ដោយៈសុខសុភ័ណ្ឌ/កំពង់ស្ពឺ៖រថយន្តស៊េរីទំនើបមួយគ្រឿងដែលបើកបរដោយជនជាតិចិនបានឆ្លងចរន្តបណ្តាលឱ្យឆាប​ឆេះ​សល់តែម៉ាស៊ីន ដោយសារតែមិនអាចជួយពន្លត់ទាន់ទេ ។ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី៨ ខែវិច្ឆិកាឆ្នាំ២០២២នេះ នៅលើផ្លូវល្បឿនលឿនចន្លោះបង្គោលគីឡូម៉ែតលេខ៥៥-ទៅលេខ៥៦ ស្ថិតនៅភូមិក្រាំងពោធិ៍ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ចស្រុកភ្នំស្រួចបានឱ្យដឹងថា មុនកើតហេតុមានរថយន្តម៉ាក RANGROVER ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ 2BC-9555 បើកបរដោយជនជាតិចិនលើផ្លូវល្បឿនលឿនពីលិចទៅកើត។លុះបើកមកដល់ចំណុចខាងលើក៏បានឆ្លង ចរន្តភ្លើងបណ្តាលឱ្យឆេះទាំងស្រុងដោយសារតែការជួយអន្តរាគមន៍មិនទាន់។ប៉ុន្តែសំណាងល្អពុំមានជនរងគ្រោះក្នុងហេតុការណ៍​នេះទេ ក្រៅតែពីនាំគ្នាឈរសម្លឹងមើលខ្មោចឡានដែលនៅសល់តែគ្រោងឆ្អឹងនិងម៉ាស៊ីនតែប៉ុណ្ណោះ៕សរន