្រូវ​បាន​រៀប​​ចំ​ឡើង​នៅពេលរុស្ស៊ី​ជាប់ដៃ​ធ្វើ​សង្គ្រាម​នៅ​អ៊ុយ​ក្រែនដ៏​អូសបន្លាយ​នាំអោយធ្លាក់ចុះ​គ្រាប់រំសេវ​ពី​ឃ្លាំង​ដល់​ថ្នាក់​អាម៉េរិក​ចោទប្រកាន់ថា​រុស្ស៊ី​នាំ​គ្រាប់រំសេវ​ចូល​ពី​កូរ៉េខាងជើង​។​

​រវាង​ឆ្នាំ​២០១៧​និង​២០២១ ចិន​តំណាងអោយ​៤,៦​ភាគរយ​នៃ​ការនាំ​ចេញ​សព្វាវុធ​សរុប​លើ​សកលលោក ដោយ​ដាក់​ប្រទេស​នេះ​នៅ​ចំណាត់ថ្នាក់​ទី​បួន​បន្ទាប់​ពី​អាម៉េរិក រុស្ស៊ី និង​បារាំង នេះ​បើ​តាម​វិទ្យាស្ថាន​​សិក្សា​ស្រាវជ្រាវ​សន្តិភាព​អន្តរជាតិ​ស្តុក​ខុល​(Stockholm International Peace Research Institute)​។​អាវុធ​របស់​ចិន​ភាគច្រើន​នាំ​ទៅ​កាន់​ប៉ា​គី​ស្ថាន ដែល​ជា​សម្ពន្ធមិត្ត​ចិន​និង​​មាន​គូប្រជែង​រួម​គ្នា​គឺ​ឥណ្ឌា​។​

​ខាង​ឧស្សាហកម្ម​អាកាសចរណ៍​ស៊ីវិល ​ចិន​កំពុង​បង្ហាញ​យន្តហោះ​ដឹក​អ្នកដំណើរ​ផលិត​ក្នុងស្រុក​លើកដំបូង​របស់ខ្លួន​C919​ដែល​ខ្លួនសង្ឃឹមថានឹង​អាច​ប្រកួត​​ប្រជែង​ជាមួយ​Boeing’s 737 និង Airbus A320៕

​ចិន​នៅ​ថ្ងៃ​អង្គារ​ទី​៨​វិច្ឆិកា​បាន​បង្ហាញ​យន្តហោះ​ដឹក​អ្នកដំណើរ​C919​ផលិត​ក្នុងស្រុក​របស់​ខ្លួន​ជា​លើកដំបូង នៅ​ពិព័រណ៍​អាកាសចរណ៍​ធំ​មួយ​

​យន្តហោះ​យោធា​ត្រូវបាន​ដាក់​តាំង​បង្ហាញ​ចាប់ពី​ថ្ងៃ​អង្គារ​ទី​៨​វិច្ឆិកា​រួមមាន​យន្តហោះ​បំបាំងកាយ​J-20​និង​យន្តហោះ​ចា​កើ​ប្រេង​ក្នុង​អាកាស​YU-20​